សេដ្ឋកិច្ច
តម្លៃស្ពៃក្តោបធ្លាក់ចុះមកនៅ ១២០០ រៀល ក្នុងមួយគីឡូក្រាម
ពាក់ព័ន្ធទៅនឹងទីផ្សារបន្លែនាពេលបច្ចុប្បន្ន លោក ហ៊ុន វុត្ថា ប្រធានសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ខេត្តបាត់ដំបង បានឱ្យដឹងថា សព្វថ្ងៃនេះ មានប្រភេទបន្លែមួយចំនួនមានតម្លៃល្អនៅលើទីផ្សារ ហើយបន្លែមួយចំនួនទៀតតម្លៃមានការធ្លាក់ចុះ ដូចជាស្ពៃក្តោបជាដើម។

ថ្លែងប្រាប់«កម្ពុជាថ្មី» លោក ហ៊ុន វុត្ថា បានលើកឡើងថា បច្ចុប្បន្នប្រភេទបន្លែស្លឹកទទួលបានតម្លៃល្អនៅលើទីផ្សារ លើកលែងតែស្ពៃក្តោបដែលតម្លៃមានការធ្លាក់ចុះ ដោយសព្វថ្ងៃនេះ គឺលក់បានត្រឹមតម្លៃ ១២០០៛ ទៅ ១៣០០៛ ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។
មូលហេតុដែលធ្វើឱ្យប្រភេទបន្លែខ្លះទទួលបានតម្លៃខ្ពស់ ហើយបន្លែខ្លះទៀតមិនសូវទទួលបានតម្លៃល្អ គឺដោយសារតែផលដំណាំដែលប្រជាកសិករបានដាំដុះនៅតាមទីវាលក៏ចាប់ផ្តើមដល់ពេលប្រមូលផល ហើយពេលប្រមូលផលម្តងៗគឺមានចំនួនច្រើន ដូច្នេះប្រសិនបើបន្លែនៅផ្សារពពុយកក់កុញច្រើនទៀត ក៏អាចធ្វើឱ្យសហគមន៍ប្រឈមទៅ និងបញ្ហាតម្លៃដែរ។

«ប៉ុន្តែជារួមសម្រាប់ប្រភេទបន្លែស្លឹកនៅក្នុងខែតុលា នេះទទួលបានតម្លៃល្អនៅលើទីផ្សារ។ ដោយឡែក ប្រភេទស្ពៃក្តោប ដោយសារតែការដាំដុះរបស់ពលរដ្ឋនៅខាងក្រៅផ្ទះសំណាញ់ដល់រដូវប្រមូលផល បានធ្វើឱ្យតម្លៃស្ពៃក្តោបធ្លាក់មកនៅត្រឹម ១២០០៛ ទៅ ១៣០០៛ ក្នុងមួយគីឡូក្រាម»។ លោក ហ៊ុន វុត្ថា បន្ថែមយ៉ាងដូច្នេះ។
ជាមួយគ្នានេះ លោកបានអះអាងដែរថា បើទោះបីជាតម្លៃបន្លែនៅលើទីផ្សារមានការឆ្លាក់ចុះក្តី ប៉ុន្តែខាងសហគមន៍គឺនៅតែបន្តទិញពីកសិករដែលដាំនៅក្នុងផ្ទះសំណាញ់ក្នុងតម្លៃ ២៥០០៛ ដដែល។

បច្ចុប្បន្ននៅក្នុងសហគមន៍បានធ្វើការនាំចេញបន្លែទៅកាន់ទីផ្សារចន្លោះពី ២ ទៅ ២,៥ តោន ក្នុងមួយថ្ងៃ។ ក្នុងគោលដៅបង្កើនការដាំដុះនៅក្នុងឆ្នាំនេះសហគមន៍ក៏មានគម្រោងនៅក្នុងការសាងសង់រោងផ្ទះសំណាញ់ដាំដុះបន្លែប្រហែលជា ២០០ខ្នងបន្ថែមទៀត ដែលអាចធ្វើឱ្យបរិមាណនៃការផលិតបន្លែកាន់តែមានការកើនឡើងផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


