សេដ្ឋកិច្ច
កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៤,៣ លាននាក់ ធ្លាក់ចុះជាង ៨% ត្រឹមរយៈពេល ៩ ខែ
កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៣ លាននាក់ នៅក្នុងរយៈពេល ៩ ខែ (មករា-កញ្ញា) ឆ្នាំ ២០២៥ ធ្លាក់ចុះ ៨,៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។

យោងតាមក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង ៤,៣ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី១ ចំនួនជាង ៩៧ ម៉ឺននាក់ ធ្លាក់ចុះ ៣៥,៩% វៀតណាមជាង ៩០ ម៉ឺននាក់ ធ្លាក់ចុះ ជិត ៧% ចិន ៨៨ ម៉ឺននាក់ កើន ៤៦,៣% អាមេរិកជាង ១៤ ម៉ឺននាក់ ធ្លាក់ចុះ ១,៦% កូរ៉េជាង ១២ ម៉ឺននាក់ ធ្លាក់ចុះជិត ១០,៨%។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) ប្រាប់កម្ពុជាថ្មីថា ដោយសារតែភូមិសាស្ត្រនយោបាយបង្កើតឱ្យមានកម្ដៅភ្លើងរវាងកម្ពុជា-ថៃ រហូតបង្កទៅដល់ការបិទព្រំដែន ធ្វើឱ្យទេសចរកម្ពុជាធ្លាក់ចុះ។

លោកថា កត្តាសេដ្ឋកិច្ចសាកលក៏ជះឥទ្ធិពលដល់កំណើនភ្ញៀវទេសចរ ដូចជាចិន ក៏បានកាត់បន្ថយការធ្វើដំណើរ ខណៈប្រទេសដែលធ្លាប់តែទទួលទេសចរចិនក៏មានការធ្លាក់ចុះដែរ ហើយទេសចរអឺរ៉ុប ក៏កាត់បន្ថយដំណើរផ្លូវឆ្ងាយ ដោយសារតែកត្តាសេដ្ឋកិច្ច ជំងឺឆ្លង និងគ្រោះធម្មជាតិ។
លោក ធួន ស៊ីណាន យល់ឃើញថា៖ «ការធ្លាក់ចុះប្រមាណ ៨% មិនអាក្រក់ទេសម្រាប់កម្ពុជា តែអ្វីដែលយើងត្រូវធ្វើគឺរដ្ឋ និងឯកជនត្រូវសហការគ្នារួមគ្នាផ្សព្វផ្សាយ ដូរពីទម្លាប់ពឹងដង្ហើមអ្នកដ៏ទៃដក ប្ដូរមកដកដង្ហើមខ្លួនឯងវិញ»។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអះអាងថា វិស័យទេសចរណ៍បង្ហាញពីការបន្តងើបឡើងវិញនៅក្នុងឆមាសទីមួយឆ្នាំ ២០២៥ ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរពីសាធារណៈរដ្ឋប្រជាមានិតចិន។
ប៉ុន្តែភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសថៃដែលកំពុងបន្តកើតមាន នឹងរំខានដល់វិស័យទេសចរណ៍ និងសកម្មភាពនានាក្នុងវិស័យសេវាកម្មទូទៅនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ និងពេលខាងមុខ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


