សេដ្ឋកិច្ច
ពាណិជ្ជទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានជាង ៧ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៧ ខែ
គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៥ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានជាង ៧,១ ពាន់លានដុល្លារ កើនឡើង ២៥,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ទិន្នន័យរបស់ GDCE បានបង្ហាញថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា និងអាមេរិក សម្រេចបាន ៧,១ ពាន់លានដុល្លារ កើនឡើង ២៥,៨% ក្នុងនោះកម្ពុជានាំទំនិញចេញទៅអាមេរិកមានទំហំទឹកប្រាក់ជាង ៦,៩២ ពាន់លានដុល្លារ កើន ២៥,៧% ចំណែកអាមេរិកនាំចូលមកវិញ មានទឹកប្រាក់ ២០១ លានដុល្លារ កើនឡើង ៣០,៨%។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា សហរដ្ឋអាមេរិកទើបតែសម្រេចយកពន្ធលើទំនិញរបស់កម្ពុជានាំទៅអាមេរិក ក្នុងអត្រា ១៩% កាលពីថ្ងៃទី ០១ ខែសីហា ដែលអត្រានេះ នឹងធ្វើឱ្យកម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង និងថែរក្សារោងចក្រដែលមានស្រាប់ព្រមទាំងទាក់ទាញការវិនិយោគកាន់តែច្រើនបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមថា៖ «កម្ពុជានឹងខិតខំចរចាបន្ថែមទៀតជាមួយអាមេរិក លើវិស័យអាទិភាពដូចជាវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង យើងនឹងខិតខំបន្តចរចាបន្ថែមទៀត ដោយសារ ប្រភេទទំនិញនេះ មិនមានផលិតនៅអាមេរិកទេ ដូច្នេះគ្មានអ្វីប្រកួតប្រជែងជាមួយក្រុមហ៊ុននៅអាមេរិកទេ ធ្វើនៅកម្ពុជាយើង ដូច្នេះ យើងខ្ញុំនឹងខិតខំចរចាធ្វើយ៉ាងឱ្យទាបជាង ១៩%»។
លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា៖ «កាលណារំហូរពាណិជ្ជកម្មកាន់តែល្អ ចរន្តនៃការផ្លាស់ប្ដូរទំនិញកាន់តែល្អ ការវិនិយោគក៏ល្អ ការផ្លាស់ប្ដូរសេវាកម្មកាន់តែល្អ ភាពរីកចម្រើននៃការធ្វើពាណិជ្ជកម្ម កាន់តែនាំមកនូវការអភិវឌ្ឍ និងវិនិយោគ»។

យោងតាមក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកសម្រេចបានទឹកប្រាក់ជាង ១០ ពាន់លានដុល្លារកើនឡើង ១១% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃ ៩,៩១ ពាន់លានដុល្លារ កើនឡើង ១១,៤% និងទំនិញអាមេរិកនាំចូលមកកម្ពុជាតម្លៃជាង ២៦៤ លានដុល្លារ កើន ២%។
ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


