ព័ត៌មានអន្ដរជាតិ
គណបក្សភូមិចៃថៃគ្រោងចេញគោលនយោបាយ «១០ បូក» សម្រាប់សេដ្ឋកិច្ចដើរអូសជើងថៃ
គណបក្សភូមិចៃថៃរបស់លោកនាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុណ ដែលឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីកាលពីថ្ងៃអាទិត្យ គ្រោងដាក់ចេញគោលនយោបាយ «១០ បូក» ដើម្បីស្ដារឡើងវិញនូវសេដ្ឋកិច្ចដើរអូសជើងរបស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃអង្គារ (១០ កុម្ភៈ)។

លោក Ekniti Nitithanprapas រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាសមាជិកនៃគណបក្សភូមិចៃថៃ បានឱ្យដឹងថា ការគ្រប់គ្រងសេដ្ឋកិច្ចក្រោយការបោះឆ្នោត ត្រូវតែដំណើរការក្រោមយុទ្ធសាស្រ្ត ៣ យ៉ាង៖ ការស្ដារសេដ្ឋកិច្ចរយៈពេលខ្លី រចនាសម្ព័ន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង និងពង្រឹងប្រាក់ចំណូលដើម្បីកាត់បន្ថយវិសមភាព។ លោកបន្តថា យុទ្ធសាស្រ្តទាំង៣នេះ នឹងធ្វើឡើងក្រោមគោលនយោបាយ «១០ បូក»។
គោលនយោបាយ ១០ បូករួមមាន៖
១. ប្រជាជន បូក៖ កាត់បន្ថយតម្លៃនៃការរស់នៅ (ការចំណាយប្រចាំថ្ងៃ) និងបើកការចុះបញ្ជីឈ្មោះទទួលកាតសុខុមាលភាពឡើងវិញ ដោយកំណត់គោលដៅលើប្រជាជនមានប្រាក់ចំណូលទាប
២. ពលរដ្ឋចាស់ៗបូក៖ ផ្ដល់ប្រាក់លើកទឹកចិត្តផ្នែកពន្ធ រួមទាំងការបន្ធូរបន្ថយពន្ធលើប្រាក់ចំណូល និងការបង្កើតមជ្ឈមណ្ឌលថែទាំមនុស្សចាស់រួមបញ្ចូលគ្នាទូទាំងប្រទេស
៣. សហគមន៍ បូក៖ ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារដោយមិនចាំបាច់ធ្វើចំណាកស្រុក
៤. អាជីវកម្មខ្នាតតូច និងមធ្យម និងអាជីវកម្ម បូក៖ ទទួលបានការអនុគ្រោះផ្សេងៗពីរដ្ឋ ប្រាក់កម្ចីអត្រាការប្រាក់ទាប និងការធានាឥណទានថ្មីជាដើម។
៥. វិស័យអប់រំបូក៖ ផ្ដល់ការអប់រំឥតគិតថ្លៃសម្រាប់ការងារជំនាញ និងបណ្ដុះជំនាញឡើងវិញ
៦. សេដ្ឋកិច្ចបៃតងបូក៖ ពង្រឹងគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ ពង្រីកថាមពលស្អាត និងហិរញ្ញប្បទានបៃតង
៧. ការវិនិយោគបូក៖ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតាមរយៈ«មូលនិធិអនាគតថៃ» ដើម្បីជៀសវាងការខ្ចីប្រាក់សាធារណៈបន្ថែមទៀត
៨. ពាណិជ្ជកម្មបូក៖ បើកទីផ្សារថ្មីសម្រាប់ផលិតផលបៃតង និងពង្រីកទីផ្សារពាណិជ្ជកម្ម
៩. ថៃ បូក៖ ពន្លឿនការអនុម័តការវិនិយោគ ដើម្បីជំរុញការវិនិយោគពីបរទេស
១០. AI បូក៖ ប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីវិភាគទិន្នន័យ ព្រមានគ្រោះមហន្តរាយ និងជំរុញជំនាញពលកម្ម៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


