ព័ត៌មានអន្ដរជាតិ
មី MAMA ថៃ ធ្លាក់ចុះទាំងការលក់ ប្រាក់ចំណូល និងប្រាក់ចំណេញ ឆ្នាំមុន
ក្រុមហ៊ុនផលិតមី MAMA របស់ប្រទេសថៃ Thai President Foods Public Company Limited (TFMAMA) បានកត់ត្រាពីការធ្លាក់ចុះទាំងការលក់ ប្រាក់ចំណូល និងប្រាក់ចំណេញ កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃព្រហស្បតិ៍ (២៦ កុម្ភៈ)។

របាយការណ៍ស្ដីពីប្រាក់ចំណូលរបស់ក្រុមហ៊ុនប្រចាំឆ្នាំ ២០២៥ បានបង្ហាញថា ប្រាក់ចំណូលពីការលក់សរុបមានចំនួន ២៧,៦៤ ប៊ីលានបាត ដោយធ្លាក់ចុះ ១,៩៥ ប៊ីលានបាត ឬ ៦,៦១% បើធៀបនឹងឆ្នាំ ២០២៤។
ការលក់ទាំងអស់ពីអាជីវកម្មរបស់ TFMAMA ដែលរួមបញ្ជូលទាំងការលក់មីកញ្ចប់ MAMA បានធ្លាក់ចុះ ៥,៥៦% ដោយសារតែសម្ពាធពីបរិយាកាសប្រកួតប្រជែង និងលក្ខខណ្ឌទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។
ជាមួយគ្នានោះ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ៧៧៤,១៩ លានបាត ឬ ១៧,២៧% មកត្រឹមប្រមាណ ៣,៧ ប៊ីលានបាត។
បញ្ហាអាជីវកម្មរបស់ TFMAMA បង្ហាញពីសម្ពាធនៃការចុះខ្សោយនៃការលក់នៅក្រៅប្រទេស ថ្លៃដើមវត្ថុធាតុដើមខ្ពស់ និងការប្រកួតប្រជែងក្នុងក្រុមផលិតផលមួយចំនួន។
ក្រុមហ៊ុនមិនបានបញ្ជាក់ថា តើផលប៉ះពាល់នៃការធ្វើពហិការនៅកម្ពុជា ដែលជាទីផ្សារលក់មី MAMA អន្តរជាតិដ៏សំខាន់មួយនោះ រួមចំណែកកម្រិតណាទេ ដល់ការធ្លាក់ចុះការលក់ ប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុន។
យ៉ាងណាមិញ ចំណូលពីក្រៅប្រទេស ដែលរួមចំណែក ២០,៥១% នៃចំណូលសរុប បានធ្លាក់ចុះ ១៧,៤៩% ធៀបនឹងឆ្នាំ ២០២៤។ ការណ៍នេះ បណ្ដាលមកពីការចុះខ្សោយនៃការបញ្ជាទិញក្នុងតំបន់ជាច្រើន ដែលរួមចំណែកដោយកត្តាភូមិសាស្ត្រនយោបាយ ភាពប្រែប្រួលនៃបរិយាកាសសេដ្ឋកិច្ចពិភពលោក និងលក្ខខណ្ឌពាណិជ្ជកម្មអន្តរជាតិ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


