Connect with us

សេដ្ឋកិច្ច

វត្តមាន pandamart នៅលើខេត្តសៀមរាប ជាការរួមចំណែកស្តារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា

បានផុស

នៅ

បន្ទាប់ពី​មានការ​ស្រាកស្រាន្ត​ទៅវិញ​នៃ​ជំងឺ​កូ​វីដ​១៩ ខេត្ត​សៀម​ដែលជា​បេះដូង​នៃ​កម្ពុជា​ ចាប់ផ្តើម​បើកទ្វារ​ស្វាគមន៍​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ជា​បន្តបន្ទាប់​។ រមណីយដ្ឋាន ហាង​ទំនិញ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ នានា​ចាប់ផ្តើម​មាន​ភ្ញៀវ​ជា​ហូរហែ ដែល​បង្ហាញ​ពី​ការ​សម្រប​ខ្លួន​ក្នុង​របទថ្មី​។

អ្វី​ដែក​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ ​foodpanda គឺជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ដែល​បានផ្តល់​សេវាកម្ម​ដឹកជញ្ជូន អាហារ ភេសជ្ជៈ គ្រឿងទេស និង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ផ្សេងៗប្រចាំថ្ងៃ​យ៉ាង​សម្បូរ​បែប​ឈានមុខ​គេ​នៅ​កម្ពុជា និង​តាម​បណ្តា​ប្រទេស​នានា​នៃ​តំបន់​អាស៊ី ជាមួយនឹង​ការដឹកជញ្ជូន​រហ័ស​ទា​ន់​ចិត្ត​។​

ថ្មីៗនេះ foodpanda បានបោះជំហានថ្មីមួយទៀត ដោយបាននាំយកមុខងារថ្មី pandamart ទៅដល់​ទឹកដីនៃរួមខេត្តសៀមរាប ជាមួយ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការជួយ​សម្រួល​ និង​ផ្តល់​ភាពងាយស្រួល​បន្ថែមទៀត​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ទាំងអស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

pandamart គឺជា​មុខងារ​ហាង​អន​ឡាញ​នៅក្នុង​កម្មវិធី foodpanda ដែល​ផ្តល់ជូន​នូវ​ជម្រើស​ទំនិញ​ជាច្រើន​រហូតដល់​ជាង​៣០០០​ប្រភេទ​ឯណោះ ជាមួយនឹង​សេវាកម្ម​ដឹកជញ្ជូន​រហ័ស​ទាន់​ចិត្ត​មិន​ឲ្យ​លើសពី​៣០​នាទី​នោះទេ​។ ជាមួយគ្នានេះ​ក្រោយ​ប្រតិបត្តិការ​នៅ​ទីក្រុង​ភ្នំពេញ​បាន​ជាង​ ១​ ខែ​ ដ៏​ជោគជ័យ ឥឡូវនេះ pandamart មាន​វត្ត​មាននៅ​ខេត្តសៀមរាប​ហើយ​។

​សម្រាប់​ការ​កុម្ម៉ង់​តាម pandamart គឺ​ពិត​ជាមាន​ភាពងាយស្រួល ដោយ​លោកអ្នក​គ្រាន់តែ​ចូលក្នុង​កម្មវិធី foodpanda រួច​ចុច​ទៅលើ​ផ្នែក pandamart ដែលមាន​ទំនិញ​ជាច្រើន​ប្រភេទ​សម្រាប់​ជ្រើសរើស​កុម្ម៉ង់​តាម​តម្រូវការ​បានរួម​មាន គ្រឿងទេស​ជាច្រើន​មុខ អាហារ​និង​ភេសជ្ជៈ​កំប៉ុង ទឹកដោះគោ ប័​រ សម្ភារៈ​ផ្ទះបាយ លើសពីនេះ​ក៏មាន​ជា​គ្រឿងសម្អាង​និង​ទំនិញ​ជាច្រើន​មុខ​ទៀត​ដល់​ទៅ​ជាង ៣០០០ ​ប្រភេទ​ហើយ បម្រើសេវា​កុម្ម៉ង់​ចាប់ពី​ម៉ោង ៦ ​ព្រឹក​រហូតដល់​ម៉ោង​ ១១​ យប់​។​

​កាន់តែ​ពិសេស​នោះ​! អតិថិជន​ទាំងអស់​អាច​រីករាយ​ជាមួយ​ការផ្តល់ជូន​ពិសេស​ត្រឹមតែ 0.98$ ប៉ុណ្ណោះ​លើ​ទំនិញ​ជាច្រើន​ក្នុង pandamart ដែល​អតិថិជន​នៅក្នុង​ខេត្តសៀមរាប​ទាំងអស់​អា​ច​រីករាយ​នឹង​ការបញ្ជាទិញ​ទំនិញ​គ្រប់​ប្រភេទ​ក្នុង​រយៈពេល​៣០​នាទី​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សម្រាប់​អតិថិជន​ថ្មី​របស់ pandamart នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ 2$ ភ្លាមៗ រាល់​ការ​កុម្ម៉ង់​ចាប់ពី 7$ ឡើងទៅ ដោយ​គ្រាន់តែ​ប្រើ​ប្រូ​ម៉ូ​កូដ “MART”​។

​សម្រាប់​អ្នក​មិនទាន់មាន​កុំ​ភ្លេច​ណា៎​ដោ​ន​ឡូត​កម្មវិធី foodpanda ឥឡូវនេះ foodpandakh ដើម្បី​ប្រើប្រាស់​មុខងារ pandamart និង​កុម្ម៉ង់​អាហារ​ឆ្ងាញ់ៗ​ជាច្រើន ជាមួយ​សេវាកម្ម​ដឹកជញ្ជូន​រហ័ស​ទាន់​ចិត្ត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២៣ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤១ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៥៥ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៥៨ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម