វប្បធម៌ ជំនឿ
យល់សប្ដិឃើញគេ ដោយសារគេកំពុងនឹក? ហេតុផល ៤ យ៉ាងធ្វើឲ្យអ្នកសុបិនឃើញម្នាក់នោះ
ធ្លាប់ទេ យល់សុបិនឃើញនរណាម្នាក់ដែលមិនបានគិតឬនឹកដល់ម្ដងណាឡើយ តែបែរជាឃើញរូបគេក្នុងយល់សប្ដិទៅវិញ? ការយល់សប្ដិបែបនេះរមែងធ្វើឱ្យយើងមានអារម្មណ៍មិនអស់ចិត្ត និងចេះតែគិតចុះឡើងមិនដឹងថា មានអ្វីកើតឡើងលើរឿងនោះ ទើបបានជាត្រូវឃើញគេ។
អានអត្ថបទនេះសិន ប្រហែលវាជាហេតុផលខ្លះដែលធ្វើឱ្យយើងយល់សប្ដិឃើញនរណាម្នាក់!
គេកំពុងគិតពីយើង?

មនុស្សច្រើនគ្នានិយាយថា នៅពេលសុបិនឃើញនរណាម្នាក់ បញ្ជាក់ថា គេកំពុងតែនឹករលឹកដល់យើង តែនេះគ្រាន់តែជាពាក្យចចាមអារ៉ាមដែលនិយាយតៗគ្នាប៉ុណ្ណោះ។ គ្មាននរណាអាចបញ្ជាក់បាននៅឡើយថា វាជាការពិតឬអត់ទេ។ ពេលខ្លះអាចជាការចៃដន្យ ឬប្រហែលគេកំពុងគិតដល់យើងពិតមែន។ ទោះយ៉ាងណា នៅតែគ្មានការបញ្ជាក់ថាពិតឬមិនពិតឡើយ។
សុបិនឃើញគេញឹកញាប់?

ជួនកាលយើងតែងតែឃើញម្នាក់នោះជានិច្ចកាល រាល់ពេលគេងលក់។ ជាធម្មតា ក្ដីសុបិនជាការឆ្លុះបញ្ចាំងពីជីវិត គំនិតគិតច្រើន ហេតុការណ៍ ឬទីកន្លែងដែលបានកើតឡើងនាពេលថ្មីៗនេះក្នុងពេលពេញមួយថ្ងៃ។
ដូច្នេះសុបិនអំពីនរណាម្នាក់ មិនថាជាមនុស្សដែលយើងមិនជិតស្និទ្ធឬមិនចូលចិត្តទេ មានន័យថា ជាអ្វីដែលដក់ជាប់កាលពីពេលថ្ងៃប៉ុណ្ណោះ។
សុបិនអាចតំណាងឱ្យអារម្មណ៍?

សុបិនសុទ្ធតែអាចបង្ហាញពីអារម្មណ៍ដែលកំពុងគិតចំពោះវត្តមានមនុស្សនៅក្នុងសុបិននោះ។ ជួនកាលបុគ្គលនោះបានធ្វើអ្វីមួយឱ្យយើង ផ្ដល់នូវការចងចាំដែលបូករួមទាំង សុភមង្គល ទុក្ខព្រួយ កំហឹង។ល។ សុបិននេះមិនទាក់ទងអ្វីនឹងពួកគេទេ ប៉ុន្តែជាអារម្មណ៍ដែលយើងកំពុងមាន នៅពេលគេងលក់ ទើបបានជាឃើញគេ។
មនុស្សក្នុងសុបិនគឺជាការចងចាំឬ?

ពេលខ្លះមនុស្សដែលឃើញក្នុងសុបិន ជាបុគ្គលពិសេសដែលយើងចង់ក្លាយជាអ្វីនឹងគេ ឬជាមនុស្សដែលយើងចង់បាននៅក្នុងជីវិត។ យើងខ្លួនឯង ចង់ជួបគេក្នុងសុបិន ទើបចំណង់នេះនាំឲ្យឃើញគេបង្ហាញវត្តមានក្នុងយល់សប្តិតែម្ដង៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ សុបិនឃើញរៀបការ មានន័យដូចម្តេចដែរ?
ចុចអាន៖ សុបិនអំពីទឹកដោះគោ ឬទឹកសណ្ដែក ប្រផ្នូលសមិទ្ធផលដ៏អស្ចារ្
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


