វប្បធម៌ ជំនឿ
“បុណ្យវប្បធម៌” នៅចុងខែតុលានេះ នឹងលើកតម្កើងអរិយធម៌ខ្មែរ ឱ្យទូលំទូលាយ
“បុណ្យវប្បធម៌” នឹងមាន ពិព័រណ៍អំពីវប្បធម៌កម្ពុជា ប្រចាំឆ្នាំ២០២៣ ក្នុងគោលបំណង លើកតម្កើងវប្បធម៌ អរិយធម៌ខ្មែរ ឱ្យទូលំទូលាយ ផ្សព្វផ្សាយពីភាពអស្ចារ្យរបស់ខ្មែរទៅកាន់ពិភពលោក ពិសេសចង់ឱ្យអ្នកចូលរួម ទទួលបាននូវបទពិសោធន៍ទាក់ទងទៅនឹងវប្បធម៌ខ្មែរ។

ក្រុមការងាររៀបចំនូវកម្មវិធី “បុណ្យវប្បធម៌” ប៊ិន សុឌីណា បានឱ្យ កម្ពុជាថ្មី ដឹងថា “បុណ្យវប្បធម៌” នឹងប្រព្រឹត្តឡើង ពីម៉ោង ៩ព្រឹក ដល់ ៩យប់ នៅថ្ងៃសៅរ៍ អាទិត្យ ទី២៨ ២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខ នៅ Friend Future Factory (F3) វិថីព្រះអង្គអេង ផ្លូវលេខ១៣ ខាងជើង សារមន្ទីរជាតិ។

បុណ្យវប្បធម៌ នឹងនាំ សិស្សនិសិ្សត ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យទទួលបាននូវបទពិសោធន៍ប្លែកៗ និងមានឱកាសសិក្សា ឈ្វេងយល់នូវសិល្បៈវប្បធម៌កម្ពុជាកាន់តែស៊ីជម្រៅ។ ក្នុងនោះរួមមាន៖ របាំក្បាច់បុរាណ របាំប្រពៃណី ល្ខោនបុរាណចម្រុះ គុនល្បុក្កតោ ការដើរបង្ហាញនូវសម្លៀកបំពាក់ ការតាំងបង្ហាញពីស្នាដៃសិល្បករ និងសិល្បការទីខ្មែរ ឧបករណ៍ភ្លេងបុរាណ និងការលេងល្បែងកម្សាន្តផ្សេងៗ មិនត្រឹមតែប៉ុណ្ណោះក៏មានការចូលរួមសម្ដែងពីសិល្បករសម័យផងដែរ។

លើសពីនេះទៅទៀត ព្រឹត្តិការណ៍បុណ្យវប្បធម៌ ក៏មាននូវការប្រគុំតន្ត្រីបែបសម័យសប្បាយៗ មានលក់ម្ហូបអាហារ, ភេសជ្ជៈ និងបង្អែមយ៉ាងសម្បូរបែប រួមទាំងមានការតាំងពិព័រណ៍ផលិតផលផ្សេងៗពីបណ្ដាលអជីវករកម្ពុជាផងដែរ។

“បុណ្យវប្បធម៌” គឺជាកម្មវិធីដែលរៀបចំឡើងដោយសភាយុវជន (Youth Assembly) និងទទួលបានការសហការគាំទ្រពី UYFC ស្វាយរៀង (ស.ស.យ.ក ស្វាយរៀង)៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ