ព័ត៌មានជាតិ
អភិបាលខេត្តកែប គ្រោងប្រែក្លាយតំបន់ឆ្នេរឱ្យទៅជាអេកូទេសចរណ៍បែបធម្មជាតិស្តង់ដារខ្ពស់
អភិបាលខេត្តកែប នឹងរៀបចំប្រែក្លាយតំបន់ឆ្នេរសមុទ្រឱ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ សម្រាប់សម្រាកលំហែកាយបែបប្រណីត មានបរិស្ថានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា ក្រោយពីមានការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកែបកសាងរួចរាល់ រំពឹងថានឹងមានភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្តកាន់តែកើនឡើងជាថែមទៀត។ លោកថា រដ្ឋបាលបានរៀបចំសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈល្អ ប្រជាពលរដ្ឋបានចូលរួមគោរពច្បាប់ មានសីលធម៌រស់នៅថៃ្លថ្នូរ។

លោក សោម ពិសិដ្ឋ ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) និងសេចក្តីព្រាងប្រតិទិនការងារកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី ០៨ ខែ កុម្ភៈ។
ជាមួយគ្នានេះ លោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការខេត្តកែប បានលើកឡើងថា ដោយអនុវត្តន៍តាមសេចក្ដីណែនាំបច្ចេកទេស ស្តីពីការរៀបចំ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំ រំកិលរបស់ខេត្តកែប ដោយបានរៀបចំបញ្ចប់ជាស្ថាពរនូវសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្ត ដែលមានខ្លឹមសារទម្រង់មាតិកាត្រឹមត្រូវ តាមការកំណត់ក្នុងសេចក្តីណែនាំ និងបានត្រួតពិនិត្យ កែសម្រួលជាបន្តបន្ទាប់ជាមួយភាគីពាក់ព័ន្ធ៕
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


