សេដ្ឋកិច្ច
អាមេរិកផ្តល់ថវិកា ១០២ លានដុល្លារគាំទ្រកិច្ចសហប្រតិបត្តិការអាស៊ាន បន្តទៀត
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន បានប្រកាសថា អាមេរិចនឹងផ្ដល់ថវិកាបន្ថែមចំនួន ១០២ លានដុល្លារ ដើម្បីគាំទ្រក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ហើយសហរដ្ឋអាមេរិកនឹងបន្តតួនាទីស្នូលរបស់អាស៊ាននៅក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើយោងតាមលោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។

លោក កៅ គឹមហួន បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិកលើកទី៩ នាយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលអាស៊ាន និងអាមេរិក បានវាយតម្លៃខ្ពស់អំពីការរីកចម្រើន និងសមិទ្ធផលនៃភាពជាដៃគូយុទ្ធសាស្ត្ររវាង អាស៊ាន និងអាមេរិក។ ជាពិសេសលើកិច្ចសហប្រតិបត្តិការជាច្រើនវិស័យមានដូចជា ការប្រយទ្ធជំងឺកូវីដ១៩ ដែលសហរដ្ឋអាមេរិកបានផ្តល់ការគាំទ្រជាច្រើនក្នុងក្របខណ្ឌទ្វេភាគី រួមទាំងការជួយទៅអាស៊ាន និងប្រទេសសមាជិកនីមួយៗ។
លើសពីនេះទៀតប្រមុខរដ្ឋាភិបាលអាស៊ានបានវាយតម្លៃខ្ពស់អំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការកសាងសហគមន៍អាស៊ាន ការធ្វើសមាហរណកម្មអាស៊ាន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។
លោកប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា អាមេរិកនឹងផ្តល់ថវិកាបន្ថែម ១០២ លានដុល្លារ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយអាស៊ានបន្តទៀត។ សហរដ្ឋអាមេរិកនឹងបន្តតួនាទីស្នូលរបស់អាស៊ាននៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ ជាពិសេសក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក។
ប្រមុខរដ្ឋាភិបាលអាស៊ានបានថ្លែងថា អាស៊ាននឹងជំរុញលើវិស័យដទៃទៀត ជាពិសេសវិស័យសេដ្ឋកិច្ចឌីជីថល។ ប្រមុខរដ្ឋាភិបាលអាស៊ានក៏បានសន្យារក្សាតំបន់អាស៊ានឱ្យបាននូវសន្តិភាព ស្ថេរភាព និងសន្តិសុខ។ ហើយនៅឆ្នាំក្រោយ សហរដ្ឋអាមេរិក និងអាស៊ាននឹងប្រារព្ធខួប៤៥ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូរវាងអាមេរិក និងអាស៊ាន ដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២។

ក្នុងជំនួបនោះដែរលោកប្រធានាធិបតី ចូ បៃដិន បានលើកឡើងថា អ្វីដែលអាមេរិកកំពុងមានជាមួយអាស៊ានគឺជាទំនាក់ទំនងមួយរឹងមាំ ហើយអាមេរិកមានការប្តេជ្ញាចិត្តខ្ពស់បន្តការគាំទ្រដល់អាស៊ាន ដោយបន្តកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ក្នុងរយៈពេលកន្លងមកនេះ អាមេរិកបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាង ៤០ លានដូស និងជំនួយ ជាង ២០០ លានដុល្លារ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកប្រធានាធិបតីបានលើកឡើងទៀតថា ជាគោលដៅអាមេរិកនឹងចូលរួមចែករំលែកវ៉ាក់សាំងបន្ថែមចំនួន ១,០០០ លានដូស។
លោកប្រធានាធិបតីអាមេរិកក៏បានប្រកាសឲ្យដឹងថា កាលពីខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានប្រកាសបើកការិយាល័យមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) នៅទីក្រុងហាណូយប្រទេសវៀតណាម។ លោក ចូ បៃដិន បានលើកឡើងថា អាស៊ានបានដើរតួនាទីស្នូលក្នុងតំបន់មិនត្រឹមតែសេដ្ឋកិច្ច និងទីផ្សារប៉ុណ្ណោះទេ តែក៏មានតួនាទីជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាមេរិកនៅក្នុងតំបន់តែម្តង។ លោកប្រធានាធិបតីអាមេរិកបានបង្ហាញក្តីសង្ឃឹមថា អាស៊ាននឹងចូលរួមជាមួយអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។
គួរបញ្ជាក់ថា នេះគឺជាលើកដំបូងហើយដែលប្រធានាធិបតីអាមេរិកបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិក។ មេដឹកនាំអាស៊ានទាំងអស់រួមទាំងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការចូលរួមរបស់លោកប្រធានាធិបតីអាមេរិចក្នុងការប្រជុំកំពូលនេះ៕
អត្ថបទ៖ ណារី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន