ព័ត៌មានជាតិ
រយៈពេល៧ឆ្នាំ លោកឡេង ដើរម៉ៅចម្ការពុទ្រា ទ្រទ្រង់ជីវភាព
អ្នកដាំពុទ្រាពិបាករកទីផ្សារ ក៏លក់ដើមពុទ្រាគិតជាដើមទៅឲ្យអ្នកម៉ៅដើម្បីឆាប់បានដើមទុនមកវិញ។ អ្នកម៉ៅចម្ការពុទ្រាក៏បានក្លាយជាអ្នកថែទាំ និងជាអ្នកប្រមូលផលលក់។

លោក ឡេង បានដើរម៉ៅដើមពុទ្រានៅក្នុងដីឡូត៏មួយស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលមានដើមពុទ្រាចំនួន ៧៥ ដើម។
លោក ឡេងឲ្យដឹងថា ម្ចាស់ដីឡូត៏មិនចង់ឲ្យដីទំនេរក៏បានដាំដើមពុទ្រា និងដើមស្វាយទុកលក់ឲ្យអ្នកម៉ៅចម្ការតែម្តង។

ក្នុងការម៉ៅចម្ការពុទ្រាលោកបានម៉ៅតម្លៃ១៥០ដុល្លារ តែការម៉ៅនេះក្នុង១រដូវបានរយៈតែ៣ខែប៉ុណ្ណោះ គឺចាប់ពីខែ វិច្ឆិកាដល់ខែមករា ដែលជារដូវពុទ្រាទុំ។ លោក ឡេងឲ្យដឹងថា ផ្លែពុទ្រាដែលម៉ៅនេះជាពូជផ្លែពុទ្រាធំផ្អែមដោយលោកលក់ខ្លួនឯង ពុំមានការលក់បន្តនោះឡើយ។
ចំពោះការថែទាំនៅពេលដែលប្រមូលផល ផ្លែពុទ្រាទាំងនោះត្រូវការកាប់មែកឲ្យអស់នៅសល់តែគល់ ដើម្បីវាបានលូតលាស់បន្តទៀត។ ទីផ្សារពុទ្រាអាចលក់បាន១គីឡូក្រាមថ្លៃ៤ពាន់ទៅ៥ពាន់រៀល៕
អត្ថបទ៖ កញ្ញា វ៉ាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


