ព័ត៌មានអន្ដរជាតិ
វិបត្តិថាមពល៖ ហ្វីលីពីនធ្វើការជាមួយអាមេរិកដើម្បីនាំចូលប្រេងពីប្រទេសដែលជាប់ទណ្ឌកម្ម
ហ្វីលីពីនកំពុងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីអាចនាំចូលប្រេងពីប្រទេសដែលជាប់ទណ្ឌកម្មរបស់អាមេរិក ចំពេលដែលហានិភ័យនៃវិបត្តិថាមពលក្នុងស្រុកកើនឡើងដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការឱ្យដឹងរបស់ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិក ដែលចុះផ្សាយឡើងដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ។

សេចក្ដីរាយការណ៍ជុំវិញបញ្ហានេះ ធ្វើឡើងក្រោយហ្វីលីពីន ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងឥន្ធនៈនាំចូល ជាពិសេសពីមជ្ឈិមបូព៌ានោះ បានប្រកាសអាសន្នថាមពលជាតិកាលពីថ្ងៃអង្គារ (២៤ មីនា) ដើម្បីដោះស្រាយផលវិបាកពីសង្គ្រាមមជ្ឈិមបូព៌ា រួមទាំងការខាន និងកង្វះផ្នែកផ្គត់ផ្គង់។
លោកឯកអគ្គរដ្ឋទូត Jose Manuel Romualdez បានប្រាប់រ៉យទ័រតាមទូរស័ព្ទយ៉ាងដូច្នេះថា៖ «យើងកំពុងធ្វើការជាមួយក្រសួងការបរទេស(អាមេរិក)ដើម្បីទទួលបានការលើកលែង សម្រាប់ការទិញប្រេងពីប្រទេសរងទទួលទណ្ឌកម្មរបស់សហរដ្ឋអាមេរិក»។
នៅពេលសួរថាតើប្រេងរបស់វេណេស៊ុយអេឡា និងអ៊ីរ៉ង់ជាផ្នែកមួយនៃការពិភាក្សាដែរឬទេ លោក Romualdez បាននិយាយថា ហ្វីលីពីនកំពុងពិចារណាគ្រប់ជម្រើសទាំងអស់។ «ជម្រើសទាំងអស់កំពុងត្រូវបានពិចារណា»។ លោកនិយាយថា ឥឡូវនេះការងារកំពុងដំណើរការ។
គិតត្រឹមថ្ងៃទី ២០ ខែមីនា រដ្ឋាភិបាលបាននិយាយថា ហ្វីលីពីនមានប្រេងឥន្ធនៈអាចផ្គត់ផ្គង់ប្រហែល ៤៥ ថ្ងៃ ហើយកំពុងរកទិញប្រេងបន្ថែមចំនួន ១ លានបារ៉ែលទៀត ដើម្បីបង្កើនស្តុកប្រេងបម្រុងរបស់ខ្លួន។
ហ្វីលីពីននាំចូលប្រេងឆៅស្ទើរតែទាំងអស់របស់ខ្លួនពីមជ្ឈិមបូព៌ា ដោយមានអារ៉ាប៊ីសាអូឌីតជាអ្នកផ្គត់ផ្គង់ធំជាងគេ ដែលធ្វើឱ្យប្រទេសនេះងាយរងគ្រោះដោយសារការហក់ឡើងភ្លាមៗនៃតម្លៃប្រេង និងការរំខានផ្នែកផ្គត់ផ្គង់។
ដូចនឹងបណ្ដាប្រទេសដទៃទៀតក្នុងតំបន់ដែរ ហ្វីលីពីនព្យាយមស្វែងរកប្រភពផ្គត់ផ្គង់ជំនួស ប៉ុន្តែការផ្គត់ផ្គង់លើទីផ្សារអន្តរជាតិក៏មានកំណត់។ កន្លងមក សហរដ្ឋអាមេរិកបានប្រកាសដកទណ្ឌកម្មជាបណ្ដោះអាសន្នលើប្រេងរុស្ស៊ីដែលរងទណ្ឌកម្ម ហើយជាប់គាំងលើសមុទ្រជាង ១២០ លានបារ៉ែល ដើម្បីឱ្យប្រទេសផ្សេងៗអាចទិញ ឬនាំចូល ក្នុងបំណងធ្វើឱ្យការផ្គត់ផ្គង់សកលមានស្ថិរភាព។ អាមេរិកក៏ដកទណ្ឌកម្មបណ្ដោះអាសន្នដូចគ្នាលើប្រេងរបស់អ៊ីរ៉ង់ប្រមាណ ១៤០ លានបារ៉ែល ដែលជាប់គាំងលើសមុទ្រ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


