Connect with us

សេដ្ឋកិច្ច

ឆ្នាំ ២០២១ ធនាគារជាតិ បានលក់ប្រាក់ដុល្លារអាមេរិកជាង ៥០០ លាន ដើម្បីសង្គ្រោះប្រាក់រៀល

បានផុស

នៅ

​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា ធនាគារជាតិ​នៃ​កម្ពុជា​បានធ្វើ​អន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់ តាមរយៈការលក់ប្រាក់ដុល្លារអាមេរិកជាង ៥០០ លាន ដើម្បីស្រូបយកប្រាក់រៀលពីសេដ្ឋកិច្ច និងរក្សាអត្រាប្តូរប្រាក់លើទីផ្សារឱ្យមានស្ថិរភាព ក្នុង​រង្វង់​ ៤.០៩៩ រៀល ក្នុង​មួយ​ដុល្លារ​អាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២១ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ របស់​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​ ១៣ ខែមករា​នេះ លោក ជា ចាន់តូ បាន​បន្តថា ការបញ្ចេញ​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក​លើ​ទីផ្សារ​នេះ បាន​ចូលរួមចំណែក​ធ្វើឱ្យ​កំណើន​សេដ្ឋកិច្ចកម្ពុជា សម្រេចបាន​ក្នុង​រង្វង់​៣​ភាគរយ​នៅ​ឆ្នាំ ​២០២១ បន្ទាប់ពី​កាលពី​ឆ្នាំ ​២០២០ ធ្លាក់​ដល់​៣,១​ភាគរយ និង​អាច​គ្រប់គ្រង​បាន​នូវ​សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់ ឬ​ហៅថា «​អតិផរណា​» ឱ្យនៅ​ក្នុង​កម្រិត​ទាប​ក្នុង​រង្វង់​ ២,៩​ ភាគរយ​។

​លោក​ទេសាភិបាល បានឱ្យដឹង​ទៀតថា ធនាគារជាតិ​នៃ​កម្ពុជា បាន​បន្ត​ដាក់ចេញ​វិធានការ​បុ​រេ​សកម្ម​នានា ជាពិសេស​ការបន្ត​ការបន្ធូរបន្ថយ​បទប្បញ្ញត្តិ និង​ការអនុវត្ត​នយោបាយ​រូបិយវត្ថុ​វិត្ថារ​កម្ម ដែល​ផ្តល់​លទ្ធភាព​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ មាន​សាច់ប្រាក់​គ្រប់គ្រាន់ សម្រាប់​ពង្រឹង​ស្ថានភាព​ដើមទុន និង​លើកកម្ពស់​សមត្ថភាព​គ្រប់គ្រង​ហានិភ័យ​ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​បន្ត​អនុញ្ញាតឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ផ្តល់​ការអនុគ្រោះ​រៀបចំ​ឥណទាន​ឡើងវិញ​សរុប​ជាង​ ៣៧ ​ម៉ឺន​គណនី ស្មើនឹង ​៥,៥​ ប៊ី​លាន​ដុល្លារ​អាមេរិក ដែល​បាន​សម្រាល​បន្ទុក​របស់​ប្រជាពលរដ្ឋ និង​អាជីវ​កម្មបាន​មួយកម្រិត​។

​លោក​ ជា​ ចាន់តូ​ បាន​បន្ថែមទៀតថា​ ស្របតាម​ដំណើរការ​សេដ្ឋកិច្ច​និង​ការរស់នៅ​តាម​គន្លង​ថ្មី ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អភិវឌ្ឍ​និង​អនុញ្ញាតឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​អេ​ឡិ​ក​ត្រូ​និក ដែល​បាន​សម្រួល​ដល់​ការទូទាត់ ​និង​ការផ្ទេរ​ប្រាក់ ក្នុង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​និង​វិនិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ ជាមួយគ្នានេះដែរ អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា បាន​ពង្រឹង​ជាប្រចាំ​នូវ​ការអនុវត្ត ច្បាប់ បទ​ប្បញ្ញត្តិ និង​កាតព្វកិច្ច​នានា​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​របស់​បុគ្គល​រាយការណ៍​។

​ជាក់ស្តែង​នៅ​ឆ្នាំ​ ២០២១ ធនាគារជាតិ​នៃ​កម្ពុជា​បានទទួល​ពានរង្វាន់​ជា​បន្តបន្ទាប់ ពី​ទស្សនាវដ្ដី​អន្តរជាតិ The Banker, ពី​ភ្នាក់ងារ​ប្រឹក្សា​យោបល់​និង​វាយតម្លៃ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ The Asian Banker និង​ថ្មីៗ​នេះ​ពី​ទស្សនាវដ្ដី​ជប៉ុន Nikkei លើ​សមិទ្ធផល​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​សម្រេចបាន ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ ប្រព័ន្ធ​ទូទាត់ និង​សេដ្ឋកិច្ចជាតិ​។ សូមបញ្ជាក់ថា​ ធនាគារពិភពលោក​ បាន​ធ្វើការ​ព្យាករ​ជាថ្មី​ថា ក្នុង​ឆ្នាំ​២០២២​នេះ សេដ្ឋកិច្ចកម្ពុជា អាច​ស្ថិតក្នុង​រង្វង់​ ៤,៥​ ភាគរយ និង​នៅ​ឆ្នាំ​២០២៣ ក្នុង​រង្វង់​៥,៥​ភាគរយ។

​ចំណែក​ធនាគារអភិវឌ្ឍន៍អាស៊ី​ ធ្លាប់បាន​ព្យាករណ៍​ថា ​សេដ្ឋកិច្ចកម្ពុជា​នឹង​ស្ថិតក្នុង​រង្វង់​ ៥,៥% ក្នុង​ឆ្នាំ ២០២២ នេះ​ដោយសារ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ ដែល​ជួយ​ជំរុញ​តម្រូវការ សម្រាប់​ការនាំចេញ​របស់ ប្រទេសកម្ពុជា។ រីឯ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច​តេ​ជោ​ហ៊ុន សែន បាន​ចេញមក​ដាក់​ក្តី​រំពឹង​ថ្មី​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​ឆ្លងទន្លេ​មេគង្គ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ កាលពី​ថ្ងៃទី ​២៣​ ខែវិច្ឆិកា ​ឆ្នាំ ​២០២១​កន្លងទៅ​ថា កម្ពុជា​នឹង​អាចមាន​កំណើនសេដ្ឋកិច្ច​លើស​ ៥%​ នៅ​ឆ្នាំ​ ២០២២ ដោយសារ​ការនាំចេញ​ផលិតផល​កសិកម្ម​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​ក្នុង​ខេត្តកោះកុង មិនទាន់​សម្រេច​ដល់​គោលដៅ​ចង់បាន​

ព័ត៌មានជាតិ២ ម៉ោង មុន

ត្រីភាគី​ដាក់​តួលេខ​ប្រាក់​ឈ្នួល​ចុងក្រោយ​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​សម្រេច​នៅ​ថ្ងៃទី​២១​កញ្ញា​ខាងមុខ

វប្បធម៌ ជំនឿ២ ម៉ោង មុន

ពណ៌ផ្ទះហុងស៊ុយ​ ស្របតាមទិសទាំង ៨ ជួយទាក់ទាញសំណាងទ្វេដង

ព័ត៌មានជាតិ២ ម៉ោង មុន

សពលោក ប៊ូ ឡាំ អតីត​អ្នកតំណាងរាស្ត្រ​ខេត្ត​រតនគិរី​ បាន​ដឹក​ពី​ប្រទេសវៀតណាមមកដល់កម្ពុជាហើយ ដើម្បី​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ត្រៀម​ប្រើម៉ាស៊ីនទំនើប​ ដែល​អាច​ជំនួសមនុស្ស​ ក្នុងការចូលលូ​ លើកដំបូង​ក្នុង​ប្រទេស​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម