សេដ្ឋកិច្ច
កម្ពុជា នៅសល់វ៉ាក់សាំងក្នុងស្តុកជាង ៩លានដូស ខណៈបានប្រើប្រាស់អស់ជាង ៤២លានដូស
កម្ពុជា ទទួលបានវ៉ាក់សាំងសរុបជាង ៥២លានដូស និងបានប្រើប្រាស់អស់ជាង ៤២លានដូស ហើយបច្ចុប្បន្ននៅសល់ក្នុងស្តុកចំនួនជាង ៩លានដូស។ នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២២ នៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ។

សម្តេចតេជោ បញ្ជាឱ្យក្រសួងសុខាភិបាល យកវ៉ាក់សាំងដែលនៅក្នុងស្តុកទាំងជាង ៩លានដូស ទៅចាក់ជូនពលរដ្ឋ ដែលមិនទាន់ទទួលបានវ៉ាក់សាំង។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងកូវីដ នឹងមកដល់បន្ថែមទៀត ចំនួនជាង ២០លានដូស ក្នុងនោះ របស់ប្រទេសចិនមានចំនួន ១៥លានដូស និងពីអាមេរិកចំនួន ៧លាន៥សែនដូស ដោយវ៉ាក់សាំងអាមេរិក បានដឹកមកដល់កម្ពុជា ២លានដូសហើយ នៅសល់ជាង ៥លានដូសទៀត។

សម្តេច បានរំលឹកថា «ប្រទេសនេះក្រ តែមិនបណ្តោយឱ្យពលរដ្ឋរបស់យើងខ្វះថ្នាំដែលអាចរកទិញបានទេ…ខ្ញុំបានប្រាប់ វង្សី វិស្សុត ថាឱ្យតែចិនឆ្លើយតបថាលក់ គឺទិញភ្លាម បញ្ជូនលុយទៅឱ្យភ្លាមទាំងលុយថ្លៃវ៉ាក់សាំង ទាំងលុយដឹកជញ្ជូន… ២៨លាន ៥សែនដុល្លារ ដែលយើងទិញខ្លួនឯង ហើយពេលនោះ មិនប្រាកដថា មានលុយហើយទិញបានទេ»។
បើតាមក្រសួងសុខាភិបាល គិតមកដល់ពេលនេះ កម្ពុជា បានចាក់វ៉ាក់សាំងជូនពលរដ្ឋប្រមាណជិត ១០០ភាគរយហើយនៃពលរដ្ឋសរុបទូទាំងប្រទេស។ ក្នុងនោះ ពលរដ្ឋបានចាក់វ៉ាក់សាំងដូសទី៣ ដែលជាកាតព្វកិច្ចតម្រូវ ដោយកម្ពុជានៅសល់មនុស្សប្រមាណ៦លាននាក់ទៀត ដែលមិនទាន់ចាក់ដូសទី៣ ខណៈពលរដ្ឋជាង១លាននាក់ បានចាក់ដូសទី៤រួចហើយ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ កាលពីចុងខែ មេសា កន្លងទៅ។ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា បើទោះពេលនេះ កូវីដ-១៩ ពុំមាននៅកម្ពុជាក្តី។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ កម្ពុជា ពុំមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១០ថ្ងៃហើយ ដោយសារការប្រឹងប្រែងរបស់រដ្ឋាភិបាល និងមានការចូលរួមសហការពីពលរដ្ឋ ក្នុងការសម្រុកចាក់វ៉ាក់សាំងនាពេលកន្លងមក៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


