សេដ្ឋកិច្ច
វិស័យរ៉ែថ្មអារ ផ្ដល់ចំណូលដល់រដ្ឋជិត ៤០ លានដុល្លារ
វិស័យរ៉ែថ្មអារបានរួមចំណែកជាប្រភពចំណូលមិនមែនសារពើពន្ធ (សួយសារ) និងពន្ធនាំចេញ មានទំហំទឹកប្រាក់ជិត ៤០ លានដុល្លារ ចូលក្នុងថវិកាជាតិ នៅក្នុងរយៈពេល ៣ ឆ្នាំ កន្លងមក។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍នៅក្នុងសន្និបាតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល សមាគមថ្មអារកម្ពុជា អាណត្តិទី១ថា គិតមកដល់ពេលនេះ មានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែថ្មអារនៅកម្ពុជាជាង ៤០ ក្រុមហ៊ុន នៅក្នុងអាជ្ញាបណ្ណជាង ៦០។
លោក កែវ រតនៈ លើកឡើងថា៖ «រដ្ឋាភិលបាតម្រូវឱ្យក្រុមហ៊ុនដែលធ្វើអាជីវកម្មក្នុងវិស័យរ៉ែបង់សួយសារ ហើយបើយើងបូកជាមួយពន្ធនាំចេញ រយៈពេល ៣ ឆ្នាំមកនេះ បានជិត ៤០ លានដុល្លារ»។

លោកស្រី ឡេង ដាវី ប្រធានក្រុមហ៊ុន Rithy Granite បានលើកឡើងពីសក្តានុពល និងការរីកលូតលាស់នៃអាជីវកម្មថ្មអារនៅកម្ពុជា ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលក៏កាន់តែមានការយកចិត្តទុកដាក់ខ្លាំងតាមរយៈការសម្រួលបែបបទផ្សេងៗ ព្រមទាំងកាត់បន្ថយពន្ធនាំចេញទៅក្រៅប្រទេស។
ថ្មអារជាប្រភេទថ្ម សម្រាប់តុបតែង និងកែច្នៃធ្វើឧបករណ៍ប្រើប្រាស់ផ្សេងៗ ដែលមានសក្ដានុពលប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅប្រទេសចំនួន ១៣ ដូចជាអាមេរិក កាណាដា រុស្ស៊ី ឥណ្ឌា ចិន សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី តៃវាន់ជាដើម។ ការវិនិយោគរួម ក្នុងវិស័យថ្មអារប្រមាណ ១៧០ លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៤ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៤៦ នាទី agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


