វប្បធម៌ ជំនឿ
ផ្កា ៩ ប្រភេទ ជានិមិត្តរូបលាភសំណាង ប្រើសម្រាប់តាំងលម្អក្នុងថ្ងៃចូលឆ្នាំ ចិន
ក្រៅពីសំអាតគេហដ្ឋានហៅលាភសំណាងពេញមួយឆ្នាំ សូម្បីផ្កាក៏ជាផ្នែកសំខាន់ខ្វះមិនបានក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ។ ដោយឡែកផ្កាខាងក្រោមនេះ គេជឿជាក់យ៉ាងមុតមាំថាជួយនាំសំណាង បំផុតប្រសិនបើផ្តល់ជាអំណោយ និងប្រើជាគ្រឿងតុបតែងក្នុងពិធីបុណ្យចូលឆ្នាំចិន។
១ ដើមក្រូច – ទ្រព្យសម្បត្តិ និងសំណាងល្អ

ដើមក្រូចគឺជារុក្ខជាតិដ៏ពេញនិយមមួយប្រភេទដែលដាក់តាំងបង្ហាញក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន ជាពិសេសនៅក្នុងតំបន់ដែលនិយាយភាសាចិនកាតាំងភាគខាងត្បូងនៃទីក្រុងហុងកុង ម៉ាកាវ ក្វាងទុង និងក្វាងស៊ី។ ការមានដើមក្រូចមួយផើង នៅផ្ទះតំណាងឲ្យការចង់បានទ្រព្យសម្បត្តិនិងសំណាងល្អ។ ម៉្យាងវិញទៀត នៅក្នុងភាសាកាតាំង និងចិនកុកងឺ ឈ្មោះដើមឈើនេះស្ដាប់ទៅដូចជាពាក្យថា ‘សំណាងល្អ’។
២ ផ្កាអង្គារសិលបុរាណលុងថានហ្វេន– ការរីកចម្រើននិងវិបុលភាព

នៅពេលដែលពិធីបុណ្យចូលឆ្នាំចិនជិតមកដល់ ផ្កាអង្គារសិលបុរាណលុងថានហ្វេន នឹងរីកស្គុះស្គាយប្រែជាស្រស់ស្អាតស្ទើរតែដូចសូត្រ។ ផ្កានេះជាសញ្ញានៃការរីកចម្រើន និងតំណាងឲ្យការមកដល់នៃភាពរុងរឿង។
៣ ដើមឫស្សីនាំសំណាង – កម្លាំង

ឫស្សីនាំសំណាងជានិមិត្តសញ្ញាចិន សម្រាប់ផ្ដល់កម្លាំង។ ជាធម្មតា វាត្រូវបានពត់ឲ្យកោង និងបង្វិលជារាងផ្សេងៗ។ វាក៏ត្រូវបានតុបតែងដោយខ្សែបូពណ៌ក្រហមនិងលម្អនាំសំណាងផងដែរ។
៤ ផ្កាអ័រគីដេ – ការមានកូននិងភាពសម្បូរបែប

ផ្កាអ័រគីដេគឺជាផ្កាដ៏ស្រស់ស្អាត និងឆើតឆាយនៅក្នុងប្រទេសចិន វាត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃ “កុមារជាច្រើន” ឬភាពមានកូន និងភាពសម្បូរបែប។ ផ្កាអ័រគីដេក៏តំណាងឲ្យភាពចម្រាញ់ ភាពប្រណីត និងភាពគ្មានទោសពៃរ៍។ ផ្កាទាំងនេះបង្កើតជាអំណោយដ៏មានតម្លៃក្នុងរដូវកាលនេះ។
៥ ផ្កា Peach – ភាពរុងរឿងនិងការរីកចម្រើន

ផ្កា Peach ជានិមិត្តរូបនៃមនោសញ្ចេតនា ភាពរុងរឿង និងការរីកចម្រើន។ ទាំងនេះកំពុងពេញនិយមចំពោះយុវវ័យដែលនៅលីវស្វែងរកស្នេហា។ រុក្ខជាតិនេះត្រូវបានចាត់ទុកថាពិសិដ្ឋនៅក្នុងប្រទេសចិន ហើយផ្លែ peach តំណាងឲ្យអាយុវែង ខណៈផ្ការបស់វាមានសារៈសំខាន់ចំពោះជនជាតិចិន ជាពិសេសនៅពេលក្នុងពិធីបុណ្យចូលឆ្នាំ។
៦ ផ្កា plum – ការស៊ូទ្រាំនិងភាពក្លាហាន

ផ្កាពណ៌ផ្កាឈូកភ្លឺទាំងនេះតំណាងឲ្យការតស៊ូ និងភាពជឿជាក់ លក្ខណៈពីរយ៉ាងសំខាន់ដើម្បីទទួលបានជោគជ័យក្នុងជីវិត។ ផ្កា plum និមិត្តសញ្ញាដ៏សំខាន់បំផុតមួយសម្រាប់ជនជាតិចិន វាតំណាងឲ្យការស៊ូទ្រាំ និងភាពក្លាហាន។
៧ ផ្កា Peonies – ភាពសម្បូរបែប និងសន្តិភាព

នេះជាផ្កាដ៏ស្រស់ស្អាតដែលជាប់ពាក់ព័ន្ធនឹងភាពស្រស់ស្អាតរបស់មនុស្សស្រី ភាពគ្មានកំហុស ការស្រលាញ់ និងភាពទាក់ទាញ។ វាត្រូវបានគេស្គាល់ថាជា “ផ្កានៃទ្រព្យសម្បត្តិនិងកិត្តិយស” ។ peonies ក្រហមគឺល្អជាពិសេស។
៨ ផ្កា Narcissus ឬ Water Fairy Flowers – សំណាងល្អ និងភាពរុងរឿង

ផ្កានេះគឺជានិមិត្តរូបនៃសំណាងល្អ និងភាពរុងរឿង និងមានរូបរាងស្រស់ស្អាតឥតទាស់។ ផ្កានេះតំណាងឲ្យសំណាងល្អបំផុតមួយក្នុងថ្ងៃចូលឆ្នាំចិន ពួកវាអាចដុះក្នុងចានទឹក និងគ្រួស និងមានក្លិនក្រអូបសាយភាយ។
៩ ផ្កា Flamingo Lily – ភាពរុងរឿង

ផ្ការំយោលពណ៌ក្រហម ឬពណ៌ផ្កាឈូកត្រូវបានស្វាគមន៍ដោយប្រជាជនសម្រាប់បុណ្យចូលឆ្នាំចិន។ វាត្រូវបានគេចាត់ទុកថាជាផ្កាដ៏មានសំណាង និងជានិមិត្តរូបនៃភាពរុងរឿង។ ជាមួយនឹងផ្កាដែលមានរាងដូចបេះដូងតូចៗ ផ្កាទាំងនេះក៏ល្អឥតខ្ចោះសម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ផងដែរ។
គ្រូ ណុប
ចុចអាន៖ត្រណមធំ ៥ យ៉ាង អ្នកជាប់សែស្រឡាយ ចិន មិនអាចប្រព្រឹត្តិ នៅថ្ងៃសែនចូលឆ្នាំថ្មីបានឡើយ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


