វប្បធម៌ ជំនឿ
១០ ចំណុច គួរធ្វើមុន និងអ្វីដែលត្រូវធ្វើ ក្នុងថ្ងៃចូលឆ្នាំ ២០២៣
ជិតដាច់ឆ្នាំចាស់២០២២ហើយ ដើម្បីស្វាគមន៍ឆ្នាំថ្មី ចូរចាប់ផ្ដើមឆ្នាំថ្មីដោយធ្វើរឿងទាំងនេះ ដើម្បីទទួលលាភសំណាង លើករាសី និងទទួលសុភមង្គលក្នុងឆ្នាំ២០២៣ ។

មុនដំណាច់ឆ្នាំ គួរធ្វើរឿងដូចខាងក្រោមនេះ
១ ពិនិត្យឡើងវិញនូវកិច្ចការដែលបានធ្វើពេញមួយឆ្នាំ។ អ្វីដែលបានធ្វើកន្លងមកតើមានអ្វីខុស ដើម្បីងាយស្រួលកែលំអ និងអភិវឌ្ឍខ្លួនឯងឲ្យកាន់តែខ្លាំងជាងមុន។ ប្រសិនបើមាននរណាម្នាក់សាងកំហុស បើអាចអត់ទោសបាន ក៏អត់ទោសទៅ បើមិនអាចអត់ទោសបាន ត្រូវព្យាយាមយល់ពីទស្សនៈរបស់គាត់វិញ។
២ ធ្វើបុណ្យតាមសទ្ធាជ្រះថ្លា តាមជំនឿ កាន់សិក្ខាបទ ឧទ្ទិសកុសលកម្មផល ដល់អ្នកដែលយើងធ្លាប់ធ្វើរឿងមិនល្អណាមួយដាក់គេ ដើម្បីផ្ដល់ថាមពលឲ្យខ្លួនឯងវិញ។
៣ កំណត់គោលដៅច្បាស់លាស់សម្រាប់ឆ្នាំបន្ទាប់។ តើខ្ញុំគួរធ្វើដូចម្ដេចខ្លះ?
៤ សម្អាតផ្ទះ បោសសម្អាតធូលីដី កខ្វក់ រួចដុតចោលនៅខាងក្រៅ ដោយមិនឲ្យផ្សែងចូលមកក្នុងផ្ទះ រក្សាផ្ទះឲ្យស្អាត របស់របរខូចមិនអាចជួសជុលបានទេ គួរបោះចោលវាចុះ។ ប៉ុន្តែប្រសិនបើផ្នែកណាមួយនៅតែអាចជួសជុលបានចូរប្រញាប់បញ្ចប់មុនចូលឆ្នាំ២០២៣។ ដើម្បីត្រៀមទទួលនូវរឿងល្អៗដែលចូលមកដល់ព្រោះទេវតាសំណាង និងជោគជ័យ នឹងជ្រើសរើសឲ្យនៅក្នុងទីសមគួរ ។
អ្វីដែលត្រូវធ្វើនៅថ្ងៃចូលឆ្នាំសកល
៥ ក្រោកឡើងមុនពេលព្រះអាទិត្យរះ ជាមួយនឹងភាពស្រស់ស្រាយ មានសកម្មភាព ព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឲ្យថ្ងៃនេះជាថ្ងៃល្អបំផុត។ ធ្វើវាដោយកម្លាំង ប៉ុន្តែមិនត្រូវបណ្ដោយឲ្យខ្លួនឯងលំបាកពេកទេ ។
៦ ប្រសិនបើអ្នកកាន់ពុទ្ធសាសនាចូរសូត្រធម៌ ថ្វាយបង្គំព្រះសម្មាសម្ពុទ្ធ ធ្វើទាន ធ្វើប្រគេនចង្ហាន់ព្រះសង្ឃ ធ្វើកុសលឲ្យខ្លួនឯងប្រកាន់នូវអរិយសច្ចធម៌ ជាការប្រតិបត្តិដើម្បីសម្រេចបានលទ្ធផលដូចប្រាថ្នា។
៧ ឈរនៅកន្លែងព្រះអាទិត្យរះដំបូងនៃឆ្នាំថ្មីនៅពេលព្រឹករយៈពេល ១០-១៥ នាទី ដើម្បីស្រូបយកថាមពលពីព្រះអាទិត្យដោយស្រមៃថា ថាមពលពីព្រះអាទិត្យហូរចូលមកយើង។
៨ ញ៉ាំអាហារមានជីវជាតិឲ្យបាន ៣ ពេល ចំណែកពាងទឹកត្រូវចាក់ទឹកពេញៗធុង អង្ករក៏ត្រូវពេញដែរ ដាក់លុយក្នុងកាបូបឲ្យច្រើនៗជាងធម្មតា ដើម្បីក្លាយជាល្បិចនៃឆ្នាំថ្មី វាជាឆ្នាំនៃភាពសម្បូរបែបហូរទ្រព្យសម្បត្តិចូលមកដល់ខ្លួនយើង។
៩ នាំគ្រួសារធ្វើដំណើរទៅលេងផ្ទះសាច់ញាតិដែលមានវ័យចំណាស់ ដើម្បីទទួលពរជ័យ នាំសុភមង្គលត្រលប់មកវិញ។
១០ ចូរធ្វើអំពើល្អជានិច្ច ត្រូវមានស្មារតីប្រយ័ត្នប្រយែង ធ្វើឲ្យខ្លួនមានសេចក្ដីសុខដើម្បីនាំមកនូវសំណាងល្អនៅក្នុងហិរញ្ញវត្ថុនិងស្នេហា។ មិនត្រូវធ្វើអ្វីដែលមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃឡើយ។
ចូរចងចាំថា មិនថាឆ្នាំចាស់ឬថ្មីប្រសិនបើអ្នកប្រកាន់ខ្ចាប់អំពើល្អសុចរិតទៀងត្រង់ មិនលោភលន់ មិនចង់បានរបស់គេហួសហេតុ មិនចេះដឹងរឿងគេ មិនស៊ីត្រាវរឿងគេ ហើយគិតតែក្ដីសុខខ្លួនឯង គ្រូ ណុប ហ៊ានធានាថា ពេញមួយឆ្នាំថ្មីនេះអ្នកប្រាកដជាជួបតែស្នាមសើចលើបបូរមាត់របស់អ្នកមិនខាន។ កុំធ្វើឲ្យឆ្នាំថ្មីប្រែជាឥតន័យ ចូរសន្សំតែបុណ្យនិងអំពើល្អអ្នកណាមើលមិនឃើញភាពល្អរបស់យើង គឺជារឿងគេ សំខាន់ត្រូវរកស្នាមសើចឲ្យខ្លួនឯងឲ្យបានពេញមួយឆ្នាំ៕

គ្រូ ណុប
ចុចអាន៖១០ ចំណុច គួរធ្វើមុន និង អ្វីដែលត្រូវធ្វើក្នុងថ្ងៃចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


