ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិកើនដល់ ៤ ២០០ ដុល្លារ/អោន ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត
តម្លៃមាសអន្តរជាតិ បានកើនឡើងដល់ ៤ ២០០ ដុល្លារ/អោន ជាលើកដំបូងនៅរសៀលថ្ងៃពុធនេះ ចំពេលដែលសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន បន្តតានតឹង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើង ៤០,៦៩ ដុល្លារ ឬ ១,២២ ភាគរយ ដល់ ៤ ១៩៧,៨ ដុល្លារ/អោន គិតត្រឹមម៉ោង ៥ ល្ងាច ក្រោយកើនឡើងដល់ប្រមាណ ៤ ២០០ ដុល្លារ ក្នុងវគ្គប៉ុន្មានម៉ោងមុននៅរសៀលថ្ងៃដដែល។ ៤ ២០០ ដុល្លារ គឺជាតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។
មែនទែនទែន តម្លៃមាសបានបន្តបំបែកកំណត់ត្រាប្រមាណសប្ដាហ៍ចុងក្រោយ ចំពេលវិនិយោគិនរំពឹងទុកពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) ដែលធ្វើឱ្យដុល្លារធ្លាក់ចុះ និងភាពតានតឹងចចុងក្រោយនៃសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន។
ក្នុងបរិបទនៃហានិភ័យពាណិជ្ជកម្ម និងកម្សោយប្រាក់ដុល្លារ ធ្វើឱ្យវិនិយោគិនងាកទៅទិញមាស ដែលគេរាប់ចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាព។ តម្លៃមាសកន្លងមក ក៏កើនឡើងដោយសារតែតម្រូវការពីធនាគារកណ្ដាលផងដែរ៕
-
ព័ត៌មានជាតិ២៤ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


