សេដ្ឋកិច្ច
កសិដ្ឋាន មូមូ ហ្វាម មានសមត្ថភាពផលិតទឹកដោះគោស្រស់ ២ ៥០០ លីត្រ ក្នុងមួយថ្ងៃ
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះក្នុងស្រុកមួយ បច្ចុប្បន្នអាចមានសមត្ថភាពផលិតទឹកដោះគោស្រស់បានចំនួន ២ ៥០០លីត្រ ក្នុងមួយថ្ងៃ និងគ្រោងដាក់គោចំនួន ៣០០ ក្បាលបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។

លោក យន់ សុផាត ជាម្ចាស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ មូមូ ហ្វាម ប្រាប់ កម្ពុជាថ្មី ថា កសិដ្ឋានរបស់លោកនាពេលបច្ចុប្បន្ន អាចមានសមត្ថភាពផលិតទឹកដោះគោស្រស់បានចំនួន២៥០០លីត្រ ក្នុងមួយថ្ងៃ និងគ្រោងនាំគោចំនួន៣០០ក្បាលទៀត នាពេលខាងមុខនេះ។

លោក យន់ សុផាត បន្តថា ចំពោះទីផ្សារវិញ ទឹកដោះគោស្រស់ មូមូ បច្ចុប្បន្ននេះ កាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរ ខណៈការផលិតរាល់ថ្ងៃស្ទើរតែដាក់ស្ដុក និងរកទឹកដោះគោជូនអតិថិជនសឹងតែពុំទាន់។
យ៉ាងណាមិញ ទោះបីជាការផលិតហាក់មានកំណើនជាងមុនបន្ដិចក៏ពិតមែន ប៉ុន្ដែការផលិតទឹកគោស្រស់នៅក្នុងស្រុកក៏នៅតែមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារបាននៅឡើយ។
លោកយន់ សុផាត បញ្ជាក់ថា៖ «គ្រាន់តែនៅក្នុងរាជធានីភ្នំពេញមួយ តម្រូវការទឹកដោះគោស្រស់មិនក្រោមពី ៣ម៉ឺនលីត្រ ក្នុងមួយថ្ងៃ នោះទេ! កត្តាទាំងនេះហើយ ដែលនាំឱ្យយើងត្រូវពង្រីកការចិញ្ចឹម និងផលិតទឹកដោះគោស្រស់ ឱ្យបានក្នុងបរិមាណច្រើនជាងមុន»។

សម្រាប់ពេលបច្ចុប្បន្ន កសិដ្ឋាន មូមូ ហ្វាម របស់លោក យន់ សុផាត មានគោសរុបចំនួន ៣០០ក្បាល និងមានគោដែលអាចផលិតទឹកដោះបានចំនួន ១៥០ក្បាល។ បច្ចុប្បន្នកសិដ្ឋានមានទីតាំងស្ថិតនៅ ខ្នោការ សង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។
គួរជម្រាបដែរថា តាមរបាយការណ៍កាលពីឆ្នាំ ២០២៤ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះក្នុងស្រុកមានចំនួន៤កសិដ្ឋាន និងមានគោយកទឹកដោះចំនួន ១.១៧៦ ក្បាល ដែលអាចផលិតទឹកដោះគោស្រស់ ជាង ១៣ ពាន់លីត្រក្នុងមួយថ្ងៃ ស្មើនឹងជាង ៥ លានលីត្រក្នុង១ ឆ្នាំ ឬ ១៧ ភាគរយ នៃតម្រូវការទឹកដោះគោស្រស់ក្នុងស្រុកជាង ៣០ លានលីត្រ៕

អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


