សេដ្ឋកិច្ច
ក្រុមហ៊ុនម៉ាឡេស៊ី បោះទុនបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា
ក្រុមហ៊ុនទឹកដោះគោស្រស់ម៉ាឡេស៊ី Farm Fresh Berhad បានចាប់ដៃជាមួយក្រុមហ៊ុនក្នុងស្រុក Alpha group ក្នុងការដាក់ទុនវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា។

តំណាងក្រុមហ៊ុនទាំងពីរកម្ពុជា-ម៉ាឡេស៊ី បានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ក្រោមវត្តមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥។
តាមរយៈការចាប់ដៃគូរវាងក្រុមហ៊ុនទាំងពីរនឹងបង្កើតការបោះទុនវិនិយោគដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា ខណៈដែល Farm Fresh Group គឺជាក្រុមហ៊ុនធំជាងគេនៅប្រទេសម៉ាឡេស៊ីដែលមានកសិដ្ឋាន ចិញ្ចឹមគោយកទឹកដោះដោយមានគោប្រមាណ១ម៉ឺន ៤ពាន់ក្បាល។

លោក ជី សិលា សហស្ថាបនិកកសិដ្ឋានគិរីសួគ៌ ប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ន កម្ពុជាមានតម្រូវការទឹកដោះគោស្រស់ប្រមាណ ១០ ម៉ឺនលីត្រ ក្នុងមួយថ្ងៃ ខណៈកសិកដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗទាំង ៤ របស់កម្ពុជា មានសមត្ថភាពផលិតបានប្រមាណ ២ ម៉ឺន លីត្រ ក្នុងមួយថ្ងៃ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


