សេដ្ឋកិច្ច
សហគមន៍កសិកម្មទំនើបដំណាំស្រូវថ្មី ៦ ទើបត្រូវបានបង្កើតឡើងនៅក្នុងរដូវកាលនេះ
សហគមន៍កសិកម្មទំនើបដំណាំស្រូវថ្មីស្រឡាងទាំង ៦ ដែលទើបត្រូវបានបង្កើតឡើងនៅក្នុងរដូវកាលនេះ និងបានតភ្ជាប់ទីផ្សារទុកជាមុនតាមរយៈការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា សហគមន៍កសិកម្មទំនើបដំណាំស្រូវ ទាំង ៦ ដែលទើបតែបង្កើតឡើងនៅក្នុងរដូវកាលនេះ រួមមាន សហគមន៍កសិកម្មទំនើបរូងជ្រៃមានជ័យ (ស្រុកថ្មគោល ខេត្តបាត់ដំបង)៖ មានសមាជិក ១៨៧នាក់ ផ្ទៃដីដាំដុះ ៩៣៥ហិកតា ផលិតស្រូវស្រង៉ែស្រាល, សហគមន៍កសិកម្មទំនើបព្រះនេត្រព្រះមានជ័យ (ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ)៖ សមាជិក ២៧៤នាក់ ផ្ទៃដីដាំដុះ ២៨១០ហិកតា ផលិតស្រូវស្រង៉ែស្រាលនិងស្រូវសែនក្រអូប។
សហគមន៍កសិកម្មទំនើបស្រូវ-អង្ករសុវត្ថិភាព (ស្រុកឯកភ្នំ ខេត្តបាត់ដំបង)៖ សមាជិក២១០នាក់ ផ្ទៃដីដាំដុះ ១២២០ហិកតា ផលិតស្រូវស្រង៉ែស្រាលនិងស្រូវសែនក្រអូប, សហគមន៍កសិកម្មទំនើបស្រូវ (ស្រុកបាណន់ ខេត្តបាត់ដំបង)៖ សមាជិក១៥៩នាក់ ផ្ទៃដីដាំដុះ ១០០៥ហិកតា ផលិតស្រូវស្រង៉ែស្រាល, សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្រ្តកង្ហត (ស្រុកសង្កែ ខេត្តបាត់ដំបង)៖ សមាជិក១៧៨នាក់ ផ្ទៃដីដាំដុះ ៩០០ហិកតា ផលិតស្រូវស្រង៉ែស្រាល និងសហគមន៍កសិកម្មទំនើបស្រូវ-អង្ករគុណភាព (ស្រុកមោងឬស្សី ខេត្តបាត់ដំបង)៖ សមាជិក ១៦៥នាក់ ផ្ទៃដីដាំដុះ ១៧៧៧ហិកតា ផលិតស្រូវស្រង៉ែស្រាល។

ជាមួយគ្នានេះដែរ បើគិតពីចំនួនសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើបទាំងអស់នៅប្រទេសកម្ពុជា គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៥ មានចំនួនសរុបប្រមាណ ១ ៤៣០ សហគមន៍ ដែលមានកសិករសមាជិកសរុបចំនួន ១៩៣ ៨៨៩ នាក់។
ដើម្បីធានាឱ្យបានថា សហគមន៍កសិកម្មទំនើបមានដើមទុនគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្រសួងកសិកម្មបានធ្វើការសម្របសម្រួលជាមួយស្ថាប័នហិរញ្ញវត្ថុដៃគូមួយចំនួន និងស្វែងរកប្រាក់កម្ចីដើមទុនការប្រាក់ទាប និងមិនតម្រូវឱ្យមានវត្ថុបញ្ចាំ ដែលអនុញ្ញាតឱ្យកសិករជាសមាជិកអាចចូលរួមក្នុងផលិតកម្មកសិកម្មបាន ដោយមិនចាំបាច់ជាប់បំណុលធនាគារដោយផ្ទាល់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


