វប្បធម៌ ជំនឿ
ព្រះសង្ឃកម្ពុជាវ័យក្មេង ក្លាយជា វិនយវិទូ ទទួលជ័យលាភីឆ្នើមជាច្រើនពីប្រទេសភូមា
ព្រះភិក្ខុ ញាណវំសាលង្ការៈ អ៊ិត ដេវិត ជាសង្ឃកម្ពុជា បាននិមន្តទៅសិក្សា និងទទួលជ័យលាភីជាច្រើនល្បីនៅប្រទេសភូមា។ ឥឡូវ ព្រះភិក្ខុ បាននិមន្ត វិស្សមកាល មកកម្ពុជា ដោយគង់នៅ វត្ត រស្មីសោភណារាម ហៅ វត្តសន្លុង ស្ថិតនៅ ភូមិសន្លុង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

ព្រះគ្រូ ធម្មេនានុរក្ស គុបសីលោ អ៊ុំ គឹមអាន ជាព្រះចៅអធិការវត្ត រស្មីសោភណារាម (សន្លុង) មានថេរៈដីកាថា សមណសិស្សខ្មែរ ភិក្ខុ ញាណវំសាលង្ការៈ អ៊ិត ដេវិត ជាព្រះសង្ឃដែលព្រះថេរៈ និងមហាថេរៈទាំងក្នុង និងក្រៅប្រទេសតែងសរសើរ។ ភិក្ខុ ញាណវំសាលង្ការៈ អ៊ិត ដេវិត បានប្រឡងជាប់ វិន័យបិដក (វិន័យ ១៣ក្បាល) សិក្សាតែក្នុងរយៈពេល ១ឆ្នាំគត់ បានឈ្មោះថា វិនយវិទូ អ្នកឈ្លាសក្នុងវិន័យបិដក។

ព្រះគ្រូរស្មីសិរីវឌ្ឍនមុនី ជាព្រះចៅអធិការ វត្តរស្មីសាមគ្គីរតនារាម ស្ថិតនៅ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល បាននិមន្តទៅទទួល ព្រះភិក្ខុ ញាណវំសាលង្ការៈ អ៊ិត ដេវិត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានថេរៈដីកាប្រាប់ “កម្ពុជាថ្មី” ថា ភិក្ខុ ញាណវំសាលង្ការៈ អ៊ិត ដេវិត បច្ចុប្បន្នមានព្រះជន្ម ២២ វស្សា ព្រះភិក្ខុបាននិមន្តចេញទៅសិក្សានៅប្រទេសភូមា អស់ រយៈពេល ៨ឆ្នាំមកហើយ តាំងពីឆ្នាំ២០១៤ ពេលព្រះភិក្ខុមានព្រះជន្ម ១៤ ព្រះវស្សា។

ចំពោះការសិក្សា ព្រះភិក្ខុ ញាណវំសាលង្ការៈ អ៊ីត ដេវីត បានប្រឡងជាប់ថ្នាក់អលង្ការៈទាំង៣ កម្រិត ក្នុងសមាគមធំៗ និងល្បីៗ ទូទាំងប្រទេសភូមា។

១. សមាគមសាសនវំសៈ ទីក្រុងរ៉ាំងហ្គូន៖ ឆ្នាំទី១ លំដាប់ថ្នាក់លេខ ៦, ឆ្នាំទី២ លំដាប់ថ្នាក់លេខ ១១, ឆ្នាំទី៣ លំដាប់ថ្នាក់លេខ ៣។
២. សមាគមសាសនាលង្ការៈ ទីក្រុងមណ្ឌឡេ៖ ឆ្នាំទី១ លំដាប់ថ្នាក់លេខ ៩, ឆ្នាំទី២ លំដាប់ថ្នាក់លេខ ១៧, ឆ្នាំទី៣ លំដាប់ថ្នាក់លេខ ១០។

៣. សមាគមសាសនង្គុរៈ ទីក្រុងសៈកែង៖ ឆ្នាំទី១ លំដាប់ថ្នាក់លេខ ៩, ឆ្នាំទី២ លំដាប់ថ្នាក់លេខ ៣, ឆ្នាំទី៣ លំដាប់ថ្នាក់លេខ ២។
៤. សមាគមសាសនចក្កប្បវត្តកៈ ទីក្រុងបាខូគូ៖ ឆ្នាំទី១ លំដាប់ថ្នាក់លេខ ១, ឆ្នាំទី២ លំដាប់ថ្នាក់លេខ ៤, ឆ្នាំទី៣ មិនទាន់បានប្រឡង

៥. សមាគមសាសនហិតៈ ទីក្រុងមណ្ឌឡេ៖ ឆ្នាំទី១ លំដាប់ថ្នាក់លេខ (មិនមានទិន្នន័យ) , ឆ្នាំទី២ លំដាប់ថ្នាក់លេខ ៩, ឆ្នាំទី៣ មិនទាន់បានប្រឡង។
+ ផ្នែកខាងរាជរដ្ឋាភិបាល
១. សមាគមវិនយានុគ្គហ ទីក្រុងម៉ោលៈម្យៃ៖ ថ្នាក់សាមណេរភាណកៈ ជាប់លេខ ១, ថ្នាក់វិនយាលង្ការៈ ជាប់លេខ ១, ថ្នាក់វិនយវិសារទៈ ជាប់លេខ ១។

២. ក្នុងវត្ត៖ ថ្នាក់មូលៈ ជាប់លេខ ១, ថ្នាក់អង៉ៃ ជាប់លេខ ១, ថ្នាក់អឡាត់ ជាប់លេខ ១។
៣. សមាគមសុសមាចារៈ៖ ថ្នាក់មូលៈ ជាប់លេខ ៦, ថ្នាក់អង៉ៃ ជាប់លេខ ១។
៤. សមាគមហិតការី ទីក្រុងឆោងស៊ុង៖ ថ្នាក់អង៉ៃ ជាប់លេខ ១, ថ្នាក់អឡាត់ ជាប់លេខ ២។

៥. សមាគមហិតធរនុគ្គហ ទីក្រុងមុដុង៖ ថ្នាក់អង៉ៃ ជាប់, ថ្នាក់អឡាត់ ជាប់។
៦. រាជរដ្ឋាភិបាល៖ ថ្នាក់អង៉ៃ ជាប់, ថ្នាក់អឡាត់ ជាប់។

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


