ព័ត៌មានអន្ដរជាតិ
មន្រ្តីអាមេរិក ទម្លាយថា ទាហានអាមេរិកជិត ១០០នាក់បានរងរបួស ក្នុងការវាយប្រហារនៅខែនេះ
សហរដ្ឋអាមេរិក បានចាប់ផ្តើមការវាយប្រហារតាមអាកាសក្នុងរយៈពេលចុងក្រោយនេះ ប្រឆាំងនឹងអ៊ីរ៉ង់ចំនួន ១០យប់ជាប់ៗគ្នា ក្នុងនោះអ៊ីរ៉ង់ក៏បានសងសឹកចូលទៅក្នុងប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាយ៉ាងចាស់ដៃ ដោយបណ្តាលឱ្យយោធាអាមេរិកស្លាប់យ៉ាងតិច៣នាក់ និងរបួសច្រើននាក់។
មន្ត្រីសហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មាន CBS News នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ថា សមាជិកយោធាអាមេរិកជិត ១០០នាក់ បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីរ៉ង់ទៅលើមូលដ្ឋានយោធានៅទូទាំងមជ្ឈិមបូព៌ាក្នុងខែនេះ។
មន្ត្រីទាំងនោះនិយាយថា ទាហានភាគច្រើនបានវិលត្រឡប់ទៅបំពេញកាតព្វកិច្ចវិញ។

អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ លោក Sean Parnell បានបញ្ជាក់ពីចំនួននេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន CBS News ដោយនិយាយថា ទាហានជិត ១០០នាក់ ត្រូវបានចាត់ថា មានរបួស ចាប់តាំងពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៦ យ៉ាងណា ៩៦% នៃពួកគេ បានត្រឡប់ចូលសមរភូមិវិញ។
លោកនិយាយថា៖ « ពួកគេប្តេជ្ញាចិត្តវិលត្រឡប់ទៅប្រយុទ្ធវិញ។ ភាគច្រើននៃរបួស គឺជាការប៉ះទង្គិចខួរក្បាលតិចតួច»។
របាយការណ៍នេះបានកើតឡើង ពេលសហរដ្ឋអាមេរិកបន្តអនុវត្តការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ីរ៉ង់ ដោយការវាយប្រហារភាគច្រើនផ្តោតលើភាគខាងត្បូងអ៊ីរ៉ង់។
ទីក្រុងតេហេរ៉ង់បានសងសឹកដោយការវាយប្រហារផ្តោតលើកន្លែង និងមូលដ្ឋាននៅប្រទេសក្នុងតំបន់ជាច្រើន ដែលខ្លួនអះអាងថា ត្រូវបានប្រើប្រាស់ដោយយោធាអាមេរិក។
គួរបញ្ជាក់ថា ការបាញ់ប្រហារគ្នារវាងប្រទេសទាំងពីរបានកើតឡើង ទោះបីជាមានកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្របសម្រួលដោយប៉ាគីស្ថាន ចុះហត្ថលេខាក្នុងខែមិថុនា ដើម្បីបញ្ចប់សង្គ្រាម និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងក៏ដោយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


