វប្បធម៌ ជំនឿ
គ្រាន់តែច្របាច់បំពង់ថ្នាំដុសធ្មេញ ក៏ទាយដឹងពីបុគ្គលិកលក្ខណៈបានដែរ
អ្នកចិត្តសាស្ត្រនិយាយថា ៤០ ភាគរយនៃអ្វីដែលយើងធ្វើ គឺមិនមែនធ្វើឡើងដោយការសម្រេចចិត្តដោយដឹងខ្លួននោះទេ។
រឿងដែលយើងធ្វើជារៀងរាល់ថ្ងៃ ក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈ និងទម្លាប់របស់យើង ដូចជាការច្របាចថ្នាំដុសធ្មេញ មនុស្សជាច្រើនប្រហែលជាមិនបានកត់សម្គាល់ ពីរបៀបដែលខ្លួនបានប្រព្រឹត្តឡើយ។
ប្រភេទទី១

អ្នកជាមនុស្សចូលចិត្តនៅម្នាក់ឯង មានសិល្បករ និងសុបិន ពេលខ្លះវាហាក់ដូចជាអ្នកនៅក្នុងពិភពលោករបស់អ្នកតែម្នាក់ឯង។ ប៉ុន្តែនៅតែ អ្នកជាមនុស្សស្លូតបូត មានផាសុកភាព និងចេះពិចារណា មានចិត្តអត់ធ្មត់ និងចេះអត់ឱនផង ចេះគិតគូរ និងស្មោះត្រង់ផងដែរ។
ប្រភេទ ២

អ្នកគឺជាមនុស្សម្នាក់នៅក្នុងពិភពពិត និងជាមនុស្សដែលមានភាពរីករាយ រហូតដល់ពេលខ្លះ វាហាក់ដូចជាប្រញាប់បន្តិច ទោះបីជាអ្នកមិនមែនជាមនុស្សដែលមានការរៀបចំ ឬរៀបចំយ៉ាងល្អឥតខ្ចោះក៏ដោយ។ ប៉ុន្តែពេលជួបប្រទះនឹងបញ្ហាប្រឈមណាមួយ អ្នកអាចដោះស្រាយបញ្ហាបានដោយរលូន។ អ្នកក៏ងាយចុះចំណោបនឹងគេ មានមិត្តច្រើន និងចូលចិត្តសង្គម។
ប្រភេទ ៣

អ្នកជាមនុស្សរឹងរូសបន្តិច ដើម្បីទទួលបានអ្វីដែលអ្នកចង់បាន ហើយក៏មានទំនោរទៅរកទុទិដ្ឋិនិយម ធ្វើឲ្យអ្នកមិនសូវជឿទុកចិត្តលើនរណាម្នាក់។ ដោយក្តីស្រឡាញ់ចំពោះខ្លួនឯង ធ្វើឲ្យអ្នកមានទំនោរដាក់ខ្លួនអ្នកនៅកណ្តាល ប៉ុន្តែប្រហែលជាត្រូវប្រុងប្រយ័ត្នខ្លះដែរ។
ប្រភេទ ៤

អ្នកគឺជាមនុស្សដែលសន្សំសំចៃ និងភាពល្អិតល្អន់ក្នុងគ្រប់បញ្ហា ផ្ទះតែងតែស្អាត ខណៈជីវិតផ្ទាល់ខ្លួនមានរបៀបរៀបរយនិងស្អាតដូចគ្នា។ អ្នកមិនត្រឹមតែមើលថែខ្លួនឯងប៉ុណ្ណោះទេ តែក៏ជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួនផងដែរ។ លើសពីនេះទៅទៀត អ្នកក៏ជាមនុស្សដែលស្រលាញ់ភាពឥតខ្ចោះគ្រប់រឿង ហើយថែមទាំងអាចប្រើប្រាស់គ្រប់ធនធានប្រកបដោយប្រសិទ្ធភាព ក្នុងនាំជាមនុស្សឧស្សាហ៍ព្យាយាម អាចបំពេញភារកិច្ចដែលមានទំនួលខុសត្រូវបានយ៉ាងល្អ ធ្វើឲ្យអ្នកដទៃជឿជាក់លើអ្នក។
ប្រភេទ ៥

អ្នកគឺជាមនុស្សច្នៃប្រឌិត និងមានសិល្បៈច្រើនក្នុងខ្លួន។ អាចមើលឃើញភាពស្រស់ស្អាតរបស់វត្ថុនៅគ្រប់ទីកន្លែង ដែលធ្វើឲ្យអ្នកមើលទៅពិភពលោកក្នុងពន្លឺខុសប្លែកពីអ្នកដទៃ ប៉ុន្តែកង្វល់ចម្បងរបស់អ្នកគឺ ពេលវេលា និងវិន័យ។ ដោយសារតែបញ្ហានេះ អ្នកច្រើនតែមានបញ្ហាក្នុងការរៀបចំផែនការ និងសម្រេចកិច្ចការផ្សេងៗ។ ប៉ុន្តែកម្លាំងរបស់អ្នកគឺសុទិដ្ឋិនិយម ហើយបើកចិត្តឲ្យទូលាយចំពោះអ្វីៗ ទោះបីជាអ្នកមានអារម្មណ៍ប្រែប្រួលជាញឹកញាប់ក៏ដោយ។
គ្រូ ណុប
ចុចអាន៖ទាយទម្លាប់និងចរិតពិត តាមរយៈការកាន់ទូរស័ព្ទដៃ
ចុចអាន៖រូបភាពឃើញដំបូងនឹងប្រាប់អ្នកថា គួរសេពគប់មិត្តប្រភេទណា ចូលមកក្នុងជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


