ព័ត៌មានជាតិ
មន្រ្តី៖រដ្ឋនៅតែផ្តល់នូវភាពអនុគ្រោះពន្ធលើឧស្សាហកម្មថ្មអារដើម្បីបង្កើនចំណូលជាតិ
រដ្ឋាភិបាលនៅតែបន្តការផ្តល់ភាពអនុគ្រោះពន្ធ និងការលើកទឹកចិត្តនានាក្នុងការលើកកម្ពស់ឧស្សាហកម្មថ្មអារ ដើម្បីទាញយកផលប្រយោជន៍ពីឧស្សាហកម្មមួយនេះដែលជាធនធានធម្មជាតិដ៏មានតម្លៃ របស់កម្ពុជា។

ថ្លែងក្នុងសិក្ខាសាលាស្តីពី ការជំរុញការប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុកកាលពីចុងសប្តាហ៍មុន លោកសួង ម៉េងគា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងថា រដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងធនធានរ៉ែ និងចំណូលពីវិស័យរ៉ែ ជាពិសេសវិស័យថ្មអារ នេះ ដោយបានដាក់ចេញនូវវិធានការសំខាន់ៗ និងដំណោះស្រាយបញ្ហាប្រឈម ជាបន្តបន្ទាប់ដូចជា ការកែ សម្រួលអត្រាអាករនាំចេញលើមុខសញ្ញាទំនិញថ្មធម្មជាតិ, ការសម្របសម្រួលការផ្តល់សេវាសាធារណៈ នីតិវិធីសម្រាប់ ការធ្វើអាជីវកម្ម និងការនាំចេញថ្មអារ ជូនដល់វិនិយោគិន ឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស, ការកសាង ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដ្ឋានរ៉ែ ដូចជា ការដំឡើងអង់តែនទូរស័ព្ទ និងសេវាអ៊ិនធើណិត នៅតាមបណ្តាការដ្ឋានរ៉ែ ឆ្ងាយដាច់ស្រយាល,

លោកបានថ្លែងបន្តទៀតថា ការដាក់ចេញនូវវិធានការបញ្ចៀសនូវរាល់ការធ្វើអាជីវកម្មខុសច្បាប់ របស់ក្រុមហ៊ុនដែលគ្មានអាជ្ញាបណ្ណ ការគេចវេះពន្ធគយពីការនាំចេញថ្មអារ និងការប្រកួតប្រជែងមិនស្មោះត្រង់, ការកាត់បន្ថយនីតិវិធីត្រួត ពិនិត្យការនាំចេញផលិតផលថ្មអារ ដោយអនុញ្ញាតឱ្យមន្ត្រីគយ ត្រួតពិនិត្យមិនលើសពី ៥% នៃបរិមាណទំនិញនាំចេញ មួយលើកៗ រីឯទំនិញ ៩៥% ទៀត ដែលមិនជាប់កាតព្វកិច្ចត្រួតពិនិត្យ ត្រូវសម្រួលនីតិវិធីឱ្យនាំចេញបានឆាប់រហ័ស, ក្រសួងរ៉ែនិងថាមពល និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្កើតខ្សែទូរស័ព្ទ Hot Line ដើម្បីទទួល និង ដោះស្រាយបញ្ហានានា ជាយថាហេតុ, និង ក្រសួងពាណិជ្ជកម្ម ត្រូវសម្រួលនីតិវិធីក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភព ទំនិញ មកត្រឹម ២ថ្ងៃ នៃថ្ងៃធ្វើការ។
ជាមួយគ្នានោះដែរ លោក ហ៊ាន ប៊ុនណិត អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែន សារពើពន្ធ និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារទារបំណុលអន្តរក្រសួង បានលើកឡើងអំពីវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយលើវិស័យថ្មអារ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ នូវការនាំចេញផលិតផលថ្មអារ ព្រមទាំងសន្ទុះនៃការកើនឡើងទាំងចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ ពីវិស័យថ្មអារជាគុណប្រយោជន៍ដល់ថវិកាជាតិ ដោយប្រៀបធៀបរយៈពេល ១៥ខែ រវាងដំណាក់កាលមុនការដាក់ចេញ នូវគោលនយោបាយជំរុញវិស័យថ្មអារ ត្រឹមខែកញ្ញា ឆ្នាំ២០២៣ (ពីខែកក្កដា ឆ្នាំ២០២២ ដល់ខែកញ្ញា ឆ្នាំ២០២៣) និងដំណាក់កាល ១៥ ខែក្រោយការដាក់ចេញនូវគោលនយោបាយជំរុញវិស័យថ្មអារ (ពីខែតុលា ឆ្នាំ២០២៣ ដល់ខែធ្នូ ឆ្នាំ២០២៤)។ ក្នុងនោះ ការនាំចេញផលិតផលថ្មអារ កើនឡើង ៥១៨% និងចំណូលពីសួយសារ កើនឡើង ៦៧៤%, ចំណូលពន្ធដារ កើនឡើង ១២៣% និង ចំណូលពន្ធគយ កើនឡើង ១៤០%។

លោក សួង ម៉េងគា បានអំពាវនាវដល់ក្រសួង ស្ថាប័ន និងភាគីឯកជនពាក់ព័ន្ធ ដើម្បីជាមាគ៌ាគោលសម្រាប់ជំរុញវិស័យថ្មអារ ឱ្យកាន់តែរីកចម្រើនទៅមុខ រួមមាន ការ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ការពង្រឹងសមត្ថភាពជំនាញបច្ចេកទេសក្នុងការកែច្នៃ ការរចនាម៉ូដ និងពង្រឹងគុណភាពថ្ម អារ ដើម្បីធានាការប្រកួតប្រជែងស្មើភាព តម្លាភាព និងយុត្តិធម៌ ព្រមទាំងបំពេញកាតព្វកិច្ចបង់ចំណូលជូនរដ្ឋឱ្យបានត្រឹម ត្រូវ និងបញ្ចៀសឱ្យបាននូវរាល់អំពើអសកម្មទាំងឡាយ ជាអាទិ៍ ការគេចវេះពន្ធ ការប្រកួតប្រជែងមិនស្មើភាព និងការក្លែង បន្លំនានា ដែលអាចជះឥទ្ធិពលមិនល្អដល់វិស័យថ្មអារ។
លោកមានសុទិដ្ឋិនិយមថា៖« យើងទាំងអស់គ្នា នឹងបានឃើញនូវលទ្ធផល និងសមិទ្ធផលថ្មីៗ ល្អៗ ជា ច្រើនទៀតក្នុងវិស័យថ្មអាររបស់កម្ពុជា»៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


