សេដ្ឋកិច្ច
អ្នកឧកញ៉ា គិត ម៉េង ជំរុញឱ្យសភាពាណិជ្ជកម្មកម្ពុជា-ស្រីលង្កា ចាប់យកកាលានុវត្តភាពធុរកិច្ច និងពិនិត្យលទ្ធភាពសហប្រតិបត្តិការរួមគ្នា
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូធុរកិច្ចស្រីលង្កា អ្នកឧកញ៉ាបានបានជំរុញឱ្យធុរជននៃប្រទេសទាំងពីរ ចាប់យកកាលានុវត្តភាពធុរកិច្ច និងពិនិត្យលទ្ធភាពសហប្រតិបត្តិការរួមគ្នា។

អ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី ១៤ ខែវិច្ឆិកា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចស្រីលង្កា ដោយផ្តោតសំខាន់ទៅលើការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ពិសេសគឺ លើវិស័យសក្តានុពលរួម កម្មន្ត សាល ភស្តុភារ សំណង់និងអចលនទ្រព្យ ថាមពល និងទេសចរណ៍ និងសេវាកម្ម។
អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ពី តួនាទីដ៏សំខាន់របស់វិស័យឯកជន ដែលជាកម្លាំងចលករសេដ្ឋកិច្ចក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងជំរុញឲ្យធុរជនទាំងពីរប្រទេស ចាប់យកកាលានុវត្តភាពធុរកិច្ច និងពិនិត្យលទ្ធភាពសហប្រតិបត្តិការរួមគ្នា។
អ្នកឧកញ៉ា បានគូសបញ្ជាក់ថា «ក្នុងនោះ ធុរជនស្រីលង្កា អាចទាញយកប្រយោជន៍ពីស្ថិរភាពសេដ្ឋកិច្ចកម្ពុជា និងទីផ្សារកម្ពុជា ដែលជា ច្រកទ្វារទៅកាន់អាស៊ាន។ ចំណែកឯ ធុរជនកម្ពុជា អាចទាញយកប្រយោជន៍ពីចំណុចខ្លាំងរបស់ស្រី លង្កាខាង ផ្នែកសេវាកម្ម និងជា ច្រកទ្វារទៅកាន់បណ្តាញពាណិជ្ជកម្មមហាសមុទ្រឥណ្ឌា»។

ជាមួយគ្នានេះ អ្នកឧកញ៉ាប្រធានបានសង្កត់ធ្ងន់ពីកំណើនសេដ្ឋកិច្ច និងសក្តានុពលកម្ពុជាលើគ្រប់វិស័យ រួមទាំងកម្មន្ត សាល សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានស្នើដល់ក្រុមប្រឹក្សាធុរកិច្ចស្រីលង្កា-មេគង្គ ជំរុញក្រុមហ៊ុនអាកាស ចរណ៍ស្រីលង្កា ពិនិត្យលទ្ធភាពបើកការហោះហើរត្រង់ ពីទីក្រុងកូឡុំបូ មកកាន់រាជធានីភ្នំពេញ ដែលនឹងជួយជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក ទីឡាក ហ្គូណាវ៉ាដាណា បានបញ្ជាក់ថា គណៈប្រតិភូស្រីលង្កាមានបំណងសិក្សាស្វែងយល់ពីសេដ្ឋកិច្ច វិស័យសក្តានុពល និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា និងបានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា និងសំឡឹងឃើញលទ្ធភាពសហប្រតិបត្តិការលើច្រើនវិស័យ។
លោកបានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មស៊ីលុន ជាសភាពាណិជ្ជកម្មដែលមានវ័យចំណាស់ជាងគេមួយនៅស្រីលង្កា ដែលមានតួនាទីជំរុញ និងសម្របសម្រួលពាណិជ្ជកម្មនិងវិនិយោគទូទាំងពិភពលោក។ ក្នុងន័យនេះ លោកបានអញ្ជើញ អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅស្រីលង្កា នាពេលអនាគតដ៏សមស្រប។

សភាពាណិជ្ជកម្មកម្ពុជា គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ដើម្បីតំណាងឲ្យផលប្រយោជន៍របស់វិស័យឯកជន នៅក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និងកសិកម្មទូទាំងប្រទេសកម្ពុជា។
ដោយឡែក ក្រុមប្រឹក្សាធុរកិច្ច ស្រីលង្កា-មេគង្គនៃសភាពាណិជ្ជកម្មស៊ីលុន (Ceylon Chamber of Commerce) ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ និងពង្រឹងចំណងទាក់ទងផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ រវាងប្រទេសស្រីលង្កា និងតំបន់មេគង្គ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម)៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


