សេដ្ឋកិច្ច
ស្វាយកែវរមៀតនៅស្ទឹងត្រែងធ្លាក់តម្លៃពាក់កណ្ដាល ដោយសារតែប្រទេសបញ្ជាទិញជួបវិបត្តិកូវីដ
កសិករដាំដំណាំស្វាយកែវរមៀត បានត្អូញត្អែរពីការធ្លាក់ថ្លៃ មកដល់ថ្ងៃទី ១៧ ខែមីនានេះ មានតម្លៃ ៤០០ ទៅ ៦០០ រៀលតែប៉ុណ្ណោះ ក្នុងមួយគីឡូ ដែលធ្វើឱ្យកសិករត្រូវបាត់បង់ប្រាក់ចំណូលប្រចាំឆ្នាំ។

កសិករដាំស្វាយនៅភូមិរាជានុកូល ក្រុងស្ទឹងត្រែង លោក សេង ថៃ ប្រាប់ថា ៖ កសិករបានចំណាយដើមទុនយ៉ាងច្រើនទៅលើការថែទាំ ដូចជាដាក់ជី បាញ់ថ្នាំ លុះដល់ពេលបានផលហើយក៏ធ្លាក់ថ្លៃ ដោយអ្នកបញ្ជាទិញឲ្យតម្លៃត្រឹមតែមួយគីឡូ ៤០០ ទៅ ៦០០ រៀលតែប៉ុណ្ណោះ ធ្វើឲ្យកសិករបាត់បង់ផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ។

លោកបន្តថា ៖ “កសិករយើងបានចំណាយពេលវេលាជាច្រើនឆ្នាំ រហូតមកដល់ពេលនេះ មានបច្ចេកទេសគ្រប់គ្រាន់ ក្នុងការដាំដំណាំឧស្សាហកម្ម ដូចជាស្វាយកែវរមៀតនេះជាដើម អាចថែទាំធ្វើឱ្យវាផ្លែក្នុងមួយឆ្នាំបាន២លើក គ្រាន់តែពុំទាន់មានទីផ្សារច្បាស់លាស់ ព្រោះកាលពីខែតុលា និងវិច្ឆិកាឆ្នាំ ២០២១ ស្វាយមានតម្លៃ ១ ២០០ រៀល ទៅ ១ ៥០០ រៀលក្នុងមួយគីឡូក្រាម ខណៈដែលមកដល់ខែកុម្ភៈ និងមីនា ដើមឆ្នាំ ២០២២ នេះ មានតម្លៃតែ ៤០០ រៀល ទៅ ៦០០រៀល ហើយពិបាករកអ្នកបញ្ជាទិញថែមទៀត”។
អ្នកស្រី លាង ស្រីពៅ អ្នកប្រមូលទិញផលសំណាំផ្នែកឧស្សាហកម្មប្រចាំនៅខេតស្ទឹងត្រែងបានទទួលស្គាល់ថា ៖ ផលស្វាយកែវរមៀតនេះ មានទីផ្សារធំនៅប្រទេសវៀតណាម ហើយនៅឆ្នាំ២០២២នេះអ្នកបញ្ជាទិញមានចំនួនតិច ដោយសារតែប្រទេសមួយនេះ ជួបវិបត្តិជំងឺកូវីដ១៩ខ្លាំង។

អ្នកស្រីបញ្ជាក់ថា៖ ចំណែកនៅប្រទេសឡាវ វិញឈ្មួញទិញទៅតាមតម្រូវការតិចតួច ហើយការនាំចេញទៅប្រទេសថៃ មានចម្ងាយផ្លូវឆ្ងាយ មិនអាចនាំចេញទៅបាន ព្រោះត្រូវចំណាយច្រើនពេកហើយអ្នកបញ្ជាទិញជ្រើសរើសយកតែស្វាយមានគុណភាព សោភ័ណភាពល្អស្អាតតែប៉ុណ្ណោះ។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មខេត្តបានចាត់ទុកថា៖ នេះជាផ្នែកមួយ តម្រូវឱ្យកសិករយើងត្រូវសិក្សាយកចំណេះជំនាញការថែទាំពីគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យផលដំណាំនីមួយៗទទួលបានបរិមាណនិងគុណភាពតម្រូវទៅលើទីផ្សារ។

លោកកត់សំគាល់ថា ៖ ឆ្លងកាត់តាមការពិនិត្យពីមន្ត្រីជំនាញកសិកម្ម ឃើញថាបច្ចុប្បន្នប្រជាកសិករយើងមានបទពិសោធន៍ និងយល់ដឹងបានច្រើនក្នុងការដាំដុះដាំដំណាំស្វាយកែវល្មៀតនេះ អញ្ចឹងហើយក៏សូមសំណូមពរ ឱ្យបងប្អូនដែលមានចំណេះដឹង ខាងផ្នែកប្រើប្រាស់ជីប្រើប្រាស់ដី ការថែរក្សាគ្រាប់ ឬការថែរក្សាដើមនេះ សូមលោកបនការចែករំលែក បទពិសោធន៍មកដល់បងប្អូនប្រជាពលរដ្ឋទូទៅ មកដល់ប្រជាពលរដ្ឋក្នុងខេត្តក៏ដូចជាតំបន់ផ្សេងទៀត។
ខេត្តស្ទឹងត្រែង កសិករអនុវត្តដាំដំណាំផ្នែកឧស្សហកម្មស្វាយកែវរមៀត បានលើផ្ទៃដី ៤ ៣១៨ហិកតា កំពុងទទួលផល១ ៩៥៥ហិកតា ក្នុងមួយហិកតាទទួលបានផលចំនូនប្រមាណ១០តោន៕
អត្ថបទ៖ ងិនលីម
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


