វប្បធម៌ ជំនឿ
ចិត្តសាស្ត្រទាយចរិត តាមរយៈមេអំបៅ
ជម្រើសនៃកម្រងសំណួរបុគ្គលិកលក្ខណៈ គឺជាមេអំបៅដែលមានពណ៌ រូបរាង និងលំនាំនៃស្លាបផ្សេងៗគ្នា។ ពួកវាអាចបង្ហាញពីបុគ្គលិកលក្ខណៈដែលលាក់កំបាំងនៅក្នុងខ្លួនមនុស្សម្នាក់ៗ។ សូមជ្រើសរើសមួយណាដែលអ្នកចូលចិត្តជាងគេ ហើយទៅអានចម្លើយ!

ប្រភេទទី ១៖ រសើបនិងមនោសញ្ចេតនា អ្នកមានមនោសញ្ចេតនាខ្លាំង និងស្មោះត្រង់ ។ លើសពីនេះ អ្នកក៏ជាមនុស្សមានចិត្តល្អដែរ។ ជាញឹកញាប់តែងតែងអាណិតដល់អ្នកដទៃ សូម្បីតែមនុស្សដែលមិនស្គាល់ ក៏បង្ហាញការព្រួយបារម្ភ។ ព្រោះអ្នកជាមនុស្សចូលចិត្តជួយអ្នកដទៃមកតាំងពីដើម។ លើសពីនេះ អ្នកក៏ជាមនុស្សម្នាក់ដែលតែងតែយកចិត្តទុកដាក់ចំពោះអារម្មណ៍ និងតម្រូវការរបស់អ្នកដទៃ។ រហូតដល់ពេលខ្លះ ភ្លេចថែរក្សាអារម្មណ៍ខ្លួនឯងផងដែរ។ កុំភ្លេចថាបញ្ហារបស់យើងមានសារៈសំខាន់ដូចអ្នកដ៏ទៃដែរ។ ដូច្នេះហើយគួរតែត្រូវយកចិត្តទុកដាក់ដូចគ្នា។
ប្រភេទទី ២៖ ស្រឡាញ់សន្តិភាព អ្នកជាមនុស្សមានចិត្តស្ងប់ និងស្រលាញ់សន្តិភាព។ ពាក្យដែលកំណត់ថាអ្នកជានរណាបានល្អបំផុតគឺ “តុល្យភាព” ហើយអ្នកព្យាយាមអនុវត្តវាទៅលើអ្វីគ្រប់យ៉ាងក្នុងជីវិត។ ដោយសារតែគេជឿថា ប្រសិនបើអ្នករក្សាតុល្យភាពរវាងជីវិតផ្ទាល់ខ្លួន និងការងារ វានឹងមានឥទ្ធិពលវិជ្ជមានលើចិត្តរបស់អ្នកផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលប្រឈមមុខនឹងស្ថានភាពដែលមិនចង់ជួបប្រទះ អ្នកនឹងបាត់បង់ងាយបាត់បង់ទំនុកចិត្ត ប៉ុន្តែអ្នកពិតជាពូកែក្នុងការរក្សាអារម្មណ៍ ហើយជ្រើសរើសដោះស្រាយបញ្ហាដោយស្ងៀមស្ងាត់ ដើម្បីកុំឲ្យអ្នកដទៃដឹងថាអ្នកកំពុងប្រឈមមុខនឹងបញ្ហាអ្វី។
ប្រភេទទី ៣៖ មានស្មារតីច្នៃប្រឌិត អ្នកគឺជាមនុស្សម្នាក់ដែលមើលឃើញភាពស្រស់ស្អាតនៅគ្រប់ទីកន្លែង ខណៈពេលដែលមនុស្សភាគច្រើនឃើញតែផ្កា ប៉ុន្តែអ្នកឃើញ “សកលនៃផ្កា” ពីការមើលឃើញផ្កាតែមួយ ហើយអាចសប្បាយចិត្តជាមួយរឿងតូចតាចបានយ៉ាងងាយ ហើយក៏ចូលចិត្តវិភាគអ្វីៗគ្រប់យ៉ាង ទោះបីជាពេលខ្លះវាមិនចាំបាច់ក៏ដោយ។ លើសពីនេះទៅទៀត អ្នកក៏ជាមនុស្សដែលមានហេតុផល ធ្វើឲ្យមនុស្សមានទំនោរមើលឃើញអ្នកជាមនុស្សចាស់ទុំខ្លាំង។ ជាញឹកញយ ការងារនោះច្រើនតែមិនបញ្ចប់ទាន់ពេល ដោយសារតែអ្នកចង់ឲ្យអ្វីៗមើលទៅល្អតាមដែលអាចធ្វើទៅបាន។
ប្រភេទទី៤៖ មានមហិច្ឆតាខ្ពស់ អ្នកមានមហិច្ឆតា មានគោលបំណង ហើយត្រៀមខ្លួនដើម្បីឈានដល់គោលដៅ។ បន្ថែមពីនេះក៏ជាមនុស្សមិនចូលចិត្តភាពភាពឧស្សាហ៍ព្យាយាម ព្រោះភាពបរាជ័យ ជាអ្វីដែលអ្នកខ្លាចបំផុត។ ប៉ុន្តែពីការងារកន្លងមក អ្នកអាចបង្ហាញថាអ្នកខិតទៅជិតគោលដៅ ពេលខ្លះអាចធ្វេសប្រហែសបុគ្គល ឬជីវិតផ្ទាល់ខ្លួន។ អ្នកក៏ជាប្រភេទតែងព្យាយាមបង្កើតពេលវេលាជាមួយមនុស្សជាទីស្រឡាញ់ ព្រោះអ្វីដែលអ្នកដាក់ចូល គឺដើម្បីអាចចែករំលែកភាពជោគជ័យរបស់អ្នក ទៅកាន់មនុស្សជុំវិញខ្លួន។
ប្រភេទទី ៥៖ រីករាយនិងស្វាហាប់ អ្នកគឺជាមនុស្សរីករាយ និងស្វាហាប់ ហើយវាងាយស្រួលក្នុងការរីករាយជាមួយនឹងអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ។ អ្នកក៏ជាបុគ្គលដែលតែងតែវិជ្ជមានគ្រប់កាលៈទេសៈ ក្តីសុបិន និងគោលដៅក្នុងជីវិតគឺប្រមូលបទពិសោធន៍ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ព្រោះអ្នកបានឃើញថា នេះជាអត្ថន័យពិតនៃជីវិត ហើយអ្វីដែលអ្នកខ្លាចបំផុតនោះគឺភាពអផ្សុកដែលដុះក្នុងចិត្ត។ ទោះបីជាអ្នកតែងតែអាចធ្វើកិច្ចការទាន់ពេលក៏ដោយ។ ប៉ុន្តែភាគច្រើនវាជាធម្មតាត្រូវចំណាយការប្រឹងប្រែងច្រើនដើម្បីឈានដល់ថ្ងៃកំណត់ ហើយព្យាយាមធ្វើរឿងជាច្រើនក្នុងពេលតែមួយ ដូច្នេះរំខាន និងប៉ះពាល់ដល់ប្រសិទ្ធភាពការងារ។
ប្រភេទទី ៦៖ ឆ្លាត និងសមហេតុផល អ្នកគឺជាមនុស្សដែលមានហេតុផល និងឆ្លាតវៃខ្លាំងណាស់។ មនុស្សនៅជុំវិញអ្នកតែងតែមករកអ្នកដើម្បីសុំយោបល់ ឬរិះគន់ដោយស្មោះត្រង់ ប៉ុន្តែក្នុងន័យស្ថាបនា។ នេះគឺដោយសារតែអ្នកដឹងពីរបៀបបំបែកអារម្មណ៍របស់អ្នក ពីស្ថានភាពដែលកើតឡើង។ ដូច្នេះហើយ អ្នកនឹងមិនបណ្តោយឲ្យអារម្មណ៍របស់អ្នកចូលរួមក្នុងស្ថានភាពណាមួយឡើយ ដើម្បីកុំឲ្យប៉ះពាល់ ឬមានឥទ្ធិពលលើការវិនិច្ឆ័យរបស់អ្នកចំពោះអ្វីដែលត្រូវ និងអ្វីខុស។ ដូច្នេះអ្នកតែងតែព្យាយាមធ្វើរឿងត្រឹមត្រូវ ព្រោះងជឿថា ការធ្វើអ្វីក៏ដោយការគិត ជារឿងសំខាន់បំផុតក្នុងជីវិត៕
គ្រូ ណុប
ចុចអាន៖ក្នុងចំណោមមនុស្ស ៤ នាក់ខាងក្រោម តើម្នាក់ណាឆ្លាតជាងគេ ដើម្បីដោះស្រាយបញ្ហា?
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


