សេដ្ឋកិច្ច
ស្វាយចន្ទីខេត្តកំពង់ធំ ត្រៀមចុះបញ្ជីម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ នឹងបើកឱកាសទីផ្សារថ្មីៗ
រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការចុះបញ្ជីម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ (GI) លើដំណាំស្វាយចន្ទី នៅខេត្តកំពង់ធំ ដែលនឹងបើកឱកាសទីផ្សារថ្មីៗ ពង្រឹងសមត្ថភាពប្រកួតប្រជែង និងបង្កើនប្រាក់ចំណូល។

កសិករស្វាយចន្ទីក្នុងខេត្តកំពង់ធំនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ បានរៀបចំមហាសន្និបាតបង្កើតសមាគមម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) «សមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ» ដោយជោគជ័យ ដែលនេះជាសញ្ញានៃការបើកទំព័រថ្មីសម្រាប់ផលិតផលកសិកម្មតំណាងខេត្តមួយនេះ។
សមិទ្ធផលនេះអាចសម្រេចទៅបាន ក្រោមការគាំទ្រពីមូលនិធិអាកាសធាតុបៃតង (GCF) តាមរយៈគម្រោង PEARLដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងពាណិជ្ជកម្ម និងជំនួយបច្ចេកទេសពីអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO)។
កសិករបានអនុម័តជាផ្លូវការលើលក្ខន្តិកៈ និងស្តង់ដារគុណភាពរបស់សមាគម បោះឆ្នោតជ្រើសរើសក្រុមថ្នាក់ដឹកនាំ និងបានបំពេញនីតិវិធីស្នើសុំចុះបញ្ជីទាំងសមាគមអ្នកផលិត និងចុះបញ្ជី «ស្វាយចន្ទីកំពង់ធំ» ជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍ថា ការចុះបញ្ជីម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ (GI) មានគោលបំណងការពារតាមផ្លូវច្បាប់នូវអត្តសញ្ញាណ និងកេរ្តិ៍ឈ្មោះដ៏វិសេសវិសាលរបស់ស្វាយចន្ទីដែលដាំដុះនៅក្នុងខេត្តនេះ។
គំនិតផ្ដួចផ្ដើមនេះបានប្រមូលផ្ដុំកសិករ សហគមន៍ អ្នកកែច្នៃ និងស្ថាប័នរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលគ្នា ដើម្បីលើកកម្ពស់គុណភាពផលិតផល និងការទទួលស្គាល់នៅលើទីផ្សារ។
តាមរយៈការធ្វើពិពិធកម្មផលិតផលស្វាយចន្ទី និងការលើកកម្ពស់ការកសាងម៉ាកយីហោតាមរយៈការទទួលស្គាល់ GI ភាគីពាក់ព័ន្ធមានគោលដៅកំណត់ទីតាំងខេត្តកំពង់ធំ ជាប្រភពនៃគ្រាប់ស្វាយចន្ទីដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់ខ្ពស់ (Premium)។

សមិទ្ធផលនេះគឺជាសញ្ញានៃសន្ទុះកើនឡើងសម្រាប់ខ្សែច្រវាក់តម្លៃកសិកម្មរបស់កម្ពុជា និងអនាគតកាន់តែរឹងមាំសម្រាប់សហគមន៍កសិករស្វាយចន្ទីនៅទូទាំងខេត្តកំពង់ធំ។
គិតមកទល់ពេលនេះ កម្ពុជាមាន ផលិតផលចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន៨មុខ រួមមាន ម្រេចកំពត ក្រូចថ្លុងកោះទ្រង់ ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី អំបិល និងផ្កាអំបិលកំពត បង្កងតាកែវ ទឹកត្រីកំពតកែប និងប្រហុកសៀមរាប។
ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជាឧបករណ៍កម្មសិទ្ធិបញ្ញា ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់សហគ្រិនភាព ការអភិវឌ្ឍសហគមន៍កសិកម្ម បង្កើនចំណូលរបស់សហគមន៍ បង្កើតភាពប្រកួតប្រជែង និងតម្លៃបន្ថែមផ្នែកពាណិជ្ជកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


