ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិបន្តហក់ឡើង ឆ្ពោះទៅរកកំណត់ត្រាកំណើនតម្លៃប្រចាំខែខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត
តម្លៃប្រេងអន្តរជាតិបានបន្តហក់ឡើងសម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទ (៣០ មីនា) នេះ ដោយកំពុងឆ្ពោះទៅរកការបំបែកកំណត់ត្រា «កំណើនតម្លៃប្រេងប្រចាំខែដ៏ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត» ចំពេលជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាន់តែរីករាលដាល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ

តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ៣,០៩ ដុល្លារ ឬ ២,៧៤% ដល់ ១១៥,៦៦ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ៨ ព្រឹក នៅទីក្រុងហុងកុង បន្ទាប់ពីបានហក់ឡើង ៤,២% ពេលបិទការជួញដូរកាលពីថ្ងៃសុក្រ។
ដោយឡែកប្រេងឆៅអាមេរិក ម៉ាក WTI ឯណោះវិញ បានកើនឡើង ២,៩២ ដុល្លារ ឬ ២,៩៣% ដល់១០២,៥៦ ដុល្លារ/បារ៉ែល ក្រោយកើនឡើង ៥,៥% ពេលបិទការជួញដូរថ្ងៃសុក្រ។
គិតតែក្នុងខែមីនានេះ តម្លៃប្រេងម៉ាក Brent បានកើនឡើងប្រមាណ ៥៩% រួចទៅហើយ ដែលនេះជាការហក់ឡើងនៃតម្លៃប្រចាំខែដ៏ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ពោលគឺលើសអត្រាកំណើនអំឡុងសង្រ្គាមឈូងសមុទ្រពែរ្សនៅទសវត្សរ៍ឆ្នាំ ១៩៩០ ទៅទៀត។ ការហក់ឡើងនេះ មានទំនាក់ទំនងដោយផ្ទាល់ទៅនឹងជម្លោះបច្ចុប្បន្ន ដែលធ្វើឱ្យអ៊ីរ៉ង់បិទច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវទឹកសំខាន់ដឹកជញ្ជូនប្រេង ១/៥ នៃតម្រូវការប្រចាំថ្ងៃរបស់ពិភពលោក។
ជម្លោះដដែលចូលដល់គម្រប់ខួប១ខែ កាលពីថ្ងៃសៅរ៍ ប៉ុន្តែឥឡូវនេះវានៅតែតានតឹង និងបន្តរីករាលដាល ខណៈមានការរំពឹងតិចតួចថា វាអាចនឹងបញ្ចប់នាពេលឆាប់ៗ ដែលនោះហើយជាមូលហេតុធ្វើឱ្យតម្លៃប្រេងហក់ឡើងជាបន្តបន្ទាប់។
កាលពីថ្ងៃសៅរ៍ ក្រុមឧទ្ទាមហ៊ូធីដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ក្នុងប្រទេសយេម៉ែន បានចាប់ផ្តើមការវាយប្រហារលើកដំបូងរបស់ខ្លួនទៅលើអ៊ីស្រាអែលចាប់តាំងជម្លោះផ្ទុះឡើង ដែលបង្កើនការព្រួយបារម្ភអំពីផ្លូវដឹកជញ្ជូនជុំវិញឧបទ្វីបអារ៉ាប់ និងសមុទ្រក្រហម ដែលជាផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់ខ្លាំងមួយទៀត។
អ្នកវិភាគរបស់ធនាគារ JP Morgan បាននិយាយថា ជម្លោះឥឡូវនេះលែងនៅតែក្នុងតំបន់ឈូងសមុទ្រពែរ្ស និងច្រកសមុទ្រហ័រមូហ្សទៀតហើយ ដោយវាបានរីករាលដាលដល់សមុទ្រក្រហម និងច្រកសមុទ្រ បាបអែលម៉ាន់ដេប (Bab el-Mandeb) ដែលជាផ្លូវសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងឆៅ និងប្រេងចម្រាញ់ទូទាំងពិភពលោក។
ការវាយប្រហារណាមួយលើសមុទ្រក្រហម នឹងគំរាមកំហែងដល់សុវត្ថិភាពនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីត ដែលពឹងផ្អែកខ្លាំងលើផ្លូវទឹកមួយនេះ ជំនួសឱ្យច្រកសមុទ្រហ័រមូហ្ស ដែលត្រូវបានបិទខ្ទប់។
គេមើលឃើញថា ការវាយប្រហារក្នុងតំបន់បានកើនឡើងកាន់តែខ្លាំងកាលពីចុងសប្ដាហ៍ និងបានបំផ្លាញកំពង់ផែ Salalah របស់ប្រទេសអូម៉ង់ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមការចរចាបទឈប់បាញ់ក៏ដោយ។
អ៊ីរ៉ង់បាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងការឈ្លានពានដោយថ្មើរជើងរបស់សហរដ្ឋអាមេរិក ដោយចោទប្រកាន់មហាអំណាចមួយនេះកាលពីថ្ងៃអាទិត្យថា កំពុងរៀបចំការវាយប្រហារយ៉ាងដូច្នោះ ខណៈអះអាងថាស្វែងរកការចរចា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


