វប្បធម៌ ជំនឿ
“សំរិតចក្រ” សម្តែងឡើងវិញ ៣ថ្ងៃ ក្នុងទម្រង់ល្ខោនបុរាណខ្មែរ បន្ទាប់ពីអវត្តមាន ២៤ឆ្នាំ
“សំរិតចក្រ” ជាការសម្តែងដែលភ្ជាប់ស្ពានរវាងវប្បធម៌សិល្បៈរបស់លោកខាងលិច និងសិល្បៈខ្មែរ ដោយយកទម្រង់របាំក្បាច់បុរាណ មកសម្តែងសាច់រឿងប្លែកថ្មី គឺរឿង Othello របស់ កវីបុរាណ ជនជាតិអង់គ្លេស លោក William Shakespeare ។

អ្នកគ្រូ សុភីលីន ជាម-ហ្សាភារ៉ូ ប្រធានក្រុមសិល្បៈសុភីលីន បានឱ្យដឹងថា ល្ខោនក្បាច់រឿង “សំរិតចក្រ” ត្រូវបានសម្តែង លើកទី១ កាលពីឆ្នាំ២០០០ នៅមុខភ្ញៀវកិត្តិយសតែពីរអង្គរូបប៉ុណ្ណោះ គឺ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី និងលោកតា ឆេង ផុន អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

“សំរិតចក្រ” ទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សទូទាំងពិភពលោក បន្ទាប់ពីការសម្តែងដ៏ជោគជ័យរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ ហុងកុង សហរដ្ឋអាមេរិក និងប្រទេសអ៊ីតាលី។ “សំរិតចក្រ” ក៏ដូចរឿង “អូធឺលឡូ” បង្ហាញឱ្យមានការឈ្វេងយល់អំពី សង្គ្រាម ជម្លោះបញ្ហាវណ្ណៈ និងយេនឌ័រ ការផ្លាស់ប្តូរ នៃគំនិតថ្មី និងឧត្តមគតិចាស់។

អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែរំភើបបន្ថែមទៀតនោះ គឺអ្នកគ្រូ សូភីលីន ក៏ចូលរួមសម្តែងផ្ទាល់ ដូចពាក្យថា ខ្ញីចាស់កាន់តែហឹរ គឺគ្រប់កាយវិការរបស់អ្នកគ្រូ បង្ហាញពីជំនាញក្តីស្រលាញ់ និងបទពិសោធន៍រាំរបាំបុរាណខ្មែរជាច្រើនទសវត្សរ៍។

គួរបញ្ជាក់ថា “សំរិតចក្រ” ត្រូវបានកែសម្រួលពី “អូធឺលឡូ” របស់លោក វីលាមហ្សេគស្ពៀរ ដោយរៀបរាប់ពាក្យពេចន៍ដ៏ពីរោះរណ្តំក្នុងទម្រង់របាំបុរាណខ្មែរ។ ស្នាដៃនេះហាក់ដូចជាស្ពានមួយដែលភ្ជាប់មរតកសិល្បៈសំខាន់ពីរ ម្ខាងគឺបង្ហាញទស្សនិកជនកម្ពុជា ពីស្នាដៃរឿងបែបសោកនាដកម្មកំសត់ពីមុន របស់ លោក ហ្សេគស្ពៀរ និងម្ខាងទៀតបង្ហាញទស្សនិកជនបរទេសពីសោភ័ណ នៃសិល្បៈបុរាណខ្មែរ។

សូមចូលរួមគាំទ្រសិល្បៈខ្មែរ ដោយទិញសំបុត្រចូលរួមទស្សនារឿងសំរិតចក្រ ថ្ងៃសុក្រ សៅរិ៍ និងអាទិត្យ ទី២៣ ២៤ ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ នៅ រោងមហោស្រពខ្នាតតូច នៅខាងក្នុង Java Creative Café ទួលទំពូង។ តម្លៃសំបុត្រ ២០ដុល្លារ (Telegram: 077 873 929)៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


