សេដ្ឋកិច្ច
របរលក់ស្រាពាងធ្លាក់ជាង៥០ភាគរយ ខណៈអាជីវករថា លក់ដូរបានច្រើនតែថ្ងៃបុណ្យទាន
អាជីវករលក់ស្រាពាង បានឱ្យដឹងថា បច្ចុប្បន្នមុខរបរលក់ស្រាពាងហាក់មានការធ្លាក់ចុះជាង៥០ភាគរយ ខណៈលក់បានច្រើនគួរសមតែថ្ងៃបុណ្យទាន ពិសេសគឺពេលមានភ្ញៀវទេសចរដើរកម្សាន្ត។

កញ្ញា លី លីតា ជាអាជីវករលក់ស្រាពាង ស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី ប្រាប់ កម្ពុជាថ្មី ថា មុខរបរលក់ស្រាពាងនេះ ក្រុមគ្រួសារបស់កញ្ញាបានបើកដំណើរតាំងពីឆ្នាំ២០០៥មកម្ល៉េះ។ សម្រាប់ពេលបច្ចុប្បន្ន មុខរបរមួយនេះ ហាក់ពុំសូវកាក់កបខ្លាំងដូចជាង១០ឆ្នាំមុន ដែលជំនាន់នោះសម្បូរអ្នកនិយមទទួលទានវា និងខ្លះទៀតចង់សាកល្បងភ្លក្សរសជាតិស្រាពាងរបស់ជនជាតិដើមភាគតិចផងដែរ។

អាជីវកខាងលើ បានបញ្ជាក់ដែរថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មុខរបរបុរាណតពីជំនាន់ដូនតាមួយនេះ ភាគច្រើនអាចលក់ដាច់បានច្រើនតែថ្ងៃបុណ្យទាន ដូចជា៖ បុណ្យចូលឆ្នាំប្រពៃណីចិន បុណ្យចូលឆ្នាំខ្មែរ និងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ពិសេសនៅពេលមានវត្តមានភ្ញៀវទេសចរដើរកម្សាន្តច្រើនតែម្ដង។
ចំពោះថ្ងៃធម្មតា របរលក់ស្រាពាងនេះ អាចលក់បានត្រឹមតែចំនួន ៨ពាង ទៅ ១០ពាង តាមរយៈការកម្មុងអនឡាញរបស់អតិថិជនតាមបណ្ដាខេត្តក្រុងមួយចំនួនតែប៉ុណ្ណោះ។

កញ្ញា លី លីតា បានឱ្យដឹងទៀតដែរថា កត្តាដែលធ្វើឱ្យស្រាពាងពុំសូវលក់បានច្រើនដូចកាលពីមុនដោយសារតែបច្ចុប្បន្ននេះ គេសង្កេតឃើញថាសម្បូរទៅដោយអាជីវករលក់ដូរស្រាពាងស្ទើរតែគ្រប់ទិសទីតាមបណ្ដារមណីយដ្ឋាន និងតំបន់ទេសចរណ៍ជាច្រើនទៀតផង។
ទោះជាយ៉ាងណា កញ្ញា លី លីតា អះអាងថា ដ្បិតតែរបរនេះលែងសូវកាក់កបដូចមុន ប៉ុន្តែគ្រួសាររបស់កញ្ញានៅតែបន្តធ្វើវាដដែល ពីព្រោះថា មុខរបរមួយនេះក៏អាចចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងបានបង្កប់នូវទំនៀមទម្លាប់ប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគច្រើនបានរហូតមកដល់សព្វថ្ងៃនេះ។
គួរឱ្យដឹងថា បច្ចុប្បន្នមុខរបរលក់ស្រាពាង ត្រូវបានដាក់លក់ជាហូរហែលនៅតាមតំបន់រមណីយដ្ឋានផ្សេងៗក្នុងខេត្តរតនគិរី ក្នុងនោះមានដូចជា៖ បឹងយក្សឡោម បឹងកន្សែង និងតំបន់ទេសចរណ៍មួយចំនួនទៀតដែលស្ថិតនៅក្នុងភូមិសាស្រ្ដខេត្តរតនគិរី ផងដែរ៕

អត្ថបទ ៖ សួស សិត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


