ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះពេលបិទការជួញដូរ ដល់កម្រិតទាបបំផុតក្នុងរយៈពេល១ខែ
តម្លៃប្រេងបានធ្លាក់ចុះប្រហែល ១% ពេលបិទការជួញដូរនៅថ្ងៃសុក្រ ដល់កម្រិតទាបបំផុតក្នុងរយៈពេល១ខែ ចំពេលដែលសហរដ្ឋអាមេរិកជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ដែលអាចបង្កើនការផ្គត់ផ្គង់ប្រេងសកលបន្ថែមទៀត ចំពេលវិនិយោគិនបន្តឃ្លាំមើលពីភាពមិនប្រាកដប្រជាជុំវិញគោលនយោបាយអត្រការប្រាក់របស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៨២ សេន ឬ ១,៣% មកនៅត្រឹម ៦២,៥៦ ដុល្លារ/បារ៉ែល ខណៈប្រេងអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ៩៤ សេន ឬ ១,៦% មកនៅត្រឹម ៥៨,០៦ ដុល្លារ/បារ៉ែល។
ក្នុងអត្រាប្រចាំសប្ដាហ៍ ប្រេងឆៅទាំង២ម៉ាក បានធ្លាក់ចុះប្រហែល ៣% សម្រាប់សប្តាហ៍នេះ និងជាការធ្លាក់ចុះទាបបំផុតចាប់តាំងពីថ្ងៃទី ២១ ខែតុលា។
ការធ្លាក់ចុះនេះ កើតឡើងនៅពេលដែលអាមេរិកជំរុញដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន-រុស្ស៊ី ដែលបង្កើនក្ដីរំពឹងពីភាពស្រកស្រាន្តផ្នែកផ្គត់ផ្គង់ ចំពេលដែលលំហូរប្រេងលើទីផ្សារសកលមានច្រើនរួចស្រាប់ទៅហើយ ជាពិសេសពាក់ព័ន្ធនឹងការបង្កើនផលិតកម្មប្រេងរបស់ OPEC+ (អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត) ក្នុងបរិបទដែលតម្រូវការសកលនៅតែខ្សោយ។
ភាពរឹងមាំនៃប្រាក់ដុល្លារ ក៏រួមចំណែកធ្វើឱ្យប្រេងធ្លាក់ចុះថ្លៃផងដែរ។ អ្នកជំនាញលើកឡើងថា ប្រាក់ដុល្លារកាន់តែរឹងមាំ ធ្វើឱ្យប្រេងកាន់តែ«ថ្លៃ»សម្រាប់អ្នកទិញដែលប្រើប្រាស់រូបិយប័ណ្ណផ្សេងទៀត ដូច្នេះតម្រូវការធ្លាក់ចុះ។ ប្រាក់ដុល្លារកំពុងកើនឡើងដោយសារតែវិនិយោគិនជឿថា ធនាគារកណ្តាលសហព័ន្ធអាមេរិកប្រហែលមិនកាត់បន្ថយអត្រាការប្រាក់នៅខែធ្នូខាងមុខទេ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


