ព័ត៌មានអន្ដរជាតិ
ថៃបដិសេធមិនបន្ត«ការស្នាក់នៅលើសកំណត់» សម្រាប់ពលករខ្មែរឆ្នាំក្រោយ
ក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុន បានបដិសេធសេចក្តីសម្រេចមួយរបស់គណៈរដ្ឋមន្ត្រីរដ្ឋាភិបាលចាស់ ដែលអនុញ្ញាតឱ្យកម្មករខ្មែរអាចស្នាក់នៅហួសកាលកំណត់ជាបណ្ដោះអាសន្នក្នុងប្រទេសថៃ ដើម្បីដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្ម។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

អ្នកនាំពាក្យក្រសួងមហាផ្ទៃថៃ លោកស្រី Trisulee Trisoranakul បានឱ្យដឹងកាលពីថ្ងៃចន្ទថា លោក អានុទីន ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចចិត្តមិនចុះហត្ថលេខាលើសេចក្តីប្រកាសរបស់ក្រសួង ដែលអនុញ្ញាតឱ្យកម្មករកម្ពុជា ដែលផុតកំណត់ស្នាក់នៅថៃត្រឹមខែកុម្ភៈ អាចបន្តធ្វើការនៅក្នុងប្រទេស។
ការប្រកាសនេះ ធ្វើឡើងចំពេលដែលភាពតានតឹងព្រំដែនរវាងកម្ពុជា-ថៃ កើនឡើងជាថ្មី ក្រោយភាគីថៃប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាព ដែលមេដឹកនាំប្រទេសទាំង២សម្រេចឡើងនៅម៉ាឡេស៊ីកាលពីខែមុន។
រដ្ឋាភិបាលមុន ដែលដឹកនាំដោយគណបក្សភឿថៃ បានយល់ព្រមនៅថ្ងៃទី ១៩ ខែសីហា អនុញ្ញាតឱ្យពលករកម្ពុជាស្នាក់នៅក្នុងប្រទេសថៃជាបណ្ដោះអាសន្ន។ ហេតុផលគឺដើម្បីផ្តល់ពេលវេលាបន្ថែមទៀតដល់មន្ត្រីថៃ ដើម្បីពិនិត្យមើលអត្តសញ្ញាណ និងកន្លែងដែលពួកគេរស់នៅ។

យ៉៉ាងណាមិញ ការសម្រេចចិត្តនេះត្រូវការការប្រកាសជាផ្លូវការពីក្រសួងមហាផ្ទៃ មុនពេលវាអាចចូលជាធរមាន ដោយសារក្រសួងនេះ ទទួលបន្ទុកសន្តិសុខផ្ទៃក្នុង។ ផែនការដដែល ដើមឡើងមានបំណងដោះស្រាយកង្វះខាតកម្លាំងពលកម្ម បន្ទាប់ពីពលករកម្ពុជាជាច្រើនបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ ជុំវិញភាពតានតឹងព្រំដែន រួមទាំងជម្លោះ ៥ ថ្ងៃនៅចុងខែកក្កដា។ ក្រោយនោះ ថៃព្យាយាមនាំយកពលករមកពីប្រទេសផ្សេងៗ រួមទាំងមីយ៉ាន់ម៉ា ឡាវ និងវៀតណាមផងដែរ ប៉ុន្តែកង្វះពលករកម្ពុជានៅតែជាកង្វល់ចម្បង។
លោកស្រី Trisulee បាននិយាយថា យោងតាមទិន្នន័យផ្លូវការ ពលករកម្ពុជាជាង ៥២០ ០០០ នាក់កំពុងធ្វើការនៅក្នុងប្រទេសថៃ មុនជម្លោះប្រដាប់អាវុធ ប៉ុន្តែឥឡូវនេះនៅសល់តែប្រហែល ១០០ ០០០ នាក់ប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រសួងការងារកម្ពុជាបានឱ្យដឹងនៅដើមខែសីហាថា ពលករចំណាកស្រុកខ្មែរប្រមាណជិត ៩០ ម៉ឺននាក់ បានវិលចូលស្រុកវិញ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


