វប្បធម៌ ជំនឿ
ទស្សនីយភាពរបាំក្បាច់បុរាណចំនួនបួន ត្រៀមអង្រួនចុងសប្ដាហ៍នេះ
ផ្ទាំងទស្សនីយភាពរបាំក្បាច់បុរាណចំនួនបួន និងរបាំក្បាច់បុរាណច្នៃចំនួនមួយ នឹងត្រៀមអង្រួនចិត្តទស្សនិជន ពិសេសអ្នកស្នេហាសិល្បៈបុរាណ នៅចុងសប្ដាហ៍នេះ។ របាំទាំងបួននេះនឹងនិទានអំពីដំណើរប្រព្រឹត្តទៅរបស់ជីវិតមនុស្សម្នាក់ដោយស្តែងអំពីរូបភាព គំនិត និងព្រឹត្តការណ៍សំខាន់ៗដែលជីវិតត្រូវជួបប្រទះ សាទរ ដោះស្រាយ និងពេលខ្លះត្រូវបោះបង់ចោល។

លោក ឌី ពុទ្ធិ ជាសិល្បករក្នុងគម្រោងការ អមោឃបាស – the next generation បានឱ្យ កម្ពុជាថ្មី ដឹងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នេះថា គម្រោង អមោឃបាស-The Next Generation បានរៀបចំផ្ទាំងទស្សនីយភាពរបាំក្បាច់បុរាណ និងរបាំបុរាណច្នៃរឿង មានរយៈពេល ២ថ្ងៃ នៅថ្ងៃសៅរ៍ អាទិត្យ ថ្ងៃទី៩ ទី១០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥ ដល់ ៦ល្ងាច នៅក្នុងកម្មវីធី Maloop Garden Market “Art, Craft, and Home Decor”។

លោក ឌី ពុទ្ធិ បានឱ្យដឹងថា នៅថ្ងៃទី៩ មីនា មានការសម្ដែងរបាំចំនួន ៤ គឺ ១. របាំឆួយឆាយជំទង់ ជាស្នាដៃចាស់ តែងគ្រឿងធំបែបចតុមុខ របាំនេះនិយាយអំពីសោភ័ណភាពដ៏វិចិត្រ កិរិយាមាយាទរម្យទម និងសមត្ថភាពដ៏វិសេស នៃតួអង្គទើបតែប្តូរវ័យកុមារភាពមកជាវ័យជំទង់។ ២. របាំអត្ថន័យមនោសញ្ចេតនា ជាស្នាដៃចាស់ តែងគ្រឿងធំបែបចតុមុខ របាំនេះបង្ហាញអំពីការប្រើប្រាស់កាយវិការ និងបច្ចេកទេសនានា នៃរបាំក្បាច់បុរាណដើម្បីស្តែងនូវអារម្មណ៍ មនោសញ្ចេតនា ស្រលាញ់ សោមនស្សរីករាយ ក៏ដូចជា ទុក្ខសោក។

ចំណែកទី៣ គឺ របាំនាងនាគ ស្នាដៃបង្កើតថ្មីដោយ អ្នកគ្រូ សុភីលីន ជៀម ស្សាភីរ៉ូ ស្ថាបនិក និងជានាយិកា នៃក្រុមសិល្បៈ សុភីលីន Sophiline Arts Ensemble ជាចង្កោមរបាំទាំងបួនដែលមានចំណងជើងថា រដូវយាត្រាចរ។ របាំនេះតែងគ្រឿងធំបែបចតុមុខ ប៉ុន្តែប្រើប្រាស់ស្បៃវែងជាងធម្មតាដំណាងឱ្យកន្ទុយនាគ។ របាំនាងនាគ នេះចង់បង្ហាញអំពីវិបត្តិអត្តសញ្ញាណ។ ទី៤ របាំហរិហរៈ ជាស្នាដៃរបស់ អ្នកគ្រូសុភីលីន ជាម ស្សាភីរ៉ូ ជាស្នាដៃមួយក្នុងចំណោមស្នាដៃទាំងបួនដែលមានចំណងជើងថា រដូវយាត្រាចរ។ របាំហរិហរៈ ចង់បង្ហាញអំពីការរួបរួម និងតុល្យភាព។

រីឯនៅថ្ងៃទី១០ មីនា មាន ១របាំ គឺ របាំសហធាតុ ជារបាំក្បាច់បុរាណច្នៃ ដែលពិពណ៌នាអំពីទឹក ដី ភ្លើង ខ្យល់ ជាធាតុទាំងបួននៅក្នុងរូបភាពជាសភាវៈមានជីវិត ស្នាដៃនេះចង់បង្ហាញអំពីតម្លៃ នៃការរួបរួម សហការ និងការស្វែងរកដំណោះស្រាយ ដើម្បីឆ្លើយតបទៅនឹងជម្លោះដែលកើតមានឡើងពីភាពលោភលន់ ការចង់បាន និងអំណាច។ សាមគ្គីភាព គឺជាចំណែកដ៏សំខាន់របស់សហគមន៍ ហើយគ្មានបុគ្គលណាម្នាក់អាចរស់នៅដោយគ្មានទំនាក់ទំនង ការគាំទ្រ សេចក្តីស្រឡាញ់ និងកិច្ចសហប្រតិបត្តិការក្នុងដំណើរជីវិតនោះទេ។ ដំឡើងស្នាដៃដោយសិល្បករ លោក ឃុន ចាយ។

ទីតាំង៖ ម្លប់ អាស័យដ្ឋាន៖ ផ្លូវតាផុន (ខាងលិចផ្លូវ ២៧១ ចម្ងាយ ៣០០ម៉ែត្រ)
https://maps.app.goo.gl/g4jJWBfgT97tMasm6
តម្លៃសបុត្រទស្សនា ១០ ដុល្លារអាមេរិក។ លេខទូរសព្ទទិញសំបុត្រ 070 949 040 (Telegram)៕


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣៤ នាទី agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


