សេដ្ឋកិច្ច
ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ហក់ឡើងដល់ជាង ១០០ លានដុល្លារ ក្នុងរយៈ ពេល១០ខែឆ្នាំនេះ
គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៥ ការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល បានហក់ឡើងដល់ចំនួនជាង ១០០ លានដុល្លារអាម៉េរិក ដោយបាននាំចេញទៅកាន់ទីផ្សារចំនួន ១០ សំខាន់ៗ។

យោងតាមក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល មានចម្ងាយប្រមាណ ៥ គ.ម. ពីច្រកអន្តរជាតិត្រពាំងស្រែ ដែលជាច្រកអន្តរជាតិសំខាន់ជាយុទ្ធសាស្ត្រមួយ ក្នុងប្រព័ន្ធដឹកជញ្ជូន និងពាណិជ្ជកម្ម នៅក្នុងតំបន់ភូមិភាគឦសាន។ ទុនវិនិយោគរបស់ក្រុមហ៊ុនអភិវឌ្ឍន៍មានទំហំ ២០០ លានដុល្លារអាម៉េរិក ហើយគិតមកទល់បច្ចុប្បន្ន ទំហំទុនវិនិយោគ ដែលបានចូលមកបណ្តាក់ទុននៅតំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំ ៥៩៥,៣ លានដុល្លារអាម៉េរិក និងបានផ្តល់ការងារដល់កម្មករសរុបចំនួន ២ ០១៤ នាក់ ។
ជាក់ស្តែង ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសនេះ កាលពីឆ្នាំ២០២៤ មានទំហំ ៧៩,៦ លានដុល្លារអាមេរិក ហើយបច្ចុប្បន្ន គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៥ ការនាំចេញបានហក់ឡើងដល់ចំនួនជាង ១០០ លានដុល្លារអាម៉េរិក ដោយមានទីផ្សារនាំចេញសំខាន់ៗដូចជា សហរដ្ឋអាមេរិក ប្រេស៊ីល ចិន សហភាពអឺរ៉ុប តួកគី ម៉ិកស៊ិក រុស្សី អាហ្វ្រិកខាងត្បូង ឥណ្ឌា និង ឥណ្ឌូនេស៊ី ជាដើម ។

តំបន់សេដ្ឋកិច្ចពិសេសនេះ មានក្រុមហ៊ុនកំពុងដំណើរការ ចំនួន ៥ រួមមាន៖ ១.ក្រុមហ៊ុន Newbustar (Cambodia) Tire Co.,Ltd. (ផលិតសំបកកង់យានយន្ត), ២. ក្រុមហ៊ុន HKZQ Energy and Technology Co.,Ltd. (ផលិតចំហាយទឹកនិងខ្យល់ក្តៅ), ៣. ក្រុមហ៊ុន Firemax (Cambodia)Tires Co.,Ltd. (ផលិតសំបកកង់យានយន្ត), ៤. ក្រុមហ៊ុន Yaokun (Cambodia) Mold Co.,Ltd. (ផលិតពុម្ពសំបកកង់យានយន្ត), និង ៥. ក្រុមហ៊ុន Zhongqi Photovoltaic Technology (Cambodia)Co., Ltd. (ផ្គុំនិងតម្លើងបន្ទះសូឡា) ។

ក្រុមហ៊ុនទាំងនេះ បានយល់ដឹងពីវត្តមាន និងអត្ថប្រយោជន៍ពិសេសដែលវិនិយោគិនអាចទទួលបាន ទាក់ទងនឹងការលើកទឹកចិត្ត និងការសម្រួលនីតិវិធីនានា ក្រោមវិសាលភាពនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង ៤ នៅភូមិភាគឦសាន (២០២៥-២០២៨) ជាពិសេស គឺលទ្ធភាពនៃការផ្តល់នូវដំណោះស្រាយជាកញ្ចប់ តាមរយៈយន្តការ «ច្រកចេញចូលតែមួយ» ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


