សេដ្ឋកិច្ច
អាកាសចរណ៍ Qatar ចំណេញជាប់កំណត់ត្រា ១.៥៤ប៊ីលានដុល្លារ ទោះវិបត្តិកូវីដ
ក្រុមហ៊ុនអាកាសចរណ៍ Qatar ទទួលបានប្រាក់ចំណេញសុទ្ធជាប់កំណត់ត្រារហូតដល់ចំនួន១.៥៤ប៊ីលានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២១-២០២២ បើទោះជាជួបវិបត្តិជំងឺរាតត្បាតកូវីដ-១៩យ៉ាងណាក៏ដោយ។
ក្រុមហ៊ុនអាកាសចរណ៍ដែលមានម្ចាស់ជារដ្ឋបាននិយាយថា ផលចំណេញគឺ២០០%លើប្រាក់ចំណេញប្រចាំឆ្នាំខ្ពស់បំផុតជាប្រវត្តិសាស្ត្ររបស់ខ្លួន។ តួលេខចំណូលគឺខ្ពស់ជាង២%នៃប្រាក់ចំណូលមុនកូវីដ-១៩ ឆ្នាំ២០១៩-២០២០។

ប្រទេសកាតាដែលសំបូរប្រេងស្ថិតក្នុងចំណោមរដ្ឋាភិបាលជាច្រើនដែលបានឧបត្ថម្ភគាំទ្រដល់ក្រុមហ៊ុនដឹកជញ្ជូនជាតិរបស់ពួកគេ បើទោះជាមានការរាតត្បាតជំងឺកូវីដ-១៩ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការហោះហើរជាសកល និងវិស័យទេសចរណ៍។
Qatar Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតលំដាប់ទី២នៅមជ្ឈិមបូព៌ា បន្ទាប់ពី Emirates បានរាយការណ៍កាលពីខែកញ្ញា ឆ្នាំមុនថា ខ្លួនបានខាតបង់សរុប៤.១ប៊ីលានដុល្លារអាមេរិកនៅក្នុងឆ្នាំហិរញ្ញវត្ថុ ២០២០-២០២១។
ក្រុមហ៊ុនបាននិយាយនៅពេលនោះថា ខ្លួនទទួលបានប្រាក់៣ប៊ីលានដុល្លារពីជំនួយរបស់រដ្ឋដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃការហោះហើរដោយសារកូវីដ-១៩ និងដើម្បីទូទាត់ការខាតបង់។
នាយកប្រតិបត្តិ លោក Akbar Al Baker បានសរសើរអំពី ភាពរឹងមាំ ភាពធន់ និងការប្តេជ្ញាចិត្តរបស់ Qatar Airways Group កាលពីឆ្នាំមុន។
ក្រុមហ៊ុនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ស្ថិតក្នុងដំណាក់កាលដ៏លំបាកបំផុតមិនធ្លាប់មានក្នុងឧស្សាហកម្មអាកាសចរណ៍ ក្រុមហ៊ុនផ្តល់លទ្ធផលវិជ្ជមានចំពោះភាពរហ័សរហួន និងយុទ្ធសាស្ត្រដ៏ជោគជ័យ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


