ព័ត៌មានជាតិ
អ្នកឧកញ៉ាគិត ម៉េង លើកបញ្ហា ១២ ចំណុច ស្នើគយជួយដោះស្រាយ
កាលពីម្សិលមិញនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំកិច្ចប្រជុំលើកទី៨ នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (8th CPPM Meeting) ដោយមានវត្តមានឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងពិនិត្យនិងដោះស្រាយសំណូមពរ និងបញ្ហានានារបស់វិស័យឯកជន ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ និងការលើកកម្ពស់អនុលោមភាពការអនុវត្តច្បាប់។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា យន្តការភាពជាដៃគូគយ-ផ្នែកឯកជនគឺជាវេទិកាសន្ទនាក្នុងភាពជាដៃគូ ដើម្បីពិគ្រោះយោបល់ស្វែងរកដំណោះស្រាយនូវរាល់បញ្ហានានា ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងយោគយល់គ្នាទៅវិញទៅមក។
អ្នកឧកញ៉ាដែលតំណាងឲ្យវិស័យឯកជនបានសំណូមពរនិងលើកបញ្ហាចំនួន ១២ ចំណុច ពាក់ព័ន្ធនីតិវិធីគយដើម្បីចូលរួមពិភាក្សារកដំណោះស្រាយដែលរួមមាន៖ ការបញ្ចុះកម្រៃបែបបទគយ (Customs Processing Fee) លើប្រតិវេទន៍ដែលមានតម្លៃទាប ការកាត់បន្ថយចំណាយលើការត្រួតពិនិត្យទំនិញក្រៅម៉ោងធ្វើការ ការកើនឡើងនូវថ្លៃដឹកជញ្ជូនទំនិញនាំចេញដោយសារកង្វះទូកុងតែន័រក្នុងបរិបទកូវីដ-១៩ ការកាត់បន្ថយការត្រួតពិនិត្យទំនិញនាំចេញដល់ទីតាំងក្រុមហ៊ុន ការជំរុញការអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មគយ និងប្រព័ន្ធ e-Payment ការលើកកម្ពស់ប្រសិទ្ធភាពការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធទំនិញ ការតភ្ជាប់ប្រព័ន្ធដោះដូរទិន្នន័យនិវេទនប័ណ្ណរបស់ក្រុមហ៊ុនដឹកជញ្ជូនជាមួយប្រព័ន្ធអាស៊ីគូដា ការអនុវត្តនីតិវិធីនិងប្រព័ន្ធធ្វើបែបបទគយមុនពេលទំនិញមកដល់ (Pre-Arrival Processing) ការផ្ដល់ប្រព្រឹត្តិកម្មលើកទឹកចិត្តចំពោះក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដែលមានអនុលោមភាពខ្ពស់ជាដើម។

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានលើកពីសារៈសំខាន់ក្នុងការរៀបចំយន្តការ CPPM ដែលជាវេទិកាសម្រាប់ផ្នែកឯកជនអាចស្វែងរកដំណោះស្រាយចំពោះបញ្ហា និងលើកពីសំណូមពរនានាពាក់ព័ន្ធនីតិវិធីគយ សំដៅលើកកម្ពស់ការសម្រួលពាណិជ្ជកម្ម និងអនុលោមភាពច្បាប់ ពិសេសក្នុងបរិបទនៃការងើបឡើងវិញនូវសកម្មភាពពាណិជ្ជកម្មអន្តរជាតិក្រោយវិបត្តិកូវីដ-១៩។

បន្ទាប់ពីបានស្ដាប់វឌ្ឍនភាពការងាររបស់យន្តការ CPPM បានទទួលយកដំណោះស្រាយ ហើយបានឯកភាពគ្នាលើកទឹកចិត្តឱ្យក្រុមការងារជំនាញនីមួយៗបន្តពិនិត្យ និងពិភាក្សាដោះស្រាយបញ្ហាដែលនឹងកើតឡើងជាយថាហេតុនាពេលខាងមុខ ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ