វប្បធម៌ ជំនឿ
រូបភាពដែលអ្នកឃើញមុនគេ នឹងប្រាប់ពីភាពវៃឆ្លាតខាងអារម្មណ៍
ភាពវៃឆ្លាតខាងអារម្មណ៍ ឬ EQ គឺជាសមត្ថភាពរបស់អ្នកក្នុងការយល់ឃើញខ្លួនឯង ក្នុងការកំណត់អត្តសញ្ញាណ វាយតម្លៃ និងគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន ចំពោះអ្នកដទៃ ឬក្រុម។ រូបភាពនេះគឺជាការសាកល្បង ដែលអាចប្រាប់បានថា តើអ្នកឆ្លាតខាងផ្លូវអារម្មណ៍ប៉ុណ្ណា?

១ ប្រសិនបើអ្នកឃើញស្មៅមុនគេ
ឃើញស្មៅដំបូងបង្ហាញថា អ្នកជាមនុស្សដែលឲ្យតម្លៃនិងយកចិត្តទុកដាក់ចំពោះអារម្មណ៍អ្នកជុំវិញខ្លួន ជាពិសេសមនុស្សដែលអ្នករស់នៅជាមួយបច្ចុប្បន្ន។ ជាទម្លាប់អ្នកយកចិត្តទុកដាក់ច្រើនចំពោះមនុស្សជុំវិញខ្លួន ហើយអ្នកខ្លះដឹងថាអ្នកយកចិត្តទុកដាក់ចំពោះពួកគេ។ ប៉ុន្តែមនុស្សមួយចំនួនមិនដឹង ឬយល់ថាអ្នកយកចិត្តទុកដាក់ចំពោះពួកគេឡើយ។ ទោះយ៉ាងណាមិនជាបញ្ហានោះទេ ព្រោះអ្វីដែលអ្នកចង់បានបំផុត គឺការមើលថែពួកគេឲ្យបានល្អក្នុងពេលបច្ចុប្បន្ន។
ជាមួយនឹងបុគ្គលិកលក្ខណៈបែបនេះ ភាពឆ្លាតវៃខាងផ្លូវចិត្តរបស់អ្នកប្រហែលជាមិនគ្រប់គ្រាន់ទេ។ ព្រោះអ្នកគិតតែពីមនុស្សជុំវិញខ្លួនប៉ុណ្ណោះ។ យូរៗទៅវានឹងបង្កបញ្ហាដែលខ្លួនឯងនឹកស្មានមិនដល់ផង!
២ ឃើញក្មេងស្រីមុន
ប្រសិនបើអ្នកក្រឡេកមើលរូបភាពនេះ ហើយឃើញមុខរបស់ក្មេងស្រីមុនពេលធាតុផ្សេងទៀតនៅក្នុងរូបភាព មានន័យថា អ្នកជាមនុស្សដែលដាក់ពាក្យសម្ដី គំនិត និងអារម្មណ៍របស់អ្នកដទៃលើសពីការគិតរបស់គេ។ អ្នកមានភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ ហើយអ្នកដឹងខ្លួនឯងថា មិនថាស្ថានភាពតានតឹងប៉ុណ្ណាទេ អ្នកអាចគ្រប់គ្រងអ្នកជុំវិញខ្លួនបានយ៉ាងល្អ។ ទោះយ៉ាងណា អ្នកត្រូវប្រយ័ត្នកុំធ្វើជាបុគ្កលល្អខ្លាំងពេ។ ដោយការជួយអ្នកដទៃអាចបានទោសមកវិញ។ នេះមិនមែនបង្រៀនឲ្យអាត្មានិយមឡើយ តែត្រូវចេះគិតពីខ្លួនឯងផង។
៣ ឃើញកញ្ចក់ជាមុន
ឃើញកញ្ចក់មុន នោះបង្ហាញថា អ្នកមានកម្រិតខ្ពស់នៃបញ្ញាផ្លូវចិត្ត។ ប្រសិនបើត្រូវបានបកស្រាយក្នុងន័យជានិមិត្តរូបដោយការមើលកញ្ចក់ជាមុនសិន នោះមានន័យថាកញ្ចក់ឆ្លុះបញ្ចាំងអ្នកច្រើនបំផុត។ នៅពេលដែលអ្នកត្រូវដោះស្រាយជាមួយអារម្មណ៍របស់អ្នកដទៃ អ្នកនឹងធ្វើអ្វីគ្រប់យ៉ាង ដែលត្រូវការដើម្បីស្វែងរកដំណោះស្រាយដ៏ល្អបំផុត។
ជាឧទាហរណ៍ ពេលនរណាម្នាក់កើតទុក្ខ អ្នកមិនស្ទាក់ស្ទើរក្នុងការស្វែងយល់ពីអ្វីដែលធ្វើឲ្យគាត់សោកស្តាយ។ ប្រសិនបើអ្នករំខាននរណាម្នាក់ អ្នកនឹងរកឃើញមូលហេតុដែលពួកគេខឹង ហើយនោះជាទម្លាប់របស់អ្នកក្នុងការមិនបណ្តោយឲ្យអ្វីៗកន្លងផុតទៅ៕
គ្រូ ណុប
ចុចអាន៖គ្រាន់តែច្របាច់បំពង់ថ្នាំដុសធ្មេញ ក៏ទាយដឹងពីបុគ្គលិកលក្ខណៈបានដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


