Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន ULS និង Pointer ប្រារព្ធពិធីបិទបញ្ចប់ការសាងសង់គ្រោងអគារ Rose Apple នៅសៀមរាប

បានផុស

នៅ

ខុនដូថ្មីផ្ដោតលើសហគមន៍ និងលំហបៃតង Rose Apple បញ្ចប់ការសាងសង់គ្រោងអគារហើយ។​ ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ Urban Living Solutions (ULS Cambodia) កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី​ ២០ មករា បាន​ប្រារព្ធ​ពិធី​បិទ​បញ្ចប់​ការសាងសង់​គ្រោង​អគារ Rose Apple Square ដែលជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ថ្មី​មួយ​នៅ​កណ្ដាល​ក្រុង​សៀមរាប ផ្តោតលើ​ការរស់នៅ​បែប​ទំនើប សហគមន៍ និង​លំហ​បៃតង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​ត្រូវបាន​ធ្វើឡើង​នៅ​ការដ្ឋាន Rose Apple Square ផ្ទាល់ ដោយមាន​ចូលរួម​ពី​ស្ថាបនិក និង​នាយក​គ្រប់គ្រង ULS លោក គាន គឹម​លាង និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Pointer Property លោក ងួន ឆាយលាង ដែលជា​ភ្នាក់ងារ​លក់ និង​ទីប្រឹក្សា​ផ្ដាច់មុខ​សម្រាប់​គម្រោង​នេះ​។ លោក គឹម​លាង បាន​មានប្រសាសន៍ថា ការបញ្ចប់​គ្រោង​អគារ​ជាន់​ទី ៧ ដែលជា​ជាន់​ខ្ពស់បំផុត​នេះ គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ របស់​ក្រុមហ៊ុន​ULS ក្រោម​ចក្ខុវិស័យ​វែងឆ្ងាយ ក្នុងការ​ផ្ដល់ជូន​ប្រជាជន​កម្ពុជា​ជំនាន់​ក្រោយ​នូវ​លំនៅឋាន ដែលមាន​សមតុល្យ រវាង​ភាពទំនើប​ទាន់សម័យ ឯកជន​ភាព សហគមន៍ និង​លំហ​បៃតង​។ លោក​បន្ដថា “​យើង​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់ លើ​ការ​រចនា Rose Apple Square ដោយ​ផ្តោតលើ​តម្រូវការ ជាក់ស្ដែង​របស់​អ្នករស់នៅ​។ ​លោក​បន្តថា “​ប្រជាជន​កម្ពុជា​ជំនាន់​ថ្មី​បច្ចុប្បន្ន ចង់បាន​តុល្យភាព​រវាង​ការងារ និង​ជីវិត ទើប​យើង​បង្កើត​នូវ​គម្រោង​នេះ​ឡើង ដែលមាន​មុខងារ​ចម្រុះ​ស្ថិតក្នុង​កន្លែង​តែមួយ​”​។

​គិត​មកទល់​បច្ចុប្បន្ន គម្រោង​ទាំងមូល​សម្រេចបាន​ ៤២% ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ តាម​ផែនការ​ក្នុង​ឆ្នាំ​ ២០២២​ នេះ​។ មាន​ទីតាំងនៅ​កណ្តាល​ក្រុង​សៀមរាប Rose Apple Square គឺជា​គម្រោង​អភិវឌ្ឍន៍ ដែល​ផ្តោតលើ​តុល្យភាព រវាង​របៀប​រស់នៅ​បែប​ទំនើប លំហ​បៃតង និង​សហគមន៍ ជាមួយនឹង​មុខងារ ​៤ នៅក្នុង​ទីតាំង​តែមួយ រួមមាន​ខុន​ដូ អគារ​ការិយាល័យ​សហ​កម្មសិទ្ធិ កន្លែងធ្វើការ​រួមគ្នា និង​កន្លែង​រស់នៅ​ជុំគ្នា​។

​ទីធ្លា​រួមគ្នា​ដែលមាន​ផ្ទៃក្រឡា​ជាង ​1,200 ម៉ែត្រការ៉េ​អាចជា​កន្លែង​សម្រាប់​ការជួបប្រជុំ ការសម្តែង ឬ​ជា​កន្លែង​សម្រាប់​អ្នកស្នាក់នៅ​ធ្វើការ​លំហែ​អារម្មណ៍ និង​ធ្វើ​ការភ្ជាប់​ទំនាក់ទំនង​។ នៅទីនេះ​ក៏មាន​ហាង​លក់ទំនិញ ដោយមាន​ក្រុមហ៊ុន Kaifun ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ ជា​អ្នក​ជួល​ដំបូង​ផងដែរ​។ បើទោះបីជា​គម្រោង ស្ថិតនៅ​ជិត​Pub Street​ក្តី ក៏​Rose Apple Square​បានគិត​គូរ​ទៅលើ​តម្រូវការ ក្នុង​ការចត​យាន្ត​ជំនិះ ដូច្នេះ​Rose Apple Square ក៏មាន​កន្លែង​ចត​រថយន្ត​ក្រោម​ដី​ដល់​ទៅ ពីរ​ជាន់​ផងដែរ​។ គ្រឿង​បរិក្ខារ​ដ៏​សម្បូរបែប​ទាំងអស់នេះ គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​Rose Apple Square ប៉ុណ្ណោះ លើសពីនេះ​ក៏មាន Rose Apple Residences ដែលជា​ទីតាំង នៃ​លំនៅឋាន​ដល់​ទៅ​207 ក៏ដូចជា​មាន​បន្ទប់​ដ​ល់​ទៅ 40 សម្រាប់​គោល​គំនិត​ថ្មី នៃ​ការរស់នៅ​រួមគ្នា​។

​ដោយសារ​ក្រុមហ៊ុន​ULS​មើលឃើញ​ពី​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាជន​កម្ពុជា​ ក្នុង​យុគសម័យ​ថ្មី ដែល​ពួកគាត់​ទាមទារ ឱ្យមាន​តុល្យភាព​ការងារ និង​ជីវិត​ដ៏​សមស្រប​មួយ ដែលជា​មូលហេតុ​ចម្បង ក្នុងការ​បង្កើត​ឲ្យ​មាននូវ​គម្រោង​អចលនទ្រព្យ​មុខងារ​ចម្រុះ ដោយ​រួមបញ្ចូល ខុន​ដូ អគារ​ការិយាល័យ​សហ​កម្មសិទ្ធិ កន្លែងធ្វើការ​រួមគ្នា ហាង​ទំនិញ ក៏ដូចជា​ទីធ្លា​ជួបជុំ​សហគមន៍​ស្ថិតក្នុង​កន្លែង​តែមួយ ដែល​នឹងធ្វើ​ឲ្យ​គម្រោង​មួយ​នេះ កាន់តែ​ពិសេស និង​មាន​ភាពរស់រវើក​។​

​គម្រោង Rose Apple Square ធ្លាប់​ទទួលបាន​ពានរង្វាន់​ជាច្រើន ដូចជា Best Residential Development និង Best Commercial Landscape Architectural Design នៅក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​ឆ្នើម​នៅ​កម្ពុជា​ឆ្នាំ ២០២០ របស់ PropertyGuru​។

​អំពី ULS

ULS គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្នុងស្រុក ដែល​ផ្តោត​សំខាន់ លើ​គម្រោង​ដែល​ផ្ដល់​ដំណោះស្រាយ និង​ឆ្លើយតប​ទៅនឹង​តម្រូវ​ការរស់នៅ​ជាក់ស្ដែង​។ ​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៦ ដោយ​លោក គាន គឹម​លាង ULS បាន​ស្ថាបនា​គម្រោង ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ជាច្រើន ដូចជា គម្រោង Urban Loft, Factory Phnom Penh, Urban Village Phase 1, Odom Garden និង Bakong Village ជាដើម ។​

ហ្វេ​ស​ប៊ុ​ក៖ Facebook RoseAppleSquare

វេ​ប​សាយ​៖ Roseapplesquare

YouTube៖ Youtube RoseAppleSquare

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៥៥ នាទី មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម