ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី៖ ការបិទរដ្ឋាភិបាលអាមេរិក ធ្វើឱ្យការចរចាពាណិជ្ជកម្មជាប់គាំង
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បានឱ្យដឹងថា ការបិទដំណើរការរដ្ឋាភិបាលអាមេរិក បាបធ្វើឱ្យការចរចាពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ីត្រូវជាប់គាំង។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីថ្ងៃអង្គារ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តដាក់ពន្ធលើគ្រប់ទំនិញឥណ្ឌូណេស៊ីក្នុងអត្រាប្រមាណ ១៩ ភាគរយ ដោយចូលជាធរមាននៅដើមខែសីហា។ យ៉ាងណាមិញ បច្ចុប្នន្នប្រទេសទាំង២ កំពុងចរចាគ្នាលើព័ត៌មានលម្អិតនៃពាណិជ្ជកម្មក្រោមលក្ខខណ្ឌពន្ធថ្មីនេះ ដោយឥណ្ឌូណេស៊ីចង់បានការលើកលែងលើផលិតផលប្រេងដូងរបស់ខ្លួន។
យ៉ាងណាមិញ ការបិទរដ្ឋាភិបាលអាមេរិក ដែលបន្តរយៈពេលប្រមាណ ៨ ថ្ងៃហើយនោះ គិតត្រឹមថ្ងៃពុធនេះ កំពុងធ្វើឱ្យការចរចារាំងស្ទះដំណើរការ។ ការបិទនេះ កើតឡើងក្រោយសភាអាមេរិកមិនអាចអនុម័តលើកញ្ចប់ថវិកាថ្មី ដែលសម្រាប់ប្រើប្រាស់លើការងារសហព័ន្ធ ដោយធ្វើឱ្យបុគ្គលិករដ្ឋតាមផ្នែកនានាត្រូវផ្អាកការងារដោយគ្មានប្រាក់ខែ ឬត្រូវបន្តការងារដោយគ្មានប្រាក់ខែដូចគ្នា ប្រសិនបើការងាររបស់គេត្រូវបានចាត់ទុកថា «សំខាន់ចាំបាច់»។

មកទល់ពេលនេះ មិនទាន់មានការសម្រេចលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗណាមួយនៅឡើយទេរវាងឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក។
ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញដោយសេតវិមានកាលពីខែកក្កដា ពោលគឺមុនពេលពន្ធ ១៩ ភាគរយ ត្រូវបានប្រកាសឡើងនោះ បានបង្ហាញថា ឥណ្ឌូណេស៊ីបានផ្ដល់សំណើរសំខាន់ៗមួយចំនួន ដើម្បីឱ្យ ត្រាំ បន្ធូរបន្ថយពន្ធអត្រាពន្ធ តាមរយៈការកាតបន្ថយអតុល្យភាពពាណិជ្ជកម្ម។ កាលនោះ ឥណ្ឌូណេស៊ីសន្យាលុបចោល ៩៩ ភាគរយ នៃរបាំងពន្ធគយរបស់ខ្លួន លើផលិតផលឧស្សាហកម្ម និងកសិកម្មអាមេរិក។ ក្នុងនោះផងដែរ ឥណ្ឌូណេស៊ីបានសន្យាទិញយន្តហោះតម្លៃ ៣,២ ប៊ីលានដុល្លារ និងផលិតផលកសិកម្មប្រមាណ ៤,៥ ប៊ីលានដុល្លារពីអាមេរិក ក៏ដូចជាការទិញថាមពលអាមេរិក ក្នុងតម្លៃ ១៥ ប៊ីលានដុល្លារ ជាដើម។
ចំពេលដែលការចរចាពាណិជ្ជកម្មជាប់គាំង គេមើលឃើញថា ការនាំចេញរបស់ឥណ្ឌូណេស៊ីទៅសហរដ្ឋអាមេរិក ចាប់ផ្ដើមមើលឃើញពីផលប៉ះពាល់នៃពន្ធរបស់ ត្រាំ រួចទៅហើយ។ ទិន្នន័យពីទីភ្នាក់ងារស្ថិតិកណ្តាល បានបង្ហាញថា ការនាំចេញទៅអាមេរិក បានធ្លាក់ចុះ ១២,៣៩ ភាគរយ មកនៅត្រឹម ២,៧២ ប៊ីលានដុល្លារ ក្នុងខែសីហា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


