ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងសាំងនៅសិង្ហបុរីហក់ឡើងខ្លាំង បង្កើនបន្ទុកគ្រួសារ និងអាជីវកម្ម
តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងដល់កម្រិតខ្ពស់បំផុតជាថ្មី បន្ទាប់ពីក្រុមហ៊ុនលក់រាយ Caltex, Shell និង SPC បានដំឡើងថ្លៃប្រេងឥន្ធនៈ ដោយសារតែការរំខានផ្នែកផ្គត់ផ្គង់បណ្ដាលមកពីជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ VnExpress។

កាលពីថ្ងៃព្រហស្បតិ៍ Caltex ដំឡើងថ្លៃប្រេង RON95 ដល់ ៣,៤៧ ដុល្លារសិង្ហបុរី (២,៧៩ ដុល្លារអាមេរិក)/លីត្រ ខណៈ SPC បានដំឡើងតម្លៃប្រេងដូចគ្នាដល់ ៣,៤៦ ដុល្លារសិង្ហបុរី/លីត្រ។ នេះបើយោងតាមវេទិកាទិន្នន័យប្រេងឥន្ធនៈ Motorist.sg។
តម្លៃប្រេងម៉ាស៊ូតវិញ បានកើនឡើងម្តងទៀតនៅថ្ងៃសុក្រ។ Caltex បានដំឡើងតម្លៃម៉ាស៊ូត ដល់ ៤,៤៣ ដុល្លារសិង្ហបុរី/លីត្រ ខណៈ Sinopec បានដំឡើងតម្លៃដល់ ៤,២៣ ដុល្លារសិង្ហបុរី/លីត្រ។
គេមើលឃើញថា តម្លៃប្រេងបានកើនឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលផ្គត់ផ្គង់ប្រេងចម្រាញ់ដ៏សំខាន់ក្នុងតំបន់ ក្រោយជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ។ មែនទែនទៅ កំណើនតម្លៃប្រេងនៅប្រទេសនេះ គឺស្របទៅនឹងនិន្នាការសកល។ គិតត្រឹមថ្ងៃព្រហស្បតិ៍ តម្លៃប្រេងអន្តរជាតិគឺជួញដូរនៅប្រហែល ១១០ ដុល្លារ/បារ៉ែល។
ក្នុងសារវីដេអូមួយដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានទទួលស្គាល់ពីបន្ទុកសម្រាប់គ្រួសារ និងអាជីវកម្មនានា ដោយសារតែកំណើនថ្លៃថាមពល និងភាពមិនប្រាកដប្រជាជាបន្តបន្ទាប់។
លោកបានបន្តថា រដ្ឋាភិបាលនឹង «កាត់បន្ថយផលប៉ះពាល់ភ្លាមៗ» ដោយបង្កើនវិធានការដែលមានស្រាប់ និងពន្លឿនគំនិតផ្តួចផ្តើមមួយចំនួនដើម្បីផ្តល់ជំនួយសង្គ្រោះមុន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


