សេដ្ឋកិច្ច
កសិដ្ឋាន មូមូ ហ្វាមនឹងផលិតទឹកដោះគោស្រស់ឱ្យបាន ៣ពាន់លីត្រក្នុង១ថ្ងៃ នៅឆ្នាំ២០២៦នេះ
ចូលដើមឆ្នាំ ២០២៦នេះ កសិដ្ឋាន មូមូ ហ្វាម ផលិតទឹកដោះគោស្រស់បាន ៣ពាន់លីត្រក្នុង១ថ្ងៃ ខណៈកសិដ្ឋានមានគោសរុបជាង ៥០០ក្បាល។

លោក យន់ សុផាត ម្ចាស់កសិដ្ឋាន មូមូ ហ្វាម ប្រាប់ កម្ពុជាថ្មី ថា សម្រាប់ដើមឆ្នាំ ២០២៦នេះ កសិដ្ឋានរបស់លោកអាចបង្កើនការផលិតទឹកដោះគោស្រស់បានរហូត ៣ពាន់លីត្រ ក្នុងថ្ងៃ ខណៈកសិដ្ឋានក៏បានដាក់បន្ថែមប្រភេទពូជគោយកទឹកដោះថ្មីៗជាបន្តបន្ទាប់។

លោក បានឱ្យដឹងទៀតថា ទាក់ទងនឹងគោយកទឹកដោះនេះ កសិដ្ឋាន មូមូ ហ្វាម បច្ចុប្បន្នមានគោសរុបជាង៥០០ក្បាល និងមានគោដែលអាចយកទឹកដោះបានប្រហែល ២៥០ក្បាល។
ម្ចាស់កសិដ្ឋានរូបនេះក៏បានបញ្ជាក់ដែរថា ចំពោះតម្រូវការទឹកដោះគោស្រស់នៅកម្ពុជា ភាគច្រើន ៩០% មានតម្រូវការទឹកដោះគោស្រស់យកទៅតាមបណ្ដាហាងកាហ្វេ ចំណែក១០%ទៀត គឺសម្រាប់ផ្គត់ផ្គង់ទៅកាន់អតិថិជនដែលនិយមទទួលទានទឹកដោះគោស្រស់។
លោក យន់ សុផាត សង្កត់ធ្ងន់ថា ក្នុងចំណោមតម្រូវការទឹកដោះស្រស់នេះដែរ និយាយជារួម ប្រជាជនខ្មែរមានត្រឹមតែរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនដូចជា៖ ព្រះសីហនុ កំពត និងខេត្តជាប់ព្រំដែន ពិសេសខេត្តដែលសម្បូរសណ្ឋាគារ និងភោគជនីយដ្ឋានតែប៉ុណ្ណោះដែលមានតម្រូវការទឹកដោះគោស្រស់សម្រាប់ការបរិភោគ ជារៀងរាល់ថ្ងៃ។

យ៉ាងណាមិញ ស្របពេលប្រជាជនខ្មែរបន្តពហិការផលិតថៃ លោក យន់ សុផាត មើលឃើញថា តម្រូវការនៃទឹកដោះគោស្រស់ក្នុងស្រុកកាន់តែសន្ទុះខ្លាំងឡើងៗ ហើយកសិដ្ឋាន មូមូ ហ្វាម របស់លោកក៏នឹងព្យាយាមដាក់គោបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអាចឱ្យកម្ពុជាកាន់តែសម្បូរទឹកដោះគោស្រស់ដែលមានគុណភាព ដូចទៅនឹងបណ្ដាប្រទេសនៅលើសកលលោក ផងដែរ។
គួរឱ្យដឹងថា តាមរបាយការណ៍គិតត្រឹមខែមីនា ឆ្នាំ ២០២៤ ប្រទេសកម្ពុជាមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះចំនួន៤ និងមានគោយកទឹកដោះចំនួន ១.១៧៦ ក្បាល ដែលអាចផលិតទឹកដោះគោស្រស់ ជាង ១៣ ពាន់លីត្រក្នុងមួយថ្ងៃ ស្មើនឹងជាង ៥ លានលីត្រក្នុង១ ឆ្នាំ ឬ ១៧ ភាគរយ នៃតម្រូវការទឹកដោះគោស្រស់ក្នុងស្រុកជាង ៣០ លានលីត្រ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


