វប្បធម៌ ជំនឿ
ចិត្តសាស្ត្រ៖ រូបភាពឃើញដំបូងនឹងប្រាប់ថា អ្នកមានអារម្មណ៍បែបណាពេលជួបបញ្ហា
ជីវិតពេលខ្លះងាយស្រួល ប៉ុន្តែពេលខ្លះវាស្មុគស្មាញខ្លាំង។ ក្នុងគ្រាលំបាក ចិត្តជារឿងសំខាន់បំផុត។ ប្រសិនបើអ្នកមានស្ថានភាពផ្លូវចិត្ត និងអារម្មណ៍រឹងមាំ។ ពេលជួបបញ្ហាដោយសារបរាជ័យ ឬឆ្លងកាត់ស្ថានភាពស្ត្រេសខ្ពស់ អ្នកនឹងរកវិធីគ្រប់គ្រងជីវិតខ្លួនឯងបន្តិចម្តងៗដោយមិនពិបាក។
រូបភាពនេះព្យាករណ៍ពីទម្លាប់ដែលអ្នកមាន។ តើអ្នកឃើញអ្វីមុនគេនៅក្នុងរូបភាព ដែលវាអាចវាស់ភាពអសន្តិសុខពីក្នុងចិត្តរបស់អ្នកបាន។ នេះជារូបភាពដែលមានធាតុលាក់ពីរ ដូច្នេះត្រូវផ្តោតអារម្មណ៍ និងមើលដោយប្រុងប្រយ័ត្នបំផុត។
តើអ្នកឃើញអ្វីមុនគេនៅក្នុងរូបភាព?

១ ផ្លែប៉ោម
ប្រសិនបើវត្ថុដំបូងដែលអ្នកឃើញគឺផ្លែប៉ោមពីរ នោះអ្នកគឺជាមនុស្សឆាប់រំជួលចិត្ត។ ទោះបីជាធម្មតាអ្នកគឺជាមនុស្សដែលមានសក្តានុពលខ្លាំងឬមានគំនិតច្នៃប្រឌិតបំផុត។ ប៉ុន្តែជារឿយៗវាត្រូវបានគ្របដណ្ដប់ដោយការភ័យខ្លាចនៃការបរាជ័យ។ នេះជាឧបសគ្គធំមួយសម្រាប់អ្នកដែលរារាំងមិនឲ្យមានការរីកចម្រើនដូចដែលអ្នកគួរមាន។
រាល់ពេលដែលអ្នកមានការលំបាកក្នុងការសម្រេចចិត្ត អ្នកនឹងតែងតែសុំជំនួយពីអ្នកដទៃ។ បង្ហាញថាអ្នកពិតជាពឹងផ្អែកលើអ្នកដទៃក្នុងការសម្រេចចិត្ត។ ប្រសិនបើអ្នកមានអារម្មណ៍ថាមិនមានសុវត្ថិភាព នឹងសុំជំនួយ ហើយរង់ចាំអ្នកផ្សេងធ្វើអ្វីមួយដើម្បីជួសជុលវា។ ដូច្នេះអ្នកត្រូវរៀនបន្ធូរអារម្មណ៍ខ្លួនឯង! រីករាយជាមួយអ្វីគ្រប់យ៉ាងដែលត្រឹមត្រូវនៅចំពោះមុខ ជាជាងខ្វល់ខ្វាយអំពីរឿងដែលមិនទាន់កើតឡើង។ ជីវិតគឺថ្ងៃនេះ ផ្តោតលើអ្នកជានរណា ហើយបន្តទៅមុខទៀត។
២ ក្បាលបុរស
ប្រសិនបើអ្នកឃើញស្រមោលនៃក្បាលរបស់មនុស្សមុន។ អ្នកគឺជាប្រភេទមនុស្សពូកែ តែរឹងរូស។ ទោះបីជាមានការភ័យខ្លាច និងអសន្តិសុខជាច្រើននៅក្នុងចិត្ត ក៏ប៉ុន្តែអ្នកមានគំនិតដើម្បីយកឈ្នះវា។ អ្នកខិតខំដើម្បីសម្រេចបាននូវអ្វីដែលអ្នកចង់បាន។ ធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឲ្យវាកើតឡើង អ្នកហាក់ដូចជាត្រៀមខ្លួនសម្រាប់អ្វីទាំងអស់ដើម្បីសម្រេចគោលដៅ។
ទោះបីជាយ៉ាងនេះក្ដី អ្នកក៏ពូកែបង្កើតតុល្យភាពក្នុងជីវិតដែរ។ គ្មានផ្លូវណាអាចឲ្យឱកាសជីវិតកន្លងផុតទៅបានឡើយ។ អ្នកបានគិតច្រើនដល់ខ្លួនឯងមុននឹងធ្វើការសម្រេចចិត្តសំខាន់ៗណាមួយ។ មានមនុស្សតិចណាស់ដែលដឹងថាមានអ្វីកើតឡើងចំពោះអ្នក។ ដែលអ្នកមិនខ្វល់ អ្នកផ្តោតតែលើគំនិតវិជ្ជមានរបស់អ្នកប៉ុណ្ណោះ ហើយតាំងចិត្តធ្វើឲ្យជោគជ័យ៕
គ្រូ ណុប
ចុចអាន៖រូបភាពខាងក្រោម អាចមើលដឹងចរិតអាថ៌កំបាំងរបស់អ្នកមានលក្ខណៈដូចម្ដេច?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


