វប្បធម៌ ជំនឿ
ហោរាសាស្រ្តមនុស្សឆ្នាំ “វក រកា ច កុរ” សម្រាប់ថ្ងៃទី៣០ កក្កដា ដល់ថ្ងៃទី៥ សីហា
អត្ថបទនេះនឹងលើកយកហោរាសាស្ត្រមនុស្សចំនួនបួនក្រុមដែលកើតក្នុងឆ្នាំ វក រកា ច កុរ ដោយយោងតាមប្រតិទិនចន្ទគតិ ក្នុងក្បួនតម្រាចិន សម្រាប់ថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។
ឆ្នាំវក (ស្វា)

ចំពោះអាជីព ស្វា គួរតែធ្វើការងាររបស់ខ្លួនដោយឧស្សាហ៍ព្យាយាមបំផុត។ ជាមួយនឹងការខំប្រឹងប្រែង ស្វា នឹងទទួលបានជំនួយសម្ងាត់ពីអ្នកដែលមានឋានន្តរស័ក្តិខ្ពស់ ដែលអាជជួយរុញច្រានលទ្ធផលការងារកាន់ល្អប្រសើរ។
សំណាងក្នុងស្នេហារបស់ស្វាក៏ល្អឡើងដែរ។ ស្វានៅលីវ នឹងបង្កើតបានមិត្តជាមួយភេទផ្ទុយ ដែលវាជាចំណុចចាប់ផ្តើមក្នុងការកសាងទំនាក់ទំនងស្នេហាដ៏ស្រស់បំព្រងមួយ។
ស្វាដែលរៀបការហើយ ទំនាក់ទំនងជាមួយដៃគូនឹងកាន់តែប្រសើរឡើងក្នុងសប្ដាហ៍នេះ។ ទោះបីជារៀបការជាមួយគ្នាជាច្រើនឆ្នាំមកហើយ ទំនាក់ទំនងរបស់អ្នកនឹងនៅតែមានស្ថិរភាពខ្លាំង។ រឿងចម្បងគឺអ្នកទាំងពីរជឿជាក់គ្នាយ៉ាងមាំមួន និងតែងផ្តល់សុវត្ថិភាពផ្លូវចិត្តដល់គ្នាទៅវិញទៅមក។
ឆ្នាំរកា (មាន់)

ទ្រព្យសម្បត្តិរបស់ មាន់ ចាប់ផ្ដើមល្អឡើងវិញហើយ បន្ទាប់ពីធ្លាក់ចុះកាលពីពេលមុន។ ទំនាក់ទំនងស្នេហាបន្តដំណើរទៅមុខដោយរលូន ជីវិតគូនឹងកាន់តែផ្អែមល្ហែម ហើយបើជាស្ត្រីទំនងជាទទួលដំណឹងមានផ្ទៃពោះនាពេលនេះ។
នៅក្នុងអាជីព មាន់ កាន់តែអភិវឌ្ឍខ្លួនល្អមួយកម្រិតទៀត ហើយការងារនឹងរីកចម្រើនយ៉ាងរលូន។ ប្រសិទ្ធភាពការងារនឹងប្រសើរឡើង ហើយអ្នកនឹងទទួលបានឱកាសល្អៗ ឬត្រូវបានគេកោតសរសើរ ព្រមទាំងត្រូវបង្កើនប្រាក់ខែ។
ឆ្នាំច (ឆ្កែ)

មនុស្សកើតឆ្នាំច នឹងមានលាភសំណាងក្នុងសប្ដាហ៍នេះ ជាពិសេសបញ្ហាទំនាក់ទំនង។ អ្នកនៅលីវ នឹងមានឱកាសជួបមនុស្សដែលខ្លួនពេញចិត្ត ដែលអាចសាងស្នេហាមួយដ៏ជោគជ័យមួយក្នុងថ្ងៃអនាគត។ ចំណែកអ្នកដែលបាត់ស្នេហាហើយ ត្រូវកែចិត្តគំនិត បង្កើតមិត្តថ្មី និងចាប់ផ្ដើមជីវិតជាថ្មី។
ឆ្នាំកុរ (ជ្រូក)

មនុស្សឆ្នាំកុរ រាសីមិនល្អនោះទេ។ អ្នកនឹងជួបភាពចលាចល ហើយអាចមានមនុស្សអាក្រក់ប្រជែងប៉ែងជើងនៅក្នុងអាជីព។ ដរាបណាអ្នកយកចិត្តទុកដាក់ និងប្រយ័ត្នប្រុងប្រយ័ត្ន ព្រមទាំងអត់ធ្មត់ខ្ពស់ បញ្ហានឹងមិនធំដុំឡើយ។
ចំពោះ ជ្រូក ដែលទើបតែចូលបម្រើការងារក្នុងក្រុមហ៊ុន ឬស្ថាប័ន នឹងរងសម្ពាធបន្តិចដោយសារមេដាក់ការងារឱ្យធ្វើមិនសូវត្រូវទេពកោសល្យ ហើយអ្នកអាចមានគំនិតចង់លាលែងពីតំណែងទៀតផង។ ទោះយ៉ាងណាក៏ដោយ ជ្រូកគួរទ្រាំលំបាក និងអត់ធ្មត់ឱ្យខ្លាំង ព្រោះនេះគឺជាដំណើរការដែលអ្នកចំណូលថ្មីជាច្រើនត្រូវតែឆ្លងកាត់ ហើយអ្នកត្រូវតែជឿថា “មាសសុទ្ធមិនដែលខ្លាចភ្លើងនោះទេ” ។ ប្រសិនបើអាចឆ្លងកាត់ការហ្វឹកហ្វឺនប្រភេទនេះក្នុងជីវិត ហើយខិតខំធ្វើការ ទីបំផុតអ្នកនឹងទទួលបានលទ្ធផលដ៏ធំ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ហោរាសាស្រ្តមនុស្សឆ្នាំ “រោង ម្សាញ់ មមី មមែ” សម្រាប់ថ្ងៃទី៣០ កក្កដា ដល់ថ្ងៃទី៥ សីហា
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


