Connect with us

សេដ្ឋកិច្ច

តម្លៃប្រេង​កើនឡើង​ មិនប្រឈម​បញ្ហាធ្ងន់ធ្ងរ​ ដល់ការធ្វើពាណិជ្ជ​កម្មនោះទេ​

បានផុស

នៅ

អ្នកឧកញ៉ា ​លឹម ​ហេង ​អនុប្រធានសភា​ពាណិជ្ជកម្មកម្ពុជា ​មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ទី ១២ ខែមីនា ឆ្នាំ ២០២៦នេះថា​ តម្លៃប្រេងកើនឡើង ​ជំហានដំបូង​ប៉ះពាល់តិចតួចដល់ការធ្វើពាណិជ្ជកម្ម ​ប៉ុន្តែ​ទំហំពាណិជ្ជ​កម្មអន្តរជាតិ ​តាំងពីដើមមក ​មិនថាប្រេង ​ឬពន្ធ​ទេ ​ឡើងថ្លៃ គឺថា ​​អ្នកជំនួញ​ អ្នករស៊ី​គឺត្រូវ​តែបូក​ថ្លៃដើម​ ដូច្នេះការធ្វើពាណិជ្ជកម្ម ​ទាំងក្នុងប្រទេស ​និងក្រៅប្រទេស​នៅតែដំណើរ​ការ​ធម្មតាដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា ​លឹម ​ហេង ​បានលើកឡើងបែបនេះ ​បន្ទាប់ពីតម្លៃប្រេង​ឥន្ធនៈបានកើនឡើង​ជាបន្តបន្ទាប់​នៅប៉ុន្មានថ្ងៃកន្លងមកនេះ ​ក្រោយពីសហរដ្ឋអាមេរិក ​និង​អ៊ីស្រាអ៊ែល ​បានបើកការ​វាយប្រហារ​ប្រទេស​អ៊ីរ៉ង់​កាលពីដំណាច់​ខែកុម្ភៈ។ ​

​អ្នកឧកញ៉ា ​លឹម ​ហេង ​យល់ឃើញថា៖ «កាលពីមុនប្រេងយើងតម្លៃជាង ២ ពាន់រៀល ​ក្នុងមួយលីត្រ ឡើងដល់ ៥ ពាន់រៀល ​ក៏យើងបូកទៅតាមហ្នឹង។ ​ជំហានដំបូង​អ្នកដែលរងផលប៉ះពាល់ គឺអ្នកដែល​មានចំណូលពីប្រាក់ខែ ​ប៉ុន្តែវានឹងបូកទៅតាមហ្នឹង ​ប្រសិនបើប្រេងនៅតែបន្តឡើង»។

​ប្រជាពលរដ្ឋ​មួយចំនួន​បាន​បានបង្ហាញក្ដីបារម្ភពីការ​បង្កើនការចំណាយ​ប្រចាំថ្ងៃ ​ប៉ុន្តែពួកគាត់​អះ​អាង​ថា ​តម្លៃប្រេងខាងលើ​អាចទទួលយកបានដោយសារស្ថានភាព​នៃការកើនឡើង​ប្រេងជា​សកល​។​

យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃសាំងធម្មតាលក់រាយ ​៥២០០ ​រៀល ​ក្នុងមួយលីត្រ។ ចំណែកឯតម្លៃប្រេងម៉ាស៊ូតលក់រាយក្នុងតម្លៃ ៦០៥០ រៀល ក្នុង​មួយ​លីត្រ ដែលនឹង​អនុវត្តចាប់ពីថ្ងៃទី ​១១ ដល់​ថ្ងៃទី ​១៣ ​ខែមីនា ​ឆ្នាំ ២០២៦។​

​ក្រសួងពាណិជ្ជកម្មកម្ពុជា ​បាន​បន្តណែនាំ​ឱ្យ​ស្ថានីយ ​និង​ដេប៉ូ​ចែកចាយ​ប្រេង​ឥន្ធនៈ​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត ​ត្រូវ​លក់ប្រេង​ទៅ​តាម​តម្លៃ​ដែល​បាន​ដាក់​បង្ហាញ​ជា​សា​ធារណៈ​ ​ដើម្បី​ធានា​នូវ​តម្លាភាព​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម