ព័ត៌មានអន្ដរជាតិ
ពន្ធថ្មីរបស់ ត្រាំ ចូលជាធរមាន ប៉ុន្តែត្រឹម ១០%
ពន្ធគយថ្មីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានចូលជាធរមានកាលពីថ្ងៃអង្គារ (២៥ កុម្ភៈ) ប៉ុន្តែមានអត្រាត្រឹមតែ ១០% ប៉ុណ្ណោះ ដោយតិចជាង ១៥% ដែលលោកបានគំរាមដាក់កាលពីថ្ងៃសៅរ៍។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន BBC។

ពន្ធថ្មីនេះ ត្រូវបានដាក់ចេញ ក្រោយតុលាការកំពូលអាមេរិកកាលពីសប្ដាហ៍មុន បានសម្រេចថា ពន្ធបដិការរបស់លោក ត្រាំ ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ឆ្នាំ ១៩៧៧ គឺខុសច្បាប់ និងត្រូវដកចេញភ្លាមៗ។
ក្រោមមក លោក ត្រាំ ដែលប្រឆាំងខ្លាំងៗនឹងការសម្រេចចិត្តរបស់តុលាការនោះ បានប្រកាសពន្ធថ្មីក្នុងអត្រា ១០% និងចុងក្រោយដំឡើងដល់ ១៥% ដោយប្រើប្រាស់ច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដែលអនុញ្ញាតឱ្យប្រធានាធិបតីដាក់ពន្ធរយៈពេល ១៥០ ថ្ងៃ បើផុតពីនោះ ត្រូវសុំការអនុម័តពីសភា។
យ៉ាងណាមិញ ពន្ធថ្មីដែលចូលជាធរមាននៅថ្ងៃអង្គារ មានត្រឹមតែ ១០% ប៉ុណ្ណេះ ដោយមកទល់ពេលនេះ មិនទាន់មានបទបញ្ជាឱ្យចេញលើសនេះនៅឡើយទេ។
ដោយឡែកមន្ត្រីសេតវិមានម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌រ៉យទ័រថា សេតវិមានកំពុងធ្វើការដើម្បីធ្វើបច្ចុប្បន្នភាពអត្រាពន្ធដល់ ១៥% ដើម្បីឆ្លុះបញ្ចាំងពីការប្រកាសរបស់លោក ត្រាំ ប៉ុន្តែមិនបានបញ្ជាក់ថា អត្រានោះនឹងចូលជាធរមាននៅពេលណាទេ។
បញ្ហាពន្ធអាមេរិកចុងក្រោយ រួមទាំងការផ្លាស់ប្ដូរអត្រាពន្ធភ្លាមៗ កំពុងបង្កើតក្ដីបារម្ភសម្រាប់អាជីវកម្មសកលជុំវិញភាពមិនប្រាកដប្រជា ដោយអ្នកវិភាគខ្លះនិយាយថា ស្ថានភាពពាណិជ្ជកម្មធ្លាក់ចូលទៅក្នុងភាពចលាចលដូចឆ្នាំមុន ពោលគឺនៅពេលដែលលោក ត្រាំ ប្រកាសពន្ធបដិការឡើង។
យោងតាមទិន្នន័យពីភ្នាក់ងារគយអាមេរិក ពន្ធក្រោមច្បាប់ IEEPA ដែលរាប់បញ្ចូលទាំងពន្ធបដិការ បានប្រមូលប្រាក់ជាង ១៣០ ប៊ីលានដុល្លារ ដែលប្រាក់ទាំងនេះ ត្រូវសងត្រឡប់ទៅក្រុមហ៊ុននាំចូលវិញ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


