ព័ត៌មានជាតិ
យុវសិស្សកម្ពុជាដណ្តើមបានជយលាភីលេខ ២ ប្រកួតរ៉ូបូតអន្តរជាតិនៅប្រទេសក្រិក
ក្រុមសិស្សវិទ្យាល័យកម្ពុជាដែលមានសមាជិក ៩ នាក់ បានទទួលជយលាភលេខ ២ ក្នុងការប្រកួតរ៉ូបូតអន្តរជាតិ FIRST Global Challenge នៅទីក្រុងអាតែន ប្រទេសក្រិក ពីថ្ងៃទី២៦ ដល់ថ្ងៃទ២៩ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈកាបង្ហាញពីជំនាញដ៏ល្អក្នុងការបង្កើតរ៉ូបូត នៅក្នុងការប្រកួតប្រជែងជាមួយក្រុមសិស្សមកពីជាង ១៩០ ប្រទេស។
ការប្រកួតរ៉ូបូតអន្តរជាតិ FIRST Global Challenge ឆ្នាំ២០២៤ ក្រោមប្រធានបទ “Refuel the Future” ត្រូវដោះស្រាយបញ្ហាថាមពលសាកលតាមរយៈបច្ចេកវិទ្យារ៉ូបូត ដោយលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព។

ក្រុមយុវសិស្សកម្ពុជាបានចំណាយពេលជាច្រើនខែដើម្បីបង្កើតរ៉ូបូត ដែលបង្ហាញពីភាពច្នៃប្រឌិតនិងការសហការគ្នា ដែលបង្ហាញពីជំនាញសំខាន់ៗដូចជាជំនាញទំនាក់ទំនង ការធ្វើការជាក្រុម និងការដោះស្រាយបញ្ហាជាដើម។ ជោគជ័យនេះ ក៏ជំរុញឲ្យក្រុមយុវជនកម្ពុជាបង្ហាញការប្តេជ្ញាចិត្តក្នុងការជំរុញបច្ចេកវិទ្យារ៉ូបូតនៅកម្ពុជា។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមយុវជនកម្ពុជាដែលដណ្តើមបានជយលាភីលេខ ២ នៅប្រទេសក្រិក លោក ដាវ អានសាន រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសារៈសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់អនាគតរបស់កម្ពុជា។



តាមរយៈការសម្រេចបានលទ្ធផលដ៏ធំធេងរបស់យុវជនកម្ពុជា ដែលមានសមត្ថភាពដណ្តើកជយលាភីការប្រកួតប្រជែងកម្រិតអន្តរជាតិនេះ លោក ដាវ អានសាន ក៏បានលើកទឹកចិត្តដល់យុវជនកម្ពុជាឱ្យបន្តស្មារតីនៃការប្រកួតប្រជែង និងខិតខំប្រឹងប្រែង ដើម្បីឧត្តមភាពថ្មីៗបន្ថែមទៀត ដោយលើកឡើងពីតួនាទីរបស់ពួកគេក្នុងការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


