វប្បធម៌ ជំនឿ
ជំនឿពេលមានអ្នកស្លាប់ទៅ ពុំបានធ្វើបុណ្យឧទ្ទិសដល់សពនោះ ព្រលឹងនឹងមិនទៅណាឆ្ងាយ ឬមិនចាប់កំណើតបានឡើយ
គ្រាន់តែយល់សប្ដិសោះ តើអាចក្លាយជាសាច់ការបានដែរឬទេ? នេះជាប្រយោគលើកឡើងយកមកពិចារណាថា តើការយល់សប្ដិជាជំនឿមួយយកជាសាច់ការបានឬអត់? ដោយមានយាយគ្រូម្នាក់ឈ្មោះ យាយពៅ រស់នៅខេត្តព្រះវិហារ ជាអ្នកកាន់ផ្លូវបារមី បានយល់សប្ដិឃើញរូបយាយម៉ៅពេជ្រនិល មកប្រាប់គាត់ថា ចៅឯងជួយប្រាប់បងប្អូនយើងផង កុំឲ្យខឹងសម្បាមកលើយាយខ្លាំងពេក មានអ្នកខ្លះយករបស់គប់រូបសំណាកយាយថែមទៀតផង និងចោទថា រូបយាយជាអ្នកផ្ដាច់ជីវិតបងប្អូនយើងដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនណាស់។ តែតាមការពិត យាយម៉ៅសុំសីល សុំទានយូរហើយ មិនដូចជាការចោទប្រកាន់នោះឡើយ។ នោះក៏ដោយសារមានខ្មោចតៃហោងតាមផ្លូវ តាមកាច់ បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ច្រើនត្រង់កន្លែងម្តុំពេជ្រនិល។

រូបលោកយាយម៉ៅ បានរៀបរាប់ក្នុងយល់សប្ដិប្រាប់ទៀតថា គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យស្លាប់ច្រើនត្រង់តំបន់គាត់ ពុំមែនជាអំពើរបស់គាត់ទេ ពោលគឺបង្កឡើងពីខ្មោចតៃហោងតាមដងផ្លូវ ដោយរូបយាយគ្រប់គ្រងមិនបានសព្វនោះទេ ទើបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានមនុស្សស្លាប់ច្រើន។
នេះជាពាក្យសម្ដីរបស់លោកយាយម៉ៅពេជ្រនិល ដែលបានទៅពន្យល់សប្ដិឲ្យ យាយពៅ ជួយផ្សព្វផ្សាយទៅដល់គ្រួសារ ឬសាច់ញាតិសព ឲ្យមកឧទ្ទិសមគ្គផល ធ្វើបុណ្យឲ្យដល់ ដើម្បីឲ្យរូបគេបានទៅចាប់កំណើតផង។ បើមិនដូច្នោះទេ វិញ្ញាណសពទាំងនោះនៅវិលវល់ពេញព្រៃ មិនទៅណាឆ្ងាយនោះឡើយ បើមិនមានសាច់ញាតិធ្វើបុណ្យឧទ្ទិសឲ្យដល់នោះ។

លោកយាយពៅ អ្នកស្នងរូបនោះបានមានប្រសាសន៍ថា នេះជាជំនឿរបស់ខ្មែរយើង ពេលដែលមានអ្នកស្លាប់នៅតាមទីសាធារណៈ ឬក្នុងព្រៃ បើមិនធ្វើបុណ្យ ឬវិធីអន្ទងព្រលឹងវិញ្ញាណ នៃសពឲ្យបានត្រឹមត្រូវនោះ ទើបមានការស្ងប់ស្ងាត់ទៅវិញ ក៏ដោយសារតែសាច់ញាតិ នៃសពបានធ្វើបុណ្យឧទ្ទិសឲ្យសពទៅចាប់កំណើតជាថ្មី ហើយអ្វីដែលយាយម៉ៅ បង្ហាញក្នុងការយល់សប្ដិនេះ គួរតែនាំគ្នាពិចារណាថា ត្រូវធ្វើយ៉ាងណា ដើម្បីឲ្យព្រលឹងវិញ្ញាណក្ខន្ធអ្នកដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះបានស្ងប់៕
អត្ថបទ ៖ កញ្ញា វ៉ាត
ចុចអាន៖ ស្តាប់ការនិទានហនុមាន ទាក់ទងទៅនឹងអំបូរខ្មែរមន
ចុចអាន៖ ខេត្តរតនគីរី កសាងពុទ្ធបដិមាដ៏ធំនៅលើកំពូលភ្នំដ៏ខ្ពស់មួយ ទុកទាក់ទាញភ្ញៀវទេសចរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


