សេដ្ឋកិច្ច
តម្លៃប្រេងសាំងលក់រាយ កើនឡើងដល់ ៥៥០០ រៀល មួយលីត្រ
ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃប្រេងឥន្ធនៈក្នុងស្រុកបានបន្តកើនឡើង នៅថ្ងៃអង្គារនេះ ក្នុងនោះតម្លៃលក់រាយសម្រាប់សាំងធម្មតា ៥៥០០ រៀល ក្នុងមួយលីត្រ កើនឡើង ៣០០ រៀល ប្រៀបធៀបនឹងសប្ដាហ៍មុន ចំណែកប្រេងម៉ាស៊ូត ៦៥៥០ រៀល ក្នុងមួយលីត្រ។ តម្លៃនេះអនុវត្តចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦។

រាជរដ្ឋាភិបាលបានបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីសម្រួលជីភាពប្រជាពលរដ្ឋ និងបញ្ចុះ ១ សេនដុល្លារ បន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិកើនលើស ៩០ ដុល្លារ ក្នុងមួយបារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើស ១០០ ដុល្លារ ក្នុងមួយបារ៉ែល ព្រមទាំងបានកាត់បន្ថយអាករ ៤,១ លានដុល្លារ ក្នុងរយៈពេល ៣ ថ្ងៃ។
ក្រសួងពាណិជ្ជកម្ម បន្តណែនាំឱ្យស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅតាមបណ្ដារាជធានី-ខេត្ត ត្រូវលក់ប្រេងទៅតាមតម្លៃដែលបានដាក់បង្ហាញជាសាធារណៈ ដើម្បីធានានូវតម្លាភាព។

ស្ថានីយលក់ប្រេងឥន្ធនៈ និងដេប៉ូចែកចាយ ត្រូវធានាសុក្រឹតភាព នៃគុណភាព និងបរិមាណប្រេងដែលត្រូវលក់ជូនអតិថិជន និងត្រូវជូនដំណឹងមុនយ៉ាងតិចមួយថ្ងៃមកមន្ទីររ៉ែ និងថាមពល ឬមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរពាក់ពាក់ព័ន្ធ ក្នុងករណីប្រេងឥន្ធនៈអស់ពីសន្និធិ (ស្តុក) ឬមានបំណងផ្អាកលក់ប្រេងជាបណ្ដោះអាសន្ន៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


